ភាគ៦: គួរឲ្យស្រឡាញ់ដែរតើ!

3.9K 224 12
                                        

មនុស្សស្ទើរតែគ្រប់រូបសម្លឹងទៅកាន់ភរិយា អាគីកូនៅលើឆាកស្ទើរតែអត់ដង្ហើម នឹងភ្ញាក់ផ្អើលមិនស្ទើរ រួមទាំងស្វាមីរបស់ខ្លួនផងដែរ។ រាងក្រាស់យ៉ុនហ្គីឈរកាន់កែវស្រាមើលប្រពន្ធយ៉ាងស្រឡាំងកាំងពីចម្ងាយទាំងភ្លឹកភ្លាំង ខណៈពេលភ្លើងក្វាពីលើឆាកបាញ់តម្រង់មករកគេនៅកន្លែងខាងងងឹតធ្វើឲ្យភ្ញៀវមើលតាមព្រាត។ គេសឹងតែទះមាត់ខ្លួនឯងដែលនិយាយមុននេះ គេនិយាយខ្លួនឯងថាមិនត្រូវមើលស្រាលជីមីនទេព្រោះក្មេងនេះមានចំណុចច្រើនណាស់ដែលគេមិនដឹង ក៏ប៉ុន្តែមុននេះជាអ្វី?

ទឹកដម សំនៀងពិរោះសណ្ដំយ៉ាងជ្រាលជ្រៅប្រកបដោយមនោសញ្ចេតនារួមបញ្ជូលនៃបទ "RUN AWAY" ត្រូវបានជីមីនស្រេកច្រៀងនៅលើឆាកទាំងមូលប្រៀបដូចជាទេវបុត្រដ៏ស្រស់ស្អាតធ្លាក់មកលើផែនដី។ គេនិយាយរួចហើយ អ្វីដែលក៏គេអាចធ្វើបានឲ្យតែគេចង់ធ្វើ គេធ្វើឲ្យអាគីកូមិនហ៊ានមើលស្រាលទេម្ដងបន្តិចៗ។

« វ៉ោវ ប្រពន្ធឯងពូកែច្រៀងខ្លាំងណាស់ » ណាមជូនលាន់មាត់សរសើរចេញពីចិត្តប្រាប់ទៅរាងក្រាស់ គ្រប់គ្នាក៏យល់ស្របសម្ដីគេ អត់តែនាងក្រមុំម្នាក់ញញឹមលែងសូវសម មានអារម្មណ៍ថាត្រូវប្រពន្ធអាគីកូបំបាក់មុខគ្រប់ពេល។
..........................

ក្រោយកម្មពិធីចប់ ម៉ោងជិត១០យប់ហើយ។ ឡានរបស់អាគីកូបោលចូលវិមានស្កឹមស្កៃវិញដោយវីល្លៀមជាអ្នកបើក ទុកឲ្យប្ដីប្រពន្ធមួយគូរអង្គុយខាងក្រោយក្បែរគ្នា តែកុំមើលមុខមិនសូម្បីក្រឡេកមើលគ្នា ម្ខាងងាកឆ្វេង ម្ខាងងាកស្ដាំង

ផាំង! វីល្លៀមភ្ញាក់ព្រឺត រកតែឈប់ឡានចុះមិនទាន់ត្រូវប្រពន្ធចៅហ្វាយបើកចុះទៅលឿនស្លេវ ទាញទ្វាបិទចង់បាក់ជាពីរ គ្រាន់តែឃើញក៏ដឹងថាងរដាក់គ្នាតាំងពីនៅកម្មពិធីឯណោះ។ ពិតណាស់ក្រោយជីមីនច្រៀងចប់ គេចុះមកវិញមិនសូម្បីនិយាយរកយ៉ុនហ្គីច្បាស់ណាស់ថាគេខឹងង៉ក់ងរដាក់ប្ដីប៉ុណ្ណា។

« ហុឹស! ខ្មោចស្អីចូលខ្លួនស្មើរនឹង? » យ៉ុនហ្គីសម្លឹងមើលដំណើរប្រពន្ធទាំងគ្រឺតខ្នាញ់ សុខៗមកធ្វើចរិកមេមាន់ដាក់គេភ្លាមៗបែបនេះ ខំនិយាយរក បែរជាមិននិយាយរកគេអីបន្តិចសោះ។

•ភរិយាអាគីកូ• (ចប់)Where stories live. Discover now