២៦: ភាគបញ្ចប់

5.9K 329 20
                                        

២ខែបន្ទាប់....
« អេនជី នំរបស់កូនមាំមីធ្វើរួចរាល់ហើយ មកញុំាមក » ទម្រាំដកឃ្លាពីរការងារម្ដងៗមិនងាយទេ មួយរយះធំនេះគ្រួសារក៏សូវជួបជុំគ្នាប៉ុន្មានរវល់ការងាររាងៗខ្លួន អេនជីតាំងពីចូលរៀនមកគេកាន់តែចេះដឹងធំឆ្លាតជាងមុនយល់ពីសកម្មភាពប៉ាម៉ាក់ប្រចាំថ្ងៃ មានថ្ងៃខ្លះគេរត់ទៅនៅជាមួយលោកតាស៊ុនបេក៏មាន ទើបតែថ្ងៃនេះជីមីនចាប់ផ្ដើមស្បោយការងារយកពេលនៅជាមួយកូនដោយធ្វើខេកដែលកូនចូលចិត្តនិងប្រាប់គេឲ្យធ្វើតាំងពីសប្ដាហ៍មុន

« បាទ!មាំមី អូនទៅហើយ! »អាល្អិតសក់រួញតិចៗគួរឲ្យស្រឡាញ់ដាក់ខ្មៅដៃចុះកំពុងអង្គុយគូសរូបលេង ស្រវ៉ារត់អរត្រហេបត្រហបទៅអោបរាងតូចលើកកូនទៅអង្គុយឲ្យភ្លក់ស្នាដៃរបស់ខ្លួន។

« ឆ្ងាញ់អត់កូន? » ជីមីនអង្អែលក្បាលកូនប្រុសមិនសមណាខ្លួនមានកូនគួរឲ្យស្រឡាញ់ ឆ្លាតពូកែធំធាត់បានប៉ុណ្ណឹងសោះ ដួួសនំញ៉ុកក្នុងមាត់ឡើងណែន សែនចូលចិត្តខំខេកលេខមួយ។

« ឆ្ងាញ់ណាស់មាំមីអើយ » អាល្អិតញុំាទាំងញញឹមញញែកបិទភ្នែកឈ្លក់វង្វេងនឹងរស់ជាតិធ្វើឲ្យរាងតូចបានត្រឹមមើលមាត់កូនសើចកិលក្នុងពោះ

« មាំមី មានទុកដេតឌីខ្លះអត់? » ឃើញទេ កូនគេម្នាក់នេះសឹងតែស្រឡាញ់ប៉ាជាងគេទៅទៀត ធ្វើអីក៏មិនដែលភ្លេចប៉ាធំគេដែរខ្លាចណស់ ខ្លាចអត់មានចំណែកប៉ា និយាយពីថាដើរតួរសំខាន់ជាងប្រពន្ធគេទៀត បើគេងវិញរកតែកណ្ដាលអោបតែប៉ាធំគេទេឯប្រពន្ធគន្លៀតជញ្ជាំង។

« មាំមីទុកហើយៗ កូននេះ! » ជីមីនលួចខ្នាញ់គ្រឺតកូនកាន់តែធំកាន់តែតាមប៉ាជាងអីទាំងអស់ ឬមកពីគេទៅធ្វើការមិនដែលយកទៅឯប្ដីគេវិញស្រឡាញ់កូនតែមួយគ្រាប់វុិចយកតាមរហូត ប៉ុន្តែក៏ល្អដែរមានកូនជាប់ដៃជាប់ជើងឲ្យគេដឹងថាប្រុសម្នាក់នឹងមានប្រពន្ធមានកូនហើយឈប់ស្រម៉ៃចង់ក្បែរទៅ។

« អូនចេះតែសួរទៅព្រោះអូនចង់ឲ្យប៉ាៗញុំាដែរមាំមុីអូនធ្វើឆ្ងាញ់ណាស់ »
« ចេះនិយាយលួងចិត្តមាំមីទៀតឥឡូវ »

« អូននិយាយពិតមែនណា មាំមីមើលនែ៎! ដេតឌីទិញកងដៃឲ្យអេនជីស្អាតអត់? » លឺសម្ដីកូន ជីមីបទើបចាប់អារម្មណ៍ថាអេនជីពាក់កងដៃមូលមានត្បូងរំលេចផ្លេកៗមើលទៅស្អាតណាស់ពេលលើកបង្ហាញបង្អួតគេ។ ប្ដីគេឥឡូវសុទ្ធបំបិទប្រពន្ធទៀត មិនបានទេ

You've reached the end of published parts.

⏰ Last updated: Aug 30, 2024 ⏰

Add this story to your Library to get notified about new parts!

•ភរិយាអាគីកូ• (ចប់)Where stories live. Discover now