ឌឹប!
ជីមីនរហ័សអោនគេចរើសដំបងជ្រុះពីដៃមកវិញសំពងលើមុខរបស់សូយ៉ុងដែលហក់មកបំណងធាក់រកកូនជាចំណុចខ្សោយរបស់ខ្លួន បណ្ដាយឲ្យបែកមាត់ហូរឈាមក៏គេមិនឈប់ចូលមកប្រតាយប្រតប់គ្នាទៀត អាចថាគេជាមនុស្សឆ្លាតមិនធម្មតាវាយរកតែចំណុចខ្សោយរបស់ជីមីនក៏ពូកែគេចមិនអន់។
ច្រឹប!
ដូចដែលបានដឹងជីមីនមិនមែនខ្លួនមួយទៀតឡើយ ទោះគេពូកែយ៉ាងណាក៏ទន់ខ្សោយរហូតត្រូវបានសូយ៉ុងបម្រុងចាក់មួយកាំបិទត្រង់ពោះទាំងខឹងសម្បារ ជីមីនរហ័សធាក់គេចេញផ្ដួលខ្លួនលើដៃប៉ុន្តែសូយ៉ុងបានឆូតត្រូវដៃរបស់គេឈាមស្រក់តក់ៗ។
« អួយ! » ជីមីនអោបពោះកំពុងអួលៗក្រោកឡើងសម្លឹងមុខរបស់សូយ៉ុងមើលមកគេទាំងញញឹមពឹសពុល មិននឹកស្មានថាក្មេងនេះវាប្រើល្បិចថោកទាបមិនចាញ់បងវាឡើយ
« ធ្លាប់តែលឺថាប្រពន្ធអាគីកូពូកែមិនចាញ់ប្ដី ប៉ុន្តែឥឡូវមើលចុះត្រូវយើងវាយចង់របូតកូនហើយ ហាសៗ » សូយ៉ុងសើចខ្លាំងៗដូចមនុស្សផ្លូវចិត្តដល់កើតវិកលចរិកចំអកដាក់ជីមីន តែថាកូនក្នុងពោះពិតមែនទឹកដៃមិនអន់ធ្វើឲ្យគេបែកមុខ បែកមាត់ទាល់តែបាន។
« ឯងមិនគិតថាចង់ផ្តែផ្ដាំប្ដីឯងក្នុងដង្ហើមចុងក្រោយរបស់ឯងទេហេស៎ » សូយ៉ុងចាប់ក្រៀក ក ជីមីនជាប់សង្កត់កាំបិតលើ ក រាងតូចរហូតដល់មុតហូរឈាមព្រោះជីមីនរើបម្រាស់
« ហុឹស! សមត្ថភាពឯងនឹងចង់សម្លាប់យើង? »
« ឬចង់ឲ្យយើងសម្លាប់កូនឯង? » សូយ៉ុងបង្អូសមុខកាំបិទ សស្ងាចមករកពោះរាងតូចប៉ោងតិចៗក្នុងអាវទាំងញញឹមដូចមនុស្សរោគចិត្ត ក្នុងសរសៃប្រសាទគេមានតែការសងសឹក និងសម្លាប់
« ឯងវាសមងាប់ទាំងពីរ អ្ហាក » ជីមីនរហ័សច្រានសូយ៉ុងចេញដួលក្រឹបទៅលើដៃខ្ទប់ពោះហូរឈាមទាំងថ្លុកដោយស្នាមដៃប្រុសកំណាចអាគីកូបើកឡានចូលមកជាមួយកូនចៅបីបួននាក់។ ជីមីនសម្លឹងមើលកាំបិតរបស់សូយ៉ុងធ្លាក់ក្បែរជើងដោយភាពខឹងសម្បារដែលគេហ៊ានប្រមាថមើលងាយជីវិតកូនរបស់ខ្លួន ក៏ចាប់រើសស្ទុះទៅរកសូយ៉ុងរំកិលខ្លួនថយក្រោយទាំងឈឺចាប់មុខរបួស។
YOU ARE READING
•ភរិយាអាគីកូ• (ចប់)
Romanceអាគីកូជាមនុស្សត្រជាក់បំផុត បេះដូងរបស់គេគឺជាដុំថ្មាពិតប្រាកដណាស់ ទោះបីជាគេមានភរិយាស្រស់ស្អាត-ឆ្លាតប៉ុណ្ណាក៏គេមិនខ្វល់! "អូនធ្វើខ្លួនឲ្យដូចជា Website ដែលបងចូលចិត្តមើល" "អូនធ្វើឲ្យបងញៀនអូនដូចជា App only Fan" ...
២១: រឹងទាំងម៉ែទាំងកូន
Start from the beginning
