ភាគទី២: ស្រឡាញ់គេម្នាក់ឯង

1.4K 91 2
                                        

បន្ទាប់ពីហ៉ីស៉ឹងបានរៀបចំខ្លួនរួចរាល់ហើយគេក៏ធ្វើដំណើរឆ្ពោះទៅសាលារៀនជាមួយប្អូនប្រុសរបស់គេ

ចំណាយប្រហែល15នាទីអ្នកទាំងពីក៏មកដល់សាលា ជេគចុះពីលើឡានសម្ដៅទៅថ្នាក់រៀន ចំណែកហ៉ីស៉ឹងគេដើរសម្ដៅទៅការិយាល័យសាលាព្រោះមិនទាន់ដល់ម៉ោងគេបង្រៀនទេ

មកដល់កន្លែងធ្វើការភ្លាមហ៉ីស៉ឹងមិនបានចាប់អារម្មណ៍នឹងអ្វីទាំងអស់ខួក្បាលរបស់គេពេលនេះគឺមានតែចម្ងល់រឿងបេសកកម្មតែប៉ុណ្ណោះ តើគេជួយក្មេងនោះដោយរបៀបណាទៅ? ហើយបើជួយមិនបានគិតយ៉ាងមិច? ហ៉ឺយ កាន់តែគិតកាន់តែឈឺក្បាល

ដោយគិតអ្វីមិនចេញហ៉ីស៉ឹងក៏ប្រលែងគំនិតចោលហើយឆ្តោតលើការងាររបស់គេវិញ(កុំឆ្ងល់ថាហេតុអីបានជាគេដឹងថាខ្លួនត្រូវធ្វើអ្វីខ្លះទាំងដែលគេទើបតែឆ្លងមកសោះ តែឆ្ងល់ដឹងតែត្រូវថ្មោងរបស់អ្នកសរសេរឥឡូវហើយ🗿)

ម៉ោង9:10នាទី

ពេលនេះដល់ពេលដែលហ៉ីស៉ឹងទៅបង្រៀនហើយ ថ្ងៃនេះគេត្រូវបង្រៀនថ្នាក់12Aដែលជាថ្នាក់របស់ជេគ និង ជេយ៍ ព្រមទាំងសុងហ៑ុនផងដែរ(ហ៉ីស៉ឹងជាគ្រូផ្នែកអក្សរសាស្រ្ដ)

សួស្តីអ្នកទាំងអស់គ្នា សុខសប្បាយទេ>> ហ៉ីស៉ឹងចូលមកដល់ក៏រាក់ទាក់ទៅកាន់សិស្ស តែភ្នែកក៏សម្លឹងរកមនុស្សម្នាក់ដែលធ្វើឲ្យខ្លួនធ្លាក់ចូលមកពិភពមួយនេះ

សុខសប្បាយធម្មតាទេ ចុះលោកគ្រូវិញ?>>សិស្ស

លោកគ្រូក៏ដូចគ្នា>>ហ៉ីស៉ឹង

ប្រធានថ្នាក់សូមប្រមូលកិច្ចការដែលគ្រូដាក់ឲ្យ>>ហ៉ីស៉ឹង

បាទ លោកគ្រូ>>ជេគ ក៏បានដើរប្រមូលក្រដាសពីសមាជិកផ្សេងៗដោយ ក៏ដើរមកដល់តុសុងហ៑ុន

សុងហ៑ុន សុងហ៑ុន>>ជេគ គោះតុតិច តែសុងហ៑ុនគិតតែដេកមិនព្រមភ្ញាក់

ផាក សុងហ៑ុន>>ជេគ ស្រែកឡើងបណ្ដាលឲ្យសុងហ៑ុនភ្ញាក់ឲ្យក្រញាង

ប...បាទ>>សុងហ៑ុន និយាយទាំងម៉ីងម៉ាំង

ក្រដាសកិច្ចការ>>ជេគនិយាយទាំងលាដៃសុំក្រដាស ហើយអ្នកម្ខាងទៀតក៏ហុចក្រដាសឲ្យ
ហើយសកម្មភាពរបសគេក៏ត្រូវបានសម្លឹងដោយកែវភ្នែកមួយគូផងដែរ
ជាពិសេសសុងហ៑ុន

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now