ដោះដូរ (12)

Start from the beginning
                                        

ដោយថ្ងៃនេះនិស្ស័យគេងជ្រុល ទើបថេសាជាអ្នកធ្វើអាហារជំនួសម្ដង ព្រោះនាងក៏ចេះធ្វើម្ហូបខ្លះៗដែរ។
«អុស៎! និស្ស័យក្រោកហើយហេស៎! មកញ៉ាំបាយជុំគ្នាមក!»ថេសាកំពុងរៀបអាហារដាក់លើតុ ក៏ហៅនិស្ស័យដែលទើបតែរៀបចំខ្លួនស្អាតបាតចុះមកពីបន្ទប់ ឲ្យមកញ៉ាំបាយជាមួយគ្នា ព្រឹកនេះមានតែពីរនាក់ទេ
«បងចេស្ដាទៅណាហើយ!»ថ្ងៃនេះចម្លែកណាស់ដែលបាត់វត្តមានចេស្ដាទាំងព្រឹកបែបនេះ
«គាត់ទៅក្រុមហ៊ុន! ថ្ងៃនេះក្នុងក្រុមហ៊ុនមានការប្រជុំសំខាន់ ទើបគាត់ត្រូវទៅ»
«អ៎»និស្ស័យងក់ក្បាលហាក់យល់គ្រប់យ៉ាង ព្រោះគេដឹងច្បាស់ណាស់ថាក្រុមហ៊ុនសំខាន់សម្រាប់ចេស្ដាប៉ុណ្ណា ទោះរវល់ទោះហត់នឿយប៉ុណ្ណាក៏នាយមិនដែលទុកក្រុមហ៊ុនចោលដែរ នាយម៉ត់ចត់ខ្លាំងណាស់លើរឿងការងារ ទើបក្រុមហ៊ុននាយរីកចម្រើន ទោះប៉ាម៉ាក់មិនបាននៅជួយ ក៏គេអាចធ្វើឲ្យក្រុមហ៊ុនរីកចម្រើនដោយខ្លួនឯងបានដែរ
«សុំទោសបងផង ដែលថ្ងៃនេះខ្ញុំមិនបានរៀបចំអាហារឲ្យបង ទើបបងត្រូវមករៀបចំដោយខ្លួនឯងបែបនេះ!»
«មិនអីទេ! បងអាចធ្វើបានតើ ច្រើនថ្ងៃមកនេះនិស្ស័យក៏ហត់ណាស់ហើយ បងក៏ចង់ជួយនិស្ស័យខ្លះដែរ! មោះអង្គុយទៅបងដួសបាយឲ្យ»ថេសាញញឹមស្រទន់ដាក់និស្ស័យនិងចាប់ទាញឲ្យគេអង្គុយ ពេលនេះនិស្ស័យយល់ហើយថាហេតុអីបានចេស្ដាស្រឡាញ់នាងដល់ថ្នាក់នេះ ព្រោះនាងជាមនុស្សស្រីស្អាត ទន់ភ្លន់ ចិត្តល្អ និងរួសរាយទៀតផង។
ពេលញ៉ាំបាយរួច ថេសាក៏នាំនិស្ស័យនិយាយគ្នាលេងព្រោះតាំងពីមកនៅជុំគ្នាមកមិនដែលមានពេលនិយាយគ្នាលេង ដូចបងថ្លៃប្អូនថ្លៃអ្នកដទៃសោះ។
«បងឮមកថានិស្ស័យជាក្មួយចិញ្ចឹមរបស់លោកអ៊ុំមែនទេ!»
«បាទ!»
«ដំបូងបងស្មានតែអូនជាប្អូនបង្កើតរបស់បងចេស្ដាតើ!»
«មុខខ្ញុំដូចគាត់ហ៎បង!»
«អត់ទេ! បងឃើញអូននៅផ្ទះជាមួយគាត់ទើបគិតថាជាបងប្អូនបង្កើតនឹងណា!»
«អ៎!»
«និយាយចឹងនិស្ស័យ បើបងរៀបការជាមួយចេស្ដា អូនគិតថាលោកអ៊ំទាំងពីរពេញចិត្តបងទេ?»នាងសួរទាំងញញឹម តែនិស្ស័យវិញត្រូវភាំងឡើងភ្លាមៗនិងសំណួរមួយនេះ
«អូនកើតអី?»
«អត់អីទេ! ខ្ញុំគ្រាន់តែភ្ញាក់ផ្អើលតែប៉ុណ្ណោះ!»
«បងគិតរួចហើយថា មិនយូរទេចេស្ដានឹងសុំបងរៀបការ ទើបចង់សួរអូននឹងណា ថាអ៊ំស្រីអ៊ំប្រុសពេញចិត្តបងទេ»
«អ៊ំប្រុសអ៊ំស្រីជាមនុស្សចិត្តទូលាយណាស់ កូនប្រសារបែបណាក៏គាត់ទទួលយកដែរ»
«ឮចឹងបងសប្បាយចិត្តណាស់! មែនហើយថ្ងៃការបង និស្ស័យត្រូវធ្វើជាអ្នកកំដរកូនកម្លោះឮទេ! ពេលនោះនិស្ស័យដឹងតែសង្ហាខ្លាំងៗហើយ»នាងច្បិចថ្ពាល់ទន់ប៉ោងៗរលោងរបស់និស្ស័យលេងទាំងក្រឺតខ្នាញ់ «បាទ!»និស្ស័យមិនប្រកែកអ្វីឡើយនៅញញឹមតបនាងវិញទៀត ទាំងក្នុងចិត្តឈឺខ្ទោកៗពេញដើមទ្រូង មិនហ៊ានស្រម៉ៃទេ បើចេស្ដារៀបការនឹងថេសាមែន គេប្រាកដជាឈឺចាប់ស្លាប់ហើយ។

មនុស្សអរូប(Ignore Meaning)Where stories live. Discover now