អេ???>>ស៑ូហេ បន្តក់សញ្ញាសួពេញខួក្បាលនេះគេកើតអ្វីនឹងនាងសួធម្មតាៗតើចាំបាច់ឆ្លើយដូចខឹងអ្នកណាពីជាតិណាមកចឹង បន្តិចមកក៏ឃើញជេយ៍ចេញមកពីបន្ទប់ទឹក
អូ ជេយ៍ មុខលោកកើតអីនឹងក្រហមម្ល៉េះ?>>ស៑ូហេ
គ្មានអីទេ ថ្ងៃនេះប៉ុណ្ណឹងសិនចុះខ្ញុំសុំទៅមុនហើយ>>ជេយ៍ថាហើយក៏ដើរចេញទៅបាត់
ទុកឲ្យស៑ូហេឈរអេសក្បាលតែម្នាក់ឯង នេះគេកើតអ្វីនឹង?នាងតាមមិនទាន់សោះ ដោយមិនយល់សាច់ការអ្វីសោះនាងក៏ដើរត្រឡប់ទៅថ្នាក់វិញហើយរៀបចំកាតាបទៅផ្ទះតែម្ដង
+ ពេលយប់
ពេលនេះគឺម៉ោង8យប់ទៅហើយជេយ៍នៅមិនសុខទាល់តែសោះ គេចេះតែមានអារម្មណ៍ថាខុសឆ្គងចំពោះជុងវ៉ុននូវរឿងរ៉ាវកាលពីថ្ងៃមិញខ្លាំងណាស់គេមិនគួណាធ្វើទង្វើរបែបនោះដាក់ជុងវ៉ុនឡើយ បន្តិចមកជេយ៍ក៏ទាញសោរឡានហើយបើកចេញទៅណាក៏មិនដឹង
ក្រឡេកមកមើលជុងវ៉ុនឯងនេះវិញគេចុះមក
រកអ្វីញាំបន្តិចបន្តួចកំដរមាត់ប៉ុន្ដែស្រាប់តែ
ឃើញប៉ានិងម៉ាក់របស់គេរៀបចំខ្លួនយ៉ាងស្អាត
ប៉ាម៉ាក់រៀបចំទៅណានឹង?>>ជុងវ៉ុន
អរ គឺម៉ាក់និងប៉ារបស់កូនទៅចូលរួមកម្មវិធីរបស់មិត្តចាស់នឹងណា ប៉ាម៉ាក់ប្រហែលជាមកយឺតហើយមិនបាច់ផ្លូវទេណា>>អ្នកស្រីយ៉ាង
បាទ ម៉ាក់ធ្វើដំណើរដោយសុវត្ថិភាពណា>>ជុងវ៉ុន ថាហើយប៉ាម៉ាក់របស់គេក៏ចាកចេញទៅបាត់ជុងវ៉ុនក៏រត់ទៅបិទទ្វាព្រោះម៉ោងថ្មើរនេះអ្នកបម្រើទៅសម្រាកអស់ហើយ បិទទ្វារួចរាល់បម្រុងនឹងឡើងទៅបន្ទប់ទៅហើយស្រាប់តែឮសម្លេងកណ្ដឹងផ្ទះ ជុងវ៉ុក៏រត់ទៅបើកទ្វាយ៉ាងលឿនព្រោះគិតស្មានថាម៉ាក់ប៉ារបស់គេប្រហែលជាភ្លេចអ្វីហើយព្រោះគាត់ឧស្សាហ៍ភ្លេចណាស់
ទៅហើយៗចាំបន្ដិច>>ជុងវ៉ុន
គ្រាន់តែបើកទ្វាភ្លាមវាមិនដូចអ្វីដែលជុងវ៉ុនរំពឹងទុកទេ មិនមែនជាម៉ាក់ប៉ារបស់គេឡើយបែរជាបង្ហាញនូវរូបរាងរបស់កម្លោះសង្ហា ផាក ជុងសុង ទៅវិញ
មកធ្វើអី>>ជុងវ៉ុន និយាយទាំងមុខមាំព្រោះនៅខឹងនឹងរាងក្រាស់មិនទាន់បាត់
YOU ARE READING
កំណត់ត្រាស្នេហ៍ (Complete)
General Fictionស្នេហារវាងអ្នកនិពន្ធនិងតួអង្គប្រលោមលោក។ By: Heli (Ju_wonn)
ភាគទី១៣: អូនជាអ្នកបង្ខំបងទេ
Start from the beginning
