ភាគទី០៤ : គេជាមនុស្សប្លែកមុខ

1K 149 4
                                        

ថ្ងៃនេះជាថ្ងៃដែលជុងវ៉ុនអាចចេញពីមន្ទីរពេទ្យបានហើយហេតុនេះហើយជុងកូបានមកយកដោយមុននឹងនាំទៅភូមិគ្រឹះនាយចង់ទៅទិញសម្លៀកបំពាក់ឲ្យខ្លះៗទុកប្រើប្រាស់ព្រោះថានាយតូចមិនមានអ្វីនោះទេដែលពេលនេះពួកគេកំពុងនៅក្នុងផ្សារទំនើបមួយកន្លែងនៃទីក្រុងបានមើលជុងវ៉ុនដូចក្មេងម្នាក់អញ្ចឹងគ្រាន់តែដើរចូលដល់ខាងក្នុងភ្លាម៖

" អ្ហា៎ៗ..កកខ្ញុំហើយៗ "

" ត្រជាក់ប៉ុណ្ណឹងមិនដល់ថ្នាក់កកនោះទេក្មេងល្ងង់អើយ " ជុងកូសើចតិចៗដោយភាពមិនដឹងខ្យល់អីរបស់ជុងវ៉ុនៗឮក៏ពេបមាត់បន្តិចនិងដើរត្រុកៗពីក្រោយដែលដៃតោងទៅជ្រាយអាវរបស់ជុងកូផងដែរមកពីខ្លាចថាវង្វេងផ្លូវពិបាកដើររកទៀត

" បងជេយ៍ៗ..ម៉េចក៏មនុស្សនេះសម្លឹងមើលខ្ញុំអត់ឈប់អញ្ចឹងមើលចុះគួរឲ្យខ្លាចណាស់ " ដៃចង្អុលទៅរូបមនុស្សដាក់តាំងសម្លៀកបំពាក់និងពេបមាត់រកយំព្រោះតែមើលទៅគួរឲ្យខ្លាចពេកគេមិនដែលឃើញទេដូចចង់សុីសាច់គេទាំងរស់អញ្ចឹងជេយ៍ងាកទៅមើលឃើញហើយសើចទាំងហួសចិត្តនិងអង្អែលក្បាលជុងវ៉ុនតិចៗកុំឲ្យគេមានអារម្មណ៏មិនល្អឯកូនចៅជំនិតនេះក៏ហួសចិត្តដូចគ្នាឈរឡើងដកដង្ហើមធំ

" បងជេយ៍..វ៉ុនៗចុកជើងណាស់ "

" ហេតុអីក៏ឯងរំអួយយ៉ាងនេះ? មកៗចាំបងអៀវក៏បានដែរ " ឈប់និងបន្ទាបខ្លួនឲ្យជុងវ៉ុនឡើងជិះលើខ្នងរបស់គេដោយមិនបានប្រកែកបន្តិចឡើយរួចពួកគេក៏ដើរទៅរកកន្លែងលក់សម្លៀកបំពាក់បន្តទៀតព្រោះថាដើរមួយថ្ងៃហើយគឺថារកអ្វីពេញចិត្តមួយគ្មានសោះ ( ពីពេលនឹងទៅខ្ញុំហៅជុងកូថាជេយ៍ហើយអញ្ចឹងចាប់ឲ្យបាន )

" បងជេយ៍ៗ..ចង់ញ៊ាំការ៉េម " រំអុកជេយ៍ដែលខ្លួនកំពុងនៅលើខ្នងរបស់គេដៃចង្អុលទៅកន្លែងលក់ការ៉េមហេតុនេះហើយជេយ៍ក៏ឲ្យកូនចៅដើរទៅទិញមកឲ្យភ្លាមៗតែម្ដងនិយាយទៅតាមចិត្តគ្រប់យ៉ាងទាំងអស់

" នេះបាទអ្នកប្រុសតូច "

" អរគុណច្រើនលោកពូ " ទទួលការ៉េមពីដៃកូនចៅជំនិតម្នាក់នឹងហើយក៏ឆ្លៀតញញឹមអរគុណទៀតផងតែទាស់ត្រង់ថាមកហៅគេលោកពូអីណាគិតថាគេចាស់ដល់ថ្នាក់នឹងផង? ជេយ៍ឮក៏សើចឡើងតិចៗនិងក្រវីក្បាលដោយហួសចិត្តឯកែវភ្នែកនៅសម្លឹងទៅផ្ទៃមុខរបស់ជុងវ៉ុនមិនដាក់ឃើញជុងវ៉ុនសប្បាយបែបនេះគឺល្អហើយ

💕កូនប្រសារដប់គត់💕-វគ្គ2Where stories live. Discover now