ភាគទី១៨៖ ពេញចិត្តនឹងជាប់អន្ទាក់របស់គេ

512 55 5
                                        

ថ្ងៃនេះមានការកោះហៅឲ្យមកជួបជុំគ្នានៅឯក្រុមហ៊ុនដោយឃេវីនផ្ទាល់រួមទាំងនាំជុងវ៉ុនមកជាមួយផងដែរមិនដឹងថាគេមានគម្រោងអ្វីទៀតឡើយដឹងតែថាវាមិនមែនជាគំនិតល្អស្អីនោះទេមនុស្សអាក្រក់ទាំងមានការគិតមិនល្អគ្រប់ពេលរហូតនឹងអញ្ចឹងពិបាកនឹងស្មានជាមួយមនុស្សប្រភេទនេះណាស់ ។ គ្រួសារហា.បានជួយគេច្រើនតែនាយបែរលួចចាក់ពីក្រោយដឹងហើយអាណិតជុងវ៉ុនជំនួសព្រោះគេរស់នៅជាមួយក្រពើវង្វេងបឹងមិនស្គាល់ថាមកពីណា គេខំចិញ្ចឹមហើយតែមិនបានសងគុណគេវិញសោះមានតែចង់លួចបន្ថែមទៀត ~,~

" អរគុណអ្នកទាំងអស់គ្នាដែលបានមកតាមហៅថ្ងៃនេះ..ខ្ញុំមានរឿងចង់ប្រកាសដល់អ្នកទាំងអស់គ្នាថាចាប់ពីថ្ងៃនេះទៅខ្ញុំ..ឃេវីនជាអ្នកមើលការខុសត្រូវក្រុមហ៊ុនទាំងអស់អញ្ចឹងបញ្ហាអ្វីខ្ញុំជាអ្នកចាត់ចែង " ឃេវីន ងើបឈរនិយាយឡើងយ៉ាងមានទំនុកចិត្តជាខ្លាំងដែលធ្វើឲ្យអ្នកនៅក្នុងបន្ទប់ប្រជុំមិនយល់ពីអ្វីដែលបានឮនេះឡើយព្រោះថាជុងវ៉ុនក៏នៅទីនេះមិនអញ្ចឹងហេតុអ្វីត្រូវផ្លាស់ប្ដូរអ្នកគ្រប់គ្រងភ្លាមៗ?

" កុំភ្ញាក់ផ្អើលពេកអីនេះជាហេតុផលដែលខ្ញុំអញ្ជើញអ្នកទាំងអស់គ្នាមក..ព្រោះថាអាការៈរបស់ដេវ៉ុនមិនប្រសើរឡើងទេគេប្រែមនុស្សមិនដឹងអីអញ្ចឹងហើយខ្ញុំមានគំនិតចង់ឲ្យគេរៀបការជាមួយអ្នកណាដែលមើលថែគេបាន "

" រៀបការ? "

" តើអគ្គនាយកក្រុមហ៊ុននេះពិតជាត្រូវផ្លាស់ប្ដូរមែនឬ? "

" ត្រូវហើយដូចដែលដឹងអញ្ចឹងថាគេមិនប្រក្រតីទៀតទេជាងក្មេងទៅទៀត..ហើយនេះក៏ជាឱកាសកូនៗរបស់អ្នកទាំងអស់គ្នាហើយដែលចង់ក្លាយជាកូនប្រសាររបស់គ្រួសារយើងអាចធ្វើការស្ម័គ្រចិត្តបាន " ឃេវីន ធ្វើឡើងដូចជាចង់លក់ជុងវ៉ុនចោលអញ្ចឹងហើយគំនិតរបស់គេចង់ទាត់នាយតូចទៅម្ខាងហើយយកគ្រប់យ៉ាងទាំងអស់មកជារបស់គេតែម្នាក់គត់ហេតុនេះទោះជុងវ៉ុនទៅរៀបការជាមួយនរណាក៏គេមិនបានខ្វល់ដែរ ។ ភ្លាមៗមានមនុស្សម្នាក់លើកដៃឡើងដូចជាចង់និយាយអ្វីឡើងហេតុនេះឃេវីនក៏អនុញ្ញាតឲ្យគេមានឱកាសខ្លះ...

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now