« មិនទាន់មានភុស្តតាងគ្រប់គ្រាន់ផង ហេតុអីទៅនិយាយឆៅៗដាក់គេបែបនឹង? » យ៉ុនហ្គីអូសប្រពន្ធមកដល់អូហ្វីសឈរច្រតចង្កេះស្ដីឲ្យប្រពន្ធតូចអង្គុយពេបមាត់ខ្ជីខ្ជូតដាក់ខ្លួន ខុសពីមុននេះដាច់បើកវែកដូចពស់ដាក់គេឯង។ ដឹងហើយថាជីមីននិយាយត្រូវ ប៉ុន្តែគេមិនទាន់មានភុស្តតាងគ្រប់គ្រាន់ចោទប្រកាន់ដាយណូទេ ទើបគេពន្យាៗមករហូត ទាំងការពិតគេក៏ដឹងហើយថាលុយដែលបាត់ទៅគឺដាយណូបានកឹបកេងពីគេ។
« ចាំបងនិយាយយូរណាស់ នេះចង់ទុកឲ្យលោកពូដ៏ល្អរបស់បងកឹបលុយទាល់តែរលាយក្រុមហ៊ុនមែនទេ? » ជីមីនទ្រចង្ការងើបមើលមុខស្វាមីឈរមើលមកខ្លួនដូចជនសង្ស័យ។ មិនមែនគ្មានភុស្តតាងទេ គេនេះហើយជាភុស្តតាង ភាពអាក្រក់របស់ដាយណូដែលគេមើលឃើញទាំងអស់ គិតមែនទេថាមនុស្សក្នុងអាគីកូទាំងមូលគេមិនដឹងថាមានចរិកបែបណាខ្លះនោះ?
« ទៅដឹងមកពីណាច្បាស់យ៉ាងនេះ? » រឿងខ្លះគេតាមមិនទាន់ក្មេងនេះពិតមែន មានប្រពន្ធឆ្លាតពិបាកយ៉ាងនេះឬ? តែថាជីមីនគឺឆ្លាតពិតមែន ឆ្លាតជាអ្វីដែលគេគិតទុកទៅទៀតទោះបីគេកាចសាហាវយង់ខ្នងយ៉ាងណាក៏តាមមិនទាន់ល្បិចក្មេងនេះដែរ ខ្លួនតូចតែមួយពុតត្បុតគ្រប់តែរឿង ពាក្យសម្ដីខ្លះនិយាយចេញមកស្ទើរតែឆៅជាងគេទៀត តែគេក៏ពេញចិត្តរាល់មហិច្ឆតារបស់ជីមីនសម្ដែងចេញមកឲ្យគេបានឃើញនឹកដល់គ្រប់សម្ដីប្រពន្ធខ្លួនឯងធ្លាប់និយាតថាប្រពន្ធអាគីកូត្រូវតែដូចប្ដី។
« អូនគឺជាប្រពន្ធឆ្លាត ពូកែរបស់ប្ដីនោះអី »
« និយាយសាច់ការមក គ្មានពេលលេងសើចទេ »យ៉ុនហ្គីសម្កត់សម្លេងធ្វើមុខក្រញូវដាក់ប្រពន្ធចេះមកធ្វើចរិកនិយាយម្ញិម្ញក់ទៅកើតគួរឲ្យស្អប់ណាស់។
« គឺអូនសង្ស័យគាត់តាំងថ្ងៃមកជាន់ទីនេះម្លេះ » ជីមីនរៀបរាប់ប្រាប់ទៅស្វាមីឈរស្ដាប់មិននឹកស្មានថាភ្នែកជីមីនមុតពូកែសង្កេតយ៉ាងនេះ។
២ថ្ងៃបន្ទាប់...
ក្រោយរឿងរ៉ាវច្របូកប្របល់លុយកាក់ក្នុងក្រុមហ៊ុនបានបញ្ចប់ទៅ លោកដាយណូត្រូវបានយ៉ុនហ្គីបណ្ដេញចេញគីក្រុមហ៊ុនតែម្ដងស្របពេលមានភុស្តតាងគ្រប់គ្រាន់ក្នុងការដកមនុស្សលោភលន់ដូចជាគាត់ចេញ រីឯកប៉ាល់ថ្មីរបស់គេវិញក៏បានដឹកផលិផលរបស់ជីមីនពីប្រទេស S មកដល់ផែរថ្ងៃនេះដូចគ្នា។
ESTÁS LEYENDO
•ភរិយាអាគីកូ• (ចប់)
Romanceអាគីកូជាមនុស្សត្រជាក់បំផុត បេះដូងរបស់គេគឺជាដុំថ្មាពិតប្រាកដណាស់ ទោះបីជាគេមានភរិយាស្រស់ស្អាត-ឆ្លាតប៉ុណ្ណាក៏គេមិនខ្វល់! "អូនធ្វើខ្លួនឲ្យដូចជា Website ដែលបងចូលចិត្តមើល" "អូនធ្វើឲ្យបងញៀនអូនដូចជា App only Fan" ...
