២០: យើងកំដរឯងលេងចុះ

4.9K 272 8
                                        

បន្ទាប់ពីញុំាបាយថ្ងៃត្រង់រួច យ៉ុនហ្គីក៏ជូនប្រពន្ធទៅមើលហាង LVM បន្តិចឲ្យសមបំណង រួចក៏ជូនមកវិមានសម្រាកវិញ ចំណែកគេក៏ត្រឡប់ទៅពិនិត្យឃ្លាំងអាវុធមានបញ្ហាបន្តិចបន្តួច។

« ត្រូវស៉ើបឲ្យដឹងថាវាតាមតោងទាមប្ដីយើងមករហូតដើម្បីអ្វី ហើយឯងត្រូចដឹងឲ្យបានសាវតារវាមកពីណា យើងនឹងថែមលុយឲ្យឯងកាន់តែច្រើន ឲ្យតែការងារសម្រេច » រាងតូចច្រឡឹងអង្គុយលើសាឡុងក្នុងបន្ទប់ទទួលភ្ញៀវពាក់រ៉ូបគេងស្ដើងរងចាំស្វាមីមកពីកន្លែងការងារទាំងកំពុងនិយាយទូរសព្ទ័បញ្ជាទៅមនុស្សម្នាក់។

« ហុឹស! ល្អ » ជីមីនដាក់ទូរសព្ទ័ចុះ លើកកែវទឹកដោះគោស្រស់មកក្រេបទាំងញញឹមចុងមាត់លើផ្ទៃមុខឆ្នាស់ឆ្នើមគ្រប់ពេលវេលា សម្លឹងមើលនាឡិកាជាប់ជញ្ជាំងម៉ោងប្រាំបីយប់ហើយមិនទាន់ឃើញប្ដីមកវិញទៀត ចេះតែចឹងបានគេចោទប្រកាន់ថាទៅរករបស់ខាងក្រៅមិនឈប់។

« រឿងខ្លះមិនចាំបាច់ទាល់តែប្ដីយើងចាត់ការទេ សម្បិត្តត្រឹមឯងយើងសម្អាតចេញដូចជាធូលី » ជីមីនសម្លឹងមើលរូបថតរបស់សូយ៉ុងទាំងលើកដៃម្ខាងអង្អែលពោះថ្នមៗ ស្របពេលនោះសម្លេងឡានរបស់រាងក្រាស់មកដល់ ចូលមកជាមួយដំណើរស្រវឹងទ្រេតទ្រោតស្ពាយអាវក្រៅលើស្មាសម្ដៅមករកប្រពន្ធ។

« ស្រវឹងទៀតហើយ? » ជីមីនជ្រួញចិញ្ចើមសម្លឹងមើលប្ដីទាំងហួសចិត្ត ឲ្យតែទៅមើលការងារមកវិញស្រវឹង គេមិនបានទៅជាមួយនាយតែ គេដឹងបន្ថែមទៀតថាយ៉ុនហ្គីចេញពីការងារទៅផឹកនៅកាសុីណូរបស់អុីហ្វីដេនគ្រប់ពេល ហើយគ្មានរឿងអ្វីអាចលាក់គេជិតបានទេ គេដឹងមកពីនាយវីល្លៀមទាំងអស់។

« អ្ហឹម....» យ៉ុនហ្គីដេកសំដិលខ្លួនលើសាឡុងបើកភ្នែកមិនរួចស្រវឹងជោគជាំ។ ក្នុងនាមជាប្រពន្ធក៏មិនដាច់ចិត្ត ក៏ទៅយកអាវចេញដោះស្បែកជើង ដោះក្រវ៉ាត់ ក នាយចេញឲ្យស្រឡះខ្លួន

« ឈាម! » ជារឿងធម្មតាហើយឥឡូវដែលគេឃើញអាវស្វាមីមានដំណក់ឈាមជាប់ គេមិនចម្លែកចិត្តនោះគេថាស្វាមីម៉ាហ្វៀររបស់ខ្លួនទៅធ្វើស្អីមកខ្លះ កាចសាហាវយ៉ាងណាក៏នៅតែជាប្ដីគេ គេមិនដែលខូចចិត្តស្អិតទ្រូងស្រាប់ហើយ មានតែពេញចិត្តដែលប្ដីរបស់ខ្លួនមានអំណាចកាចសាហាវយង់ខ្នងគ្មានអ្នកណាធ្វើអីបានបែបនេះ។ ជីមីនចាប់ដោះអាវប្រឡាក់ឈាមនាយចេញយកទៅបោះចូលធុងសម្រាម នៅតែខោជើងវែងជាប់ខ្លួនប្រលែងល្វែងលើ មុននឹងដាក់ខ្លួនអង្គុយក្បែរប្ដីកំពុងគេងរើបម្រាស់របៀបស្រវឹងខ្លាំងមិនដឹងអី។

•ភរិយាអាគីកូ• (ចប់)حيث تعيش القصص. اكتشف الآن