" លោកតានិងអាដេវ៉ុនបុណ្យដល់ណាស់ហើយបានជាបិះស្លាប់ច្រើនដង..ប៉ុន្តែលើកនេះខ្ញុំមិនដោះលែងវាឲ្យរត់រួចម្ដងទៀតឡើយ " ស្នាមញញឹមចុងមាត់លេចឡើងយ៉ាងពិសពុលបន្ទាប់មកគេចាកចេញវិញដោយសារមានអ្នកបម្រើចូលមកមើលថែតាមម៉ោងដែលបានរៀបចំអញ្ចឹងគេមិនអាចនៅយូរបានទេ ។ លោកតាដក់ទឹកថ្លាៗហូរចុះកាន់ថ្ពាល់ដោយភាពសោកសៅទោះជាគាត់មិនដឹងខ្លួនគេងនៅមួយកន្លែងមែនប៉ុន្តែគាត់នៅស្ដាប់ឮពាក្យពេចគ្រប់យ៉ាងទាំងអស់ដែលឃេវីនបោះសម្ដីចុកៗទៅកាន់គាត់ៗពិតជាខកបំណងនិងសោកស្ដាយជាខ្លាំងដែលយកក្រពើមកចិញ្ចឹមក្នុងផ្ទះ ។
...ដើមឡើយលោកតាមានតែដេវ៉ុន ( ជុងវ៉ុន ) ម្នាក់ប៉ុណ្ណោះប៉ុន្តែដោយសារគាត់បានឃើញឃេវីនគួរឲ្យអាណិតនិងគ្មានគ្រួសារផងនោះទើបសម្រេចចិត្តទទួលយកគេមកចិញ្ចឹមដូចជាចៅប្រុសម្នាក់របស់គាត់ដែរប៉ុន្តែមិននឹកស្មានថាឃេវីនសងគុណដោយរបៀបនេះសោះ ។ អាការៈរបស់គាត់ដំបូងឡើយមិនធ្ងន់ធ្ងរដូចនេះទេតែឃេវីនមានចេតនាធ្វើឲ្យគាត់ធ្លាក់ខ្លួនបែបនេះ គាត់ស្ដាយដែលចិញ្ចឹមមនុស្សខុសឲ្យគេបំផ្លាញគ្រួសាររបស់គាត់បានពិសេសចៅប្រុសបង្កើតរបស់គាត់មិនដឹងថាស្លាប់ឬមួយក៏រស់ ។
៚ ថ្ងៃបន្ទាប់ក្នុងក្រុមហ៊ុនត្រកូលហា ដែលមានការកោះហៅប្រជុំជាគ្រួសារនៅក្នុងក្រុមហ៊ុនផ្ទាល់តែម្ដងក៏ព្រោះតែការងារ.រាំងស្ទះខ្លាំងពេក ពេលគ្មានចៅប្រុសសំណព្វរបស់លោកតាចាត់ចែងអ្វីៗគ្រប់យ៉ាងគឺពិបាកគ្រប់គ្រងណាស់គ្មាននរណាម្នាក់អាចកាន់កាប់ជំនួសបានឡើយ ។
" បណ្ដោយបែបនេះបន្តទៀតមិនបានទេពួកយើងត្រូវតែនាំគ្នាប្រញាប់រកវិធីដោះស្រាយ "
" ត្រូវហើយៗ..បើមិនអញ្ចឹងភាគហ៊ុននឹងធ្លាក់ចុះ "
" ហេតុអ្វីមិននាំគ្នាជួយតាមរកភ្មួយដេវ៉ុន? បើគេត្រឡប់មកវិញច្បាស់ជាប្រសើរពួកយើងមិនចាំបាច់ពិបាកបែបនេះ "
" មកពីគ្មានតម្រុយ "
" បាត់មនុស្សទាំងមូលយើងនៅស្ងៀមៗមិនបានទេគួរតែឲ្យពួកប៉ូលីសចាត់ចែងល្អទេ? ខ្ញុំខ្លាចថាដេវ៉ុនត្រូវពួកសត្រូវធ្វើបាបហើយក៏ចង់សម្លាប់គេ.. "
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
