២១: រឹងទាំងម៉ែទាំងកូន

5.5K 304 10
                                        

ជីមីនបន្ថែមល្បឿនលឿនស្លេវទៅមុខ ភ្នែកក្រឡេកសម្លឹងឡានដេញតាមពីក្រោយទាំងញញឹមភ្ញោចលើបបូមាត់សម្បូរល្បិចកិច្ចកលមិនខ្វល់ពីសម្លេងទូរសព្ទ័រោទ៍មិនក្រោមដប់ដងពីស្វាមីទាល់តែសោះ គេបើរហូតដល់ផ្លូវស្របបែកជាបី ទើបរហ័សបត់ឡានចូលទៅអគារទុកចោល ឡាននោះក៏បត់តាមកិតៗគ្នារហូតដល់ជីមីនជាន់ហ្វ្រាំងអឹបងុឺត ឡានពីក្រោយបុកគូទផាំងតែម្ដង។

« ហុឹស! ថ្ងៃដែលយើងអត់ទ្រាំមុខក្រាស់ជាមួយពួកឯងវាបានបញ្ចប់ថ្ងៃនេះហើយ ជីមីន ឡាវេនដឺ » សាង សូយ៉ុងដកកាំបិទមុតស្រួចមកសម្លឹងទាំងបោះសម្ដីនិយាយកោងកាងដោយគុំនុំសងសឹកខុសដាច់ពីសូយ៉ុងដែលធ្លាប់បានឃើញត្រឹមជាក្មេងប្រុសស្លូតបូតធ្វើមុខក្រាស់ឲ្យប្រពន្ធគេគម្រាមទះតប់។ បើគេធ្វើអីអាគីកូមិនបាន វាសាកសមហើយដែលប្រពន្ធអាគីកូត្រូវរងជំនួស ដូចជាគេរងទុកឈឺចាប់ចិញ្ចឹមក្នុងចិត្តជំនួសបងប្រុសរបស់គេ ប៉ុន្តែបើគេសម្លាប់ប្រពន្ធអាគីកូវាជារឿងត្រឹមត្រូវ។

សូយ៉ុងចុះពីលើឡាន ស្របពេលជីមីនក៏បើកទ្វាបង្ហាញមុខចុះមកជាមួយស្នាមញញឹមសើចចំអកបែបមួយទល់មួយពោពេញដោយក្រសែរភ្នែកកំណាចមិនចាញ់គ្នាប៉ុន្មាន។

« ស្មានអ្នកណាទឹកដៃល្អៗមកចង់ព្រមានយើង ការពិតអាក្មេងអន់ឯងនេះសោះ មិននឹងស្មានថាសាងសេជុងមានប្អូនកំសាកញីបែបនេះសោះ » ជីមីនឈរអោបដៃផ្អែកលើទ្វាឡានស្រដីមិនព្រឺញញឹម មិនខ្លាចសាង សូយ៉ុងសូម្បីបុិនចុងក្រចកនៅពេលដែរនឹងណាក្មេងដែលតាមរំខានប្ដីគេនេះជាប្អូនសាង សេជុង គេកាន់តែរកកន្លែងញញឺតមិនឃើញ។

« ទឹកដៃអន់ៗដូចយើងក៏អាចសម្លាប់ប្ដីប្រពន្ធថោកទាបដូចជាពួកឯងបានដែរ ពិសេសគឺកូនរបស់ឯង យើងចង់ខ្វេះវាចេញមកណាស់មិនគួរណាមកចាប់កំណើតក្នុងពោះថោកទាបរបស់ម៉ែវាព្រួតដៃជាមួយអាប្ដីបិសាចសម្លាប់បងយើងទេ » សូយ៉ុងហូតកាំបិទមកកាន់ក្នុងដៃបោះសម្ដីយ៉ាងពឹសពុលមិនធ្លាប់បានឃើញ មិនចាញ់សេជុនដើរសម្ដៅមករកជីមីនសន្សឹមៗ

« យើងក៏ចង់ខ្វេះភ្នែកឯងចេញមកដែរអាសាង សូយ៉ុង ឯងហ៊ានណាស់អាចង្រៃ ឯងមើលងាយសណ្ដាសារកូនយើង »ជីមីនរើសដំបងឈើមកកាន់ក្នុងដៃស្ទុះទៅវាយដៃរបស់សូយ៉ុងរហ័សគេចចេញយ៉ាងស្ទាតជំនាញ មុននឹងត្បកមកវិញធាក់ជីមីនមួយជើងចំខ្នងខ្ទប់នឹងទ្វាឡាន ជាសំណាងដែលជីមីនយកដៃរងការពារកូនគ្រប់ស្ថានភាពគ្រោះថ្នាក់។

•ភរិយាអាគីកូ• (ចប់)Tahanan ng mga kuwento. Tumuklas ngayon