ភាគ១១: ទោសដែលឯងផ្គើនយើង 🔞

5.1K 257 13
                                        

ក្រោយរៀបចំរឿងរ៉ាវចប់សព្វគ្រប់នៅប៊ូសាន យ៉ុនហ្គីបានឡើងយន្តហោះមកវិមានវិញទាំងយប់។ មកវិញជាមួយភ្លើងទោសៈកប់ក្នុងក្រអៅទ្រូងឆេះឆួលជាមួយនឹងរាងតូចខ្លាំងបំផុត។ គេកាន់តែក្ដៅជីមីន ឡាវេនដឺកាន់តែចង់លេងជាមួយភ្លើងដូចជាគេ ចាំមើលថាតើភ្លើងដូចគេវារលាកខ្លាំងកម្រិកណាម្ដងនេះ? ក្មេងក្បាលរឹងម្នាក់នេះកាន់តែផ្គើនទៅៗហើយ គេមិនដឹងមានរឿងសុីជម្រៅស្អីខ្លះជាមួយ ចន ជុងគុកនោះទេដល់ថ្នាក់ប្រុសម្នាក់នោះស្ដាប់បញ្ជាក្រោមឥទ្ធិពលប្រពន្ធហ៊ានមើលរំលងក្បាលគេថ្នាក់នេះ។

វិមាន អាគីកូ
ជីមីន ដើរចូលក្នុងផ្ទះទាំងខ្សោះកម្លាំងទើបតែមកពីភូមិគ្រឹះរបស់ខ្លួនគ្មានអីក្រៅពីទៅយំសោក ទូពិតប្រាប់ផាក ស៊ុនបេទេ ទោះបីជុងគុកផ្ដល់ដំណឹងបានចាត់ការឲ្យរៀបរយក៏ដោយ ក៏ចិត្តគេមិនស្ងប់ក្រោយឃើញ LVM បើកទំព័រថ្មីក្រោមការរិះគន់ និងចាប់ផ្ដើមធ្លាក់ចុះលើទីផ្សារត្រឹមមួយកំណាត់ថ្ងៃលើកពីការគិត។ ជាពិសេសគេកាន់តែមិនស្ងប់ចិត្តជាមួយអាគីកូ

សួរថាចន ជុងគុកជាអ្នកណា ជាបងប្រុសគេមែនទេ? ចម្លើយគឺអត់ទេ ជុងគុក ជាម៉ាហ្វៀរមួយរូបនៅប្រទេស S ដូចគ្នានឹងជីមីនធ្លាប់ស្គាល់គ្នាកាលពីរៀននៅសាលាតៃខ្វាន់ដូរតាំងពីតូចៗរហូតដល់ធំក៏ពួកគេរាប់អានគ្នាយ៉ាងស្និតដល់សព្វថ្ងៃ ទោះបីជាជីមីនអាយុប្អូនត្រឹមជាក្មេងម្នាក់ក៏ដោយ ជុងគុកតែងតែបារម្ភនិងជួយគ្រប់រឿងសូម្បីជីមីនសម្រេចចិត្តចូលក្នុងគ្រួសារអាគីកូ ជុងគុកមិនបានសប្បាយចិត្តមកចូលរួមមង្គលការឡើយ គេតែងតែនិយាយថាឲ្យជីមីមចេះប្រយត្ន័ជាមួយអាគីកូមិនមែនដូចអ្វីដែលជីមីនបានគិតទុកឡើយ។

ក្រឹប! រាងតូចផ្ដួលខ្លួនឯងលើពូកទាំងអស់កម្លាំង មុននឹងចាប់ដោះកន្សែងចាក់រុំ ក ចេញដែលបានបិទបាំងស្លាកស្នាមលោកប្ដីជើងល្អធ្វើបាបមិនឲ្យលោក ស៊ុនបេ ដឹងឡើយ។ ទោះបីបានប្រាប់ទង្វើអាក្រក់របស់ប្ដីខ្លួនឲ្យលោកប៉ាដឹង ក៏គេមិនបាននិយាយពីចំណុចអាក្រក់ផ្សេងទៀតដែលនាយបានវាយដុំមកលើខ្លួនឡើយ។

១២:៣៥𝖠𝖬 សម្រឹមជើងខ្លាំងៗសម្រុកចូលវិមានអាគីកូ គ្មានអ្នកណាក្រៅពីយ៉ុនហ្គីឡើយ។ ដូចការគិតមិនខុស គ្រាន់តែបើកទ្វាភ្លាមសម្លឹងឃើញរាងតូចដូចឃើញឃាតករ។ គេសម្ដៅមករកប្រពន្ធជើងល្អហ៊ានបញ្ជាអ្នកដទៃដុតកប៉ាល់ខ្លួនចោលកាត់មុខរបស់គេយ៉ាងប្រហើន នេះចាត់ទុកថាជីមីនបានមើលងាយ មើលរំលងក្បាលរបស់គេខ្លាំងបំផុតហើយ។ ភ្លើងទោសៈទាំងប៉ុន្មានមិនរលត់ចូលមកសង្គ្រប់លើប្រពន្ធតូចច្រឡឹងកំពុងគេងយ៉ាងល្ហិតល្ហៃអស់កម្លាំងនោះ សូម្បីទឹកក៏មិនទាន់ងូតផង។

•ភរិយាអាគីកូ• (ចប់)Donde viven las historias. Descúbrelo ahora