ភាគទី០៦: ច្បាស់ទេថាអត់ស្រលាញ់?

1.1K 122 1
                                        

យប់ជ្រៅបន្តិចជុងវ៉ុនកំពុងតែគេងសុខៗគេក៏បានយល់សប្តិចម្លែករាងកាយក៏.ក.កាយរើពេញនឹងដោយភាពភ័យខ្លាចក្នុងសុបន្តិនេះគឺឃើញរូបភាពស្រពិចស្រពិលវាងងឹតតែបែរជាគួរឲ្យខ្លាចជុងវ៉ុនបែកញើសជោគថ្ងាស់រួចក៏ស្រែកឡើងខ្លាំងនៅពេលដែលឃើញរូបភាពថាគេធ្លាក់ពីលើទីខ្ពស់ចុះមកដូចដែលជេយ៍រកគេឃើញនៅកន្លែងគ្រោះថ្នាក់នោះឯងដោយជុងវ៉ុនស្រែកឮពេកជេយ៍ស្ទុះបើកទ្វាចូលមកភ្លាមៗដែលឃើញនាយចូលមកជុងវ៉ុនក៏បង្ហាញទឹកមុខភិតភ័យ៖

" ហ្អឹកៗ..បងជេយ៍ៗ..ខ្ញុំយល់សប្តិអាក្រក់គួរឲ្យខ្លាចណាស់បិសាចអាក្រក់ចង់ធ្វើបាបខ្ញុំ..ហ្អឹក.. "

" ដកដង្ហើមមួយៗចិត្តត្រជាក់វាគ្រាន់តែជាសុបន្តិកុំភ័យអីណាមានបងនៅទីនេះហើយសង្ងំគេងវិញទៅ " ជេយ៍ប្រើពាក្យពេចដ៏ផ្អែមស្រទន់លួងលោមឲ្យស្ងប់អារម្មណ៏វិញប៉ុន្តែជុងវ៉ុនពេបមាត់និងក្រវីក្បាលគេមិនចង់គេងទៀតទេខ្លាចថានឹងឃើញរូបភាពទាំងនោះម្ដងទៀតគេភ័យ

ជេយ៍ឃើញបែបនេះលើកដៃទៅអង្អែលក្បាលនិងទាញគេមកអឹមនឹងទ្រូងអោបថ្នមៗបំបោះអង្អែលឲ្យត្រជាក់ចិត្តដោយការយកចិត្តទុកដាក់និងក្ដីបារម្ភជាខ្លាំងឯជុងវ៉ុនគឺនៅតែខ្សឺតខ្សកនៅឡើយដោយសារតែភិតភ័យមិនទាន់បាត់

" ក្មេងឆ្លាតស្ដាប់បងសង្ងំគេងអ្វីៗនឹងលែងអីហើយៗបងនឹងនៅទីនេះរហូតដល់ឯងគេងលក់ទើបបងទៅវិញ "

" បងកុំទៅបានទេ? នៅគេងក្បែរខ្ញុំទៅណា៎ " ជុងវ៉ុនរុលចូលក្នុងរង្វង់ដៃក្រាស់និងរឹតអោបចង្កេះណែនរួចប្រើកែវភ្នែកនិងទឹកមុខអង្វរ.កដោយឃើញគឺថាប្រកែកមិនចេញបើខ្ចូតៗម្លឹងនៀកតើអាចឲ្យគេហាមាត់បដិសេធដោយរបៀបណា? បន្ទាប់ពីព្រមគេងនៅក្នុងបន្ទប់នេះហើយជុងវ៉ុនញញឹមខ្ជឹបតែម្ដងដោយខិតជិតនឹងអោបជេយ៍ឡើងណែនដៃហើយម៉េចបានចេះតែឲ្យដៃគេអញ្ចឹងកូនកាត់តាមអ្នកណាហាស៎?

បានជេយ៍នៅគេងជិតប៉ុណ្ណេះហើយគឺរៀងអន់ភ័យខ្លះហើយប៉ុន្តែគេក៏នៅតែឃើញរូបភាពចម្លែកៗផុសចេញពីខួរក្បាលតែម្ដង៖

" បើឯងងាប់អ្វីៗនឹងល្អប្រសើរកុំរស់នៅឲ្យយើងឃើញមុខទៀត.. " វាជាទិដ្ឋភាពក្នុងសុបន្តិដែលបានឮសម្លេងមនុស្សម្នាក់និយាយមកកាន់ជុងវ៉ុនៗគេងក៏បើកញើសជោគទៀតហើយខ្លួនរើទៅវិញទៅមកឡើងជេយ៍ភ្ញាក់មកមើលដឹងថាគេយល់សប្តិទៀតហើយរួចមកក៏ព្យាយាមសម្រួលឲ្យនាយតូចគេងលក់ស្រួលវិញ

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now