" សង្ឃឹមថាលោកជេយ៍នឹងមើលថែភ្មួយប្រុសខ្ញុំបានល្អ "
" កុំបារម្ភអីក្នុងនាមខ្ញុំជាអនាគតស្វាមីប្រាកដណាស់ខ្ញុំនឹងមើលថែគេឲ្យបានល្អ..លោកចាំតែចាត់ចែងពិធីមង្គលការរបស់ពួកយើងទៅគឺបានហើយធ្វើកាន់តែធំកាន់តែល្អ " ជេយ៍និយាយឡើងជាមួយស្នាមញញឹមស្រស់នៅលើផ្ទៃមុខ ព្រោះថារឿងមើលថែនឹងកុំចាំបាច់ព្រួយអីគេដឹងតួនាទីច្បាស់ណាស់នាយរងចាំពេលវេលានេះយូរហើយ ពេលវេលាដែលពួកគេដោះលេងជុងវ៉ុនហេតុនេះហើយទើបចាប់យកឱកាសមួយនេះមិនបាននាយតូចប្រែជាអ្វីឬដូចពីមុនក៏គេមិនខ្វល់ដែរបើនាយតូចបាននៅក្បែរនិងក្នុងរង្វង់ដៃរបស់គេគឺគ្រប់គ្រាន់ទៅហើយ ។ គេនឹងធ្វើឲ្យប្រាកដចិត្តថាគ្មានបញ្ហាអ្វីដល់ជុងវ៉ុនទៀតឡើយគេនឹងការពារក្មេងម្នាក់នេះឲ្យបានល្អតាមដែលអាចធ្វើបាន...
៚ ត្រឡប់មកវិញជេយ៍មានអ្នករងចាំជាស្រេចគឺឪពុកទាំងពីររបស់គេនិងប្អូនស្រីនេះឯងព្រោះពួកគេទទួលបានដំណឹងពីការរៀបការជាមួយនឹងហា ដេវ៉ុនរួចហើយសំខាន់គឺពួកគេភ្ញាក់ផ្អើលខ្លាំងណាស់មិនដឹងថាកូនប្រុសម្នាក់នេះកំពុងតែគិតអ្វីទេមិនចេះពិភាក្សាជាមុនសោះមុននឹងសម្រេចចិត្តអ្វីមួយ ~,~
" កូនមានដឹងថាខ្លួនកំពុងធ្វើអ្វីឬអត់? " ជុងហ្គុក
" កូនដឹងតើប៉ាធំ "
" នេះបងគិតច្បាស់ហើយឬថានឹងត្រូវរៀបការជាមួយក្មេងឆ្កួតនឹងខ្ញុំនេះមិនចង់ជឿសោះ " ស្ដេលឡា
" កុំហៅគេបែបនឹង..គេជិតក្លាយជាបងថ្លៃរបស់ឯងហើយ "
" បានបងថ្លៃជាក្មេងឆ្កួត " ស្ដេលឡាចង់តែយំទេពេលដឹងរឿងអស់ហើយមិនគួរណាគេត្រូវមានបងថ្លៃមានសតិមិនគ្រប់អញ្ចឹងសោះតើជាកម្មរបស់គេឬ?
" បើកូនច្បាស់ហើយប៉ាក៏មិនហ៊ាននិយាយអ្វីច្រើនដែរមានតែគាំទ្រកូនប្រុសរបស់ប៉ាបន្ថែម.. " ថេហ្យុង
" ដូចប៉ាធ្លាប់ប្រាប់អញ្ចឹងដេវ៉ុនជាក្មេងដែលមានល្បិចកលច្រើនប៉ាបារម្ភថាឯងនឹងជាប់អន្ទាក់របស់គេ..មិនដឹងថាគេចង់លេងល្បែងអ្វីទេអញ្ចឹងកុំលង់នឹងគេជ្រុលពេក " ជុងហ្គុកនិយាយឡើងនេះគឺចង់ឲ្យកូនមានការប្រុងប្រយ័ត្នជាងនេះ នាយមិនបានហាមឃាត់តែក៏ជួយផ្ដាំទុកព្រោះពាក្យចចាមរាមខ្លះត្រូវជឿក៏ជឿខ្លះទៅវាមិនខាតនោះទេ
" ខ្ញុំដឹងហើយតែបើគេចង់ល្បិចមែននោះខ្ញុំពេញចិត្តនឹងជាប់អន្ទាក់របស់គេ "
" ហ៊ើយ..អាបងងប់នឹងប្រុសហើយនេះហ្អ៎..ងប់ខ្លាំងហើយ " ស្ដេលឡានិយាយឡើងទាំងជ្រេញនឹងសម្ដីរបស់បងប្រុសជាខ្លាំងឮហើយចង់តែក្អួតទេនិយាយមកមើលដឹងតែម្ដងថាបងប្រុសម្នាក់នេះងប់ងុលនឹងប្រុសប៉ុន្មាន ។
TO BE CONTINUED...
- PICH -
YOU ARE READING
💕កូនប្រសារដប់គត់💕-វគ្គ2
Romance" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១៨៖ ពេញចិត្តនឹងជាប់អន្ទាក់របស់គេ
Start from the beginning
