ភាគទី២០៖ ប្រពន្ធសម្លាញ់~!

574 36 3
                                        

៚ មួយអាទិត្យកន្លងទៅ ថ្ងៃដែលរងចាំបានមកដល់ហើយជាថ្ងៃពិសេសរបស់គូស្នេហ៏ថ្មីថ្មោងដោយទោះបីខាងគ្រួសារហា.មិនចង់ឲ្យធ្វើធំដុំប៉ុន្តែគ្រួសារគីមមិនព្រមឡើយព្រោះតែពួកគេមានកូនប្រុសម្នាក់ណាមួយមួយជីវិតរៀបការបានតែម្ដងតែប៉ុណ្ណោះហេតុនេះគាត់ត្រូវរៀបចំឲ្យបានល្អមិនថាកូនប្រសាររបស់ពួកគេយ៉ាងណាឡើយពួកគេនឹងឲ្យខាងជុងវ៉ុនដូចគ្នា ។ ក្រឡែកមកមើលខាងកូនកម្លោះដែលនៅខាងក្រៅដើម្បីទទួលភ្ញៀវគឺទឹកមុខសប្បាយរីករាយនិងមានស្នាមញញឹមស្រស់ពេញផ្ទៃមុខតែម្ដង ><

" កូនកម្លោះរីករាយដល់ហើយយ៉ាងណាជួយមើលថែមិត្តម្នាក់នេះឲ្យខ្ញុំផង..គេមិនមាននរណាដើម្បីពឹងពាក់នោះទេ " នីគី ជាមនុស្សសម្ដីអាក្រក់ប៉ុន្តែគេមានទឹកចិត្តល្អទេនិងបារម្ភមិត្តដូចគ្នាគ្រាន់តែមិនបានបង្ហាញចេញណាមួយនាយដឹងរឿងផ្ទៃក្នុងរបស់គ្រួសារជុងវ៉ុនច្រើនគួរសមដែរទើបផ្ដាំឲ្យជេយ៍ជួយមើលថែមិត្តរបស់គេផងដោយសារគេមិនហ៊ានលូកដៃចូលពាក់ព័ន្ធទេ ជុងវ៉ុនក៏ធ្លាប់ហាមមិនគេមករវល់ជាមួយបញ្ហាហ្នឹងដែរ ។

" ជាតួនាទីរបស់ខ្ញុំស្រាប់ទៅហើយ " ជេយ៍ឆ្លើយជាមួយស្នាមញញឹមតិចៗដោយសម្លឹងទៅនីគី នាយមានអារម្មណ៏ដឹងបាត់ទៅហើយថានីគីដឹងរឿងរបស់ជុងវ៉ុនច្រើនតែនាយមិនបានសួរនាំទេព្រោះជាថ្ងៃល្អរបស់គេអញ្ចឹងសុំសប្បាយសិនមិនចង់យករឿងអ្វីមួយមកធ្វើឲ្យខួរក្បាលរបស់គេគិតច្រើន

" អ្ហឹម!! កុំក្បត់មិត្តរបស់ខ្ញុំឲ្យសោះ " នីគី

" ... " ជេយ៍មិនមាត់តែញញឹមងក់ក្បាលតិចៗបន្ទាប់មកនាយក៏ទៅរាក់ទាក់ភ្ញៀវផ្សេងទៀតបន្ត ទោះកម្មវធីរៀបចំលឿនមែនប៉ុន្តែភ្ញៀវនៅតែមកចូលរួមច្រើនព្រោះកូនកម្លោះជាជុងកូហោថាជេយ៍ជាកូនប្រុសតែម្នាក់របស់លោកជុងហ្គុកបើមិនឲ្យមានភ្ញៀវច្រើនទើបចម្លែកគ្រួសារគីមមានមុខមាត់ណាស់ទៅដល់ទីណាក៏មានគេស្គាល់ដែរ ថាមើលនរណាហ៊ានមិនមកចូលរួមនោះ ។ មិនបង្អង់យូរទេកម្មវិធីចាប់ផ្ដើមដោយកូនកម្លោះឡើងទៅលើឆាករងចាំខាងកូនកម្លោះម្ខាងទៀតចេញមក ដោយមានអ៊ុំប្រុសម្នាក់ជាអ្នកកាត់ដៃឡើងលើឆាកទៅប្រគល់ឲ្យជេយ៍ៗទទួលទាំងស្នាមញញឹមស្រស់ហើយលោកអាចារ្យក៏ចាប់ផ្ដើមធ្វើពិធីដូចរាល់ដង ទៅតាមដំណើរ ( ដោយសារមិនចង់វែងឆ្ងាយក៏មិនចង់រៀបរាប់ )

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now