ភាគទី២០៖ ប្រពន្ធសម្លាញ់~!

Start from the beginning
                                        

    បន្ទាប់ពីពួកគេទទួលយល់ព្រមធ្វើជាស្វាមីភរិយានឹងគ្នាហើយក៏ពួកគេចាប់ផ្ដើមបំពាក់ចិញ្ចៀនឲ្យគ្នាទៅវិញទៅមក ។ បន្ទាប់មកទៀតក៏ដល់ពេលត្រូវថើបហើយជេយ៍ក៏អោនចុះខិតទៅរកបបូរមាត់របស់ជុងវ៉ុននិងថើបថើរៗលើនោះបន្តិចប្រហែលមួយនាទីក៏ដកចេញវិញ ហើយភ្ញៀវដែលចូលរួមក៏អបអរសាទរគូស្នេហ៏ថ្មីថ្មោងយ៉ាងកក់ក្ដៅនិងរីករាយជាមួយពួកគេដែរ ។

" ក្រោយពីគេរៀបការហើយតាកញ្ចាស់នោះនឹងងាប់ម្ដង " មនុស្សនិយាយក្នុងចិត្តដោយសម្លឹងទៅកាន់គូស្នេហ៏ថ្មីថ្មោងតែងពេញចិត្តព្រោះគេចង់បានបែបនេះមកយូរហើយពេលជុងវ៉ុនចេញផុតពីផ្ទះមួយនេះវាគឺជាឱកាសធំរបស់គេហើយ

៚ កម្មវិធីបានបញ្ចប់ទៅដោយរលូតភ្ញៀវដែលបានមកចូលរួមក៏បានត្រឡប់ទៅវិញអស់ដូចគ្នា នៅឡើយតែគ្រួសារទាំងសងខាងទេពួកគេនៅជូនគូស្នេហ៏ថ្មីទៅផ្ទះថ្មីរបស់ពួកគេដោយគ្រួសារគីមជាអ្នករៀបចំដោយផ្ទាល់ទុកជាកាដូជូនកូនប្រុសនិងកូនប្រសារ ។ ហើយពេលនេះពួកគេក៏បានមកដល់ទីតាំង...

" អរគុណហើយប៉ាតូចប៉ាធំរបស់កាដូ " ជេយ៍

" មើលថែគ្នាទៅវិញទៅមកឲ្យល្អឮទេ? ប៉ាត្រូវទៅសិនហើយ " ផ្ដែផ្ដាំកូនហើយពួកគេក៏ចាកចេញទៅវិញដោយមិនចង់នៅរំខានកូនៗនោះទេ បន្ទាប់ពីឪពុកចេញទៅអស់ហើយគឺសល់តែពួកគេទាំងពីរនាក់ហ្នឹងឯង ។ ហើយពេលនេះជុងវ៉ុនក៏នៅអង្គុយលើសាឡុងសម្លឹងទៅកាន់ជេយ៍មង់ៗព្រោះថាគេក៏ហត់នឿយមួយថ្ងៃហើយទើបនៅស្ងៀមមួយកន្លែងអញ្ចឹងទៅកាលដែលបានឃើញប្រពន្ធបែបនេះជេយ៍ក៏សើចបន្តិចហើយក៏ចូលទៅលើកបីនាយតូចឡើង៖

" ហត់ណាស់មែនទេ? "

" អ្ហឹម.. " ជុងវ៉ុនងក់ក្បាលនិងព្យាយាមអោប.កនាយជាប់ព្រោះខ្លាចធ្លាក់

" ទៅងូតទឹកល្អទេ..ហ្អឹម? "

" ងូតទឹកជាមួយគ្នា..?! " ជុងវ៉ុនដាក់សញ្ញាទាំងទឹកមុខស្លូតៗទៅកាន់នាយៗក៏សើចបន្តិចព្រោះឃើញថាជុងវ៉ុនគួរឲ្យស្រឡាញ់ពេកនរណាទ្រាំបាននឹងចរឹកមួយនេះទៅ

" មិនខ្លាចទេឬ? "

" ខ្លាចអ្វីទៅ? បងមិនមែនខ្មោចផង "

" ហ្អឹស...មិនមែនខ្មោចអីទេតែខ្លាចមានសត្វពស់មកចឹកអូនពីក្រោយហ្នឹងណា៎ " ជេយ៍និយាយលក្ខណៈញ៉ោះទៅកាន់នាយតូចដោយលេងទឹកមុខបែបបន្លាចទៀតផងឮហើយជុងវ៉ុនក៏អោប.កនាយកាន់តែណែនទៀត

" គ្រាន់តែងូតទឹកជាមួយគ្នានឹងពស់ចឹកដែរហ្អ៎..? " ជុងវ៉ុនសួរទាំងពេបមាត់ស្រួចនិងចង់រកយំមកទៀតផងដោយឃើញថានាយតូចខ្លាចក៏សើចឡើងព្រោះញ៉ោះបានសម្រេចហ្នឹងហើយ

" អត់ទេបងនិយាយលេងតើស៎..តោះទៅងូតទឹកជាមួយគ្នា "

" មែនហ្អ៎? "

" អ្ហឹម! នឹងបានគេងពីព្រលប់ផង " ជុងវ៉ុនងក់ក្បាលទាំងញញឹមស្រស់ដូចជាសប្បាយសម្បើមណាស់កូននឹងពេលបានងូតទឹកជាមួយបងអញ្ចឹងទៅ ។ ហើយគឺបែបហ្នឹងឯងពួកគេបានសម្អាតខ្លួនជាមួយគ្នាដោយមានជេយ៍ដុសខ្លួនឲ្យជុងវ៉ុននិយាយទៅសម្អាតពេញមួយតួខ្លួនតែម្ដង ~,~

" យប់ហើយគេងទៅប្រពន្ធសម្លាញ់ " ជេយ៍ដាក់ឲ្យជុងវ៉ុនគេងនិងបានអោនថ្ងាស់មុននឹងចូលគេងទៀតផងបន្ទាប់មកទើបបិទភ្លើងគេងព្រមគ្នា ។

TO BE CONTINUED...
- PICH -

+សុំទោសផងធ្វើឲ្យអ្នកអានរងចាំយូរហើយដូចដឹងអញ្ចឹងខ្ញុំមិនមានពេលវេលាគ្រប់គ្រាន់ដូចមុនទេហើយខ្ញុំក៏បានសម្រាកឡើងមួយរយៈធំទៀតអញ្ចឹងទម្រាំតែបានចេញរឿងនេះបន្តឲ្យក៏ត្រូវទៅរំលឹកនិងរៀបសាច់រឿងម្ដងទៀត ។ យ៉ាងណាក៏អរគុណសម្រាប់អ្នកដែលនៅតែរងចាំរឿងមួយនេះមិនថាយូរប៉ុណ្ណាក៏នៅមានអ្នកចាំ ប៉ុន្តែក៏អត់ហ៊ានសន្យាថានឹងបានចេញឲ្យរាល់ថ្ងៃដូចមុនដែរបើឆ្លៀតពេលបាននឹងចេញឲ្យបន្តទៅតាមហ្នឹង >3<

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now