" តើលោកមិនខ្វល់ថាលោកដេវ៉ុនត្រូវរៀបការជាមួយនរណាទេឬ? មិនភេទអ្វីក៏ដោយ "
" ប្រាកដណាស់ឲ្យតែម្នាក់នោះអាចមើលថែប្អូនប្រុសរបស់ខ្ញុំបានល្អគឺគ្រប់គ្រាន់ពេកទៅហើយ " ឃេវីន
" បើអញ្ចឹង..ខ្ញុំនឹងរៀបការជាមួយគេ " ពាក្យសម្ដីមួយមាត់នេះធ្វើឲ្យអ្នកនៅក្នុងអង្គប្រជុំងាកទៅមើលថាតើជានរណាដែលត្រូវនឹងរៀបការជាមួយជុងវ៉ុនទៅហើយម្នាក់នោះគឺជេយ៍មកពីគ្រួសារគីម ។
" នេះគឺគីម ជុងកូត្រូវអត់? កូនច្បងតែម្នាក់របស់លោកជុងហ្គុក "
" លោកច្បាស់ឬអត់? រឿងរៀបការមិនមែនជារឿងលេងសើចនោះទេណា..ហើយលោកមកពីគ្រួសារគីមត្រូវទេ? ឮថាគ្រួសារនេះមិនធម្មតាទេខ្ញុំមិនគិតថាឪពុករបសលោកអនុញ្ញាតឡើយ " ឃេវីន
" ហ្អឹស! ឪពុករបស់ខ្ញុំមិនចិត្តចង្អៀតម្លឹងទេបើខ្ញុំថាយ៉ាងម៉េចគឺអញ្ចឹងហើយ..ប្រាកដណាស់ថារឿងរៀបការមិនមែនលេងសើចខ្ញុំសម្រេចចិត្តច្បាស់ហើយថាខ្ញុំនឹងរៀបការជាមួយនឹងហា ដេវ៉ុន " នាយនិយាយយ៉ាងច្បាស់ៗដោយមិនស្ទាក់ស្ទើរអ្វីទាំងអស់នឹងសម្លឹងទៅកាន់ជុងវ៉ុនដែលនៅអង្គុយជ្រុងម្ខាងទៀតដោយស្ងាត់មាត់ដែលសម្លឹងមកនាយដូចគ្នា ។
" វ៉ាវ!! គេជាម្ចាស់ភាគហ៊ុនធំជាងគេក្នុងក្រុមហ៊ុនឥឡូវនឹងត្រូវក្លាយជាកូនប្រសារក្នុងគ្រួសារនេះទៀត..ច្បាស់ណាស់ប្រាកដជាមានអ្វីល្អមើលមិនខានទេ "
" ល្អៗ..ពួកយើងនឹងប្រញាប់រៀបចំពិធីឲ្យអ្នកទាំងពីរ " លោកពូម្នាក់របស់ជុងវ៉ុនងើបឡើងនិយាយដោយពេញចិត្តនិងស្វាគមន៍ជានិច្ចព្រោះគាត់ឃើញថាគ្រួសារគីមមានជំនួញធំនិងច្រើនទៀតផងអញ្ចឹងវានឹងរឿងល្អរបស់គ្រួសារគាត់
" ហើយឃេវីនអាចចាត់ចែងនិងមើលក្រុមហ៊ុនបាន "
" ការប្រជុំបញ្ចប់ " បន្ទាប់អ្វីបានបញ្ចប់រួចរាល់អស់គ្រប់គ្នាក៏បានត្រឡប់ទៅវិញដូចគ្នានៅឡើយតែជេយ៍នោះទេហើយរឿងនេះក៏រហ័សដែរ មានមនុស្សយកទៅនិយាយពីក្រុមហ៊ុនទាំងអស់ជាប្រធានបទថ្មីៗសម្រាប់បុគ្គលិក ><
BẠN ĐANG ĐỌC
💕កូនប្រសារដប់គត់💕-វគ្គ2
Lãng mạn" ទោះជាឯងប្រើប្រាស់ខ្ញុំក៏ព្រមឲ្យតែឯងអាចឈ្នះសត្រូវរបស់ឯងបាន ខ្ញុំព្រមធ្លាក់ក្នុងល្បិចរបស់ឯងជានិច្ច " ជេយ៍ +ជាសាច់រឿងបន្តពីវគ្គ១ដែលមានតួអង្គកូនៗចំណែកឯសាច់រឿងគឺខុសពីវគ្គ១ដាច់មិនលាយឡំចូលគ្នានោះទេ ដោយមានទាំងស្នេហា កំប្លែង មនោសញ្ចេតនា ទឹកភ្នែក គុំនុំ សង...
ភាគទី១៨៖ ពេញចិត្តនឹងជាប់អន្ទាក់របស់គេ
Bắt đầu từ đầu
