បន្ទាប់ពីមានរឿងតឹងសរសៃ ក ជាមួយគ្នារំលងបាន២ថ្ងៃយ៉ុនហ្គីក៏ដាច់ចិត្តមកយកជីមីននៅភូមិគ្រឹះឡាវេនដឺ ទៅថត Pre-wedding តាមការសុំរបស់លោកប៉ាខ្លួន ដែលស្ថិតក្នុងប្រទេស K គឺធំស្កឹមស្កៃណាស់ កុំភ្លេចថាជីមីនបានប្ដូរមកនៅទីនេះហើយមើលខុសត្រូវសាខាក្នុងប្រទេស K ថែមទាំងត្រៀមខ្លួនសម្រាប់ចូលគ្រួសារអាគីកូផងដែរ។
« បងចាញ់អូនសូម្បីតែរឿងនេះ » ចូលមកដល់ក្នុងឡានភ្លាម ក៏បានលឺសម្ដីបញ្ឈឺចេញពីបបូមាត់ក្រហមឆិលគួរឲ្យស្អប់ធ្វើខ្លួន សម្ដែងភាពម្ញិម្ញក់ទាក់ទាញគេគ្រប់ពេល។
« ត្រូវហើយយើងចាញ់ឯង ហុឹស! » ក្រោយពីនិយាយចប់ នាយជាន់ល្បឿនឡានបោះពួយលឿនស្លេវទាំងញញឹមដូចគុំរងំក្នុងចិត្តតែជីមីនហាក់មិនខ្លាច ព្រឺជាមួយទាល់តែសោះ។
Studio
មកដល់កន្លែងថត មានបុគ្គលិករៀបចំប្លង់យ៉ាងស្អាតចាំរួចជាស្រេច គ្រាន់តែពួកគេមកដល់ភ្លាមក៏ប្រញាប់ថតលឿនៗ តាមបញ្ជារបស់រាងក្រាស់។
« បើបានថតមាត់សមុទ្រ មានខ្យល់ មានទឹករលកបោកបក់ហើយបានថើបគ្នាជាមួយប្ដីមិនដឹងល្អប៉ុណ្ណាទេ » ជីមីននិយាយទាំងដៀងភ្នែកមើលរាងក្រាស់អង្គុយចុចទូរសព្ទ័ហាក់មិនខ្វល់ និយាយប្រាប់ ជាងផាត់មុខរាងល្អិតប្រហាក់ប្រហែលខ្លួនចង់ឲ្យគេច្រណែនជីវិតរបស់ខ្លួនគេពេលនេះ។
« អ្នកប្រុសតូច បិទភ្នែកបន្តិចណា » រាងតូចក៏បិទភ្នែកឲ្យអាល្អិតជាជាងនោះផាត់យ៉ាងផ្ចិតផ្ចង់បំផុត។
« ជួយរៀបចំលឿនៗទៅ ខ្ញុំមានពេលតែ ៣ម៉ោងប៉ុណ្ណោះ » គ្រាន់ តែលឺសម្ដីស្វាមី ជីមីនសើចក្នុងចិត្ត វាគួរឲ្យខ្មាស់គេណាស់ដែលត្រូវមកថត Pre-wedding ទាំងប្ដីគ្មានពេលច្រើនជាមួយខ្លួន
« រួចរាល់ហើយអ្នកប្រុស » ជីមីនបើកភ្នែកមាន់ព្រៃនិស្ស័យឆ្នាស់មិនធម្មតា ទាញកញ្ចក់យកមកឆ្លុះផ្អៀងចុះ ផ្អៀងឡើងស្រាប់តែយកក្រដាសសើមមកជូតប្រតាកពេញមុខ។
« ខ្ញុំមិនចូលចិត្តការផាត់របស់ឯង វាគគ្រិចណាស់ » កែវភ្នែកមុត ស្រួចសម្លឹងមើលរាងល្អិតដាយ៉ុងប្រែជាទម្លាក់មុខចុះញ័របបូមាត់ ស្ទើរស្រក់ទឹកភ្នែកចំពោះមុខជីមីន។ បុគ្គលិកក្នុងទីនោះក៏ភ្ញាក់ផ្អើលមិនស្ទើរដែរ ទើបបង្ខំឲ្យដាយ៉ុងសុំទោសប្ដូរអ្នកផាត់មុខថ្មី
YOU ARE READING
•ភរិយាអាគីកូ• (ចប់)
Romanceអាគីកូជាមនុស្សត្រជាក់បំផុត បេះដូងរបស់គេគឺជាដុំថ្មាពិតប្រាកដណាស់ ទោះបីជាគេមានភរិយាស្រស់ស្អាត-ឆ្លាតប៉ុណ្ណាក៏គេមិនខ្វល់! "អូនធ្វើខ្លួនឲ្យដូចជា Website ដែលបងចូលចិត្តមើល" "អូនធ្វើឲ្យបងញៀនអូនដូចជា App only Fan" ...
