« ប្រពន្ធបងក្រមុំកូនមួយហើយហេតុអីទៅចាញ់បោកកូនមកឈ្លោះជាមួយប្ដី? ចប់ហើយកូននេះនាំភ្លើងពិតៗ » យ៉ុនហ្គីញីថ្ពាល់ប្រពន្ធហ៊ានហួសចិត្តទៅចាញ់បោកកូនទៅកើត មិនមែនក្មេងឯណា អាល្អិតនឹងក៏អញ្ចឹងចង់ទៀតបែបចង់ឃើញម៉ែវាយំខ្លាំងហើយមើលទៅបានទៅទូពិតធ្ងន់ធ្ងរថ្នាក់នឹងទាំងដែលវាមិនមែនជាការពិតទាំងអស់។
« បងនឹងបកស្រាយឲ្យអូនដឹង! មួយរយៈនេះបងមានបញ្ហាការងារតិចតួចជាមួយឃ្លាំងបងត្រូវនាំចេញ ទើបបងមិនសូវសប្បាយចិត្ត ហើយបងក៏សូមទោសដែលយកបញ្ហាមកបង្ហាញដាក់ប្រពន្ធកើតជារឿងយល់ច្រលំ ចំណែកបងនិយាយទូរសព្ទ័នៅយប់នោះគឺបងទំទាក់ទំនងសុំពន្យាពេលលោកសាវដឹកទំនិញអោយ ហើយកូនរបស់លោកសាវអូនក៏ស្គាល់ដែរ គឺអ្នកនាង សាវ យុីងអុីជាអ្នកជំនួសមុខប៉ានាង ទើបនាងខលមកបងផ្ទាល់ចង់មកពិនិត្យទំនិញទីនេះឲ្យហើយ មិនចង់យកទៅមានបញ្ហាឲ្យប៉ានាង ចំណែកនៅយប់ដែលអេនជីងើបនោះ នាងខលមកបន្ទាន់និងអញ្ជើញពួកយើងទៅថ្ងៃភ្ជាប់ពាក្យរបស់នាងឆាប់ៗនេះ » យ៉ុនហ្គីប្រាប់ទៅប្រពន្ធមួយៗតាមដំណើរមិនឲ្យយល់ច្រលំសុទ្ធតែពាក្យពិតទាំងអស់មិនបានកុហកទេ។
« ចាំបាច់ខលមកប្ដីគេយប់ព្រលប់? » ជីមីនបួញមាត់គួរឲ្យស្រឡាញ់បំផុតសួរទៅស្វាមីជាមួយកែវភ្នែកម៉ក់ៗខ្និខ្នក់ដាក់ប្ដីភ្លាមៗទាំងមុននេះទឹកភ្នែក ទឹកសំបោរហាម
« អូនហា៎ នាងមានគូដណ្ដឹងហើយ នេះប្រុងប្រចណ្ឌបងទៀតឬ? បងគ្មានអារម្មណ៍ពិសេសជាមួយអ្នកណាទេ ប៉ុន្តែបងមានអារម្មណ៍ភ្លាមៗគ្រាន់តែប៉ះអូនត្រង់នោះ » បាតដៃក្ដៅរងំអង្អែលច្របាច់ត្រគៀកប្រពន្ធពេញៗដៃនិយាយសម្ដីបញ្ឆិតបញ្ឆៀងមិនធ្លាប់ឲ្យអ្នកណាឃើញពីមុនមក ហើយគេបង្ហាញចរិកបែបនេះដាក់តែប្រពន្ធគេម្នាក់គត់។
« ប្ដីឆ្កួតនេះ អ្ហាស បងធ្វើអី? » ជីមីនសើចរសើបក្អឹកៗតិចៗរុញក្បាលរាងក្រាស់ដោយសាររោមចង្កាស្វាមីមកត្រដុសថើបលើ ក របស់ខ្លួនជាមួយដៃមឹករបស់នាយទាញគេអោបយ៉ាងណែនធ្វើឲ្យគេញញឹមអៀនដឹងពីកូនប្រុសពៅរបស់ប្ដីងើបចាក់ខ្លួនគេយ៉ាងផ្ដេសផ្ដាសគ្រាន់តែអោបប៉ះមិនបាន។
YOU ARE READING
•ភរិយាអាគីកូ• (ចប់)
Romanceអាគីកូជាមនុស្សត្រជាក់បំផុត បេះដូងរបស់គេគឺជាដុំថ្មាពិតប្រាកដណាស់ ទោះបីជាគេមានភរិយាស្រស់ស្អាត-ឆ្លាតប៉ុណ្ណាក៏គេមិនខ្វល់! "អូនធ្វើខ្លួនឲ្យដូចជា Website ដែលបងចូលចិត្តមើល" "អូនធ្វើឲ្យបងញៀនអូនដូចជា App only Fan" ...
