" តែមិនថាវាឆ្កួតមែនឬអត់ទេវាមិនអាចរស់នៅស្រួលអញ្ចឹងឡើយបើវានៅរស់យើងក៏រស់នៅមិនសុខដូចគ្នា "
" តើខ្ញុំត្រូវចាត់ការដោយរបៀបណា? " បុរសដែលជាកូនចៅពោលឡើងជាសំណួរដោយចង់ដឹងថាតើគេនឹងទទួលបានបញ្ជាអ្វីទៀតងាយស្រួលនឹងរៀបចំចាត់ការឲ្យបានល្អនិងរៀបរយបំផុតដើម្បីកុំឲ្យធ្លោះធ្លោយម្ដងទៀត ។ ប៉ុន្តែនាយមិនទាន់បានផ្ដល់ចម្លើយនៅឡើយទេអាចបញ្ជាក់ថាគេមិនទាន់ចេញសកម្មភាពពេលនេះអាចនឹងពេលក្រោយដោយគេគ្រាន់តែចង់ឲ្យតាមសង្កេតមើលធម្មតាប៉ុណ្ណោះ
៚ នៅខាងភូមិគ្រឹះគីមឯណេះវិញដែលជុងវ៉ុននៅអង្គុយលេងខាងក្រៅជាមួយរបស់របរក្មេងលេងដែលជេយ៍បានទិញឲ្យព្រោះតែខ្លាចថានាយតូចអផ្សុកណាមួយរអ៊ូទារពេកនៅពេលបានរបស់លេងបែបនេះគឺសប្បាយភ្លេចបងៗអស់ហើយ ។
" ទេៗមិនឲ្យឯងញ៊ាំទេ " ជុងវ៉ុនធ្វើកាយវិការលេងជាមួយនឹងតុក្កាតាដូចជាលេងជាមួយមនុស្សអញ្ចឹងសកម្មភាពបែបកូនក្មេងដោយលេងសុខៗនាយតូចក្រឡែកឃើញថាទ្វា.របងបើកទើបងើបចេញថាចង់ឈរលេងក្រៅបន្តិចស្រាប់តែមាននរណាម្នាក់មកពីក្រោយចាប់ខ្ទប់មាត់នឹងកន្សែងដែលដាក់ថ្នាំសន្លប់អូសយកទៅបាត់ដោយមិនមានសម្លេងសូម្បីបន្តិច
" នែ! ឯងមានឃើញជុងវ៉ុនទេ? " ថេហ្យុងដែលជាប់រវល់នៅខាងក្នុងទើបតែចេញមកមើលដោយឃើញថាបាត់ជុងវ៉ុនក៏ចេញមកសួរអ្នកបម្រើនៅខាងក្រៅក្រែងគេចេញមកលេងនៅសួនក្រោយផ្ទះប៉ុន្តែមិនមានអ្នកណាឃើញឡើយនិយាយទៅជុងវ៉ុនបាត់មួយសន្ទុះធំហើយដោយគ្មានអ្នកដឹងថេហ្យុងសាកហៅអាចនឹងឆ្លើយប៉ុន្តែគឺគ្មានសម្លេងតបទេ
" ហេតុអ្វីក៏មិនឃើញគេបាត់ទៅណា? គួរតែមិនអាចចេញទៅក្រៅផ្ទះទេ "
" អ្នកប្រុស!! មុនខ្ញុំមកសម្អាតនៅទីនេះខ្ញុំឃើញរបងទ្វា.របើកដូចជាមិនមានអ្នកបិទឲ្យជិតទេ " ឮបែបនេះថេហ្យុងដឹងភ្លែតថាជុងវ៉ុនច្បាស់ជាចេញក្រៅហើយអាចនឹងរកផ្លូវមកផ្ទះវិញមិនឃើញហេតុនេះក៏យកទូរស័ព្ទប្រញាប់ខលរកជេយ៍ឲ្យបានត្រឡប់មកវិញនិងបានចេញទៅរកមើលណាមួយនាយតូចមិនមានសតិល្អស្រាប់ផងបើដើរទៅជួបមនុស្សប្លែកនោះតើនឹងមានអ្វីកើតឡើងលើគេទៅ?
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
