ដោះដូរ (12)

69 7 8
                                        

ងាកមកខាងដេវីតនិងប៉ារបស់ថេសាវិញពេលនេះកំពុងតែខំតាមរកថេសាព្រោះ នាងបាត់ទៅច្រើនថ្ងៃហើយ តែរកមិនឃើញស្រមោលសោះ។
ដេវីតក៏ទៅជួបវ៉ាយុដែរ ព្រោះគេខានបានជួបនិស្ស័យច្រើនថ្ងៃដូចគ្នា ទើបទៅសួរដំណឹងពីវ៉ាយុ។ កម្លោះសង្ហាទាំងពីរពេលនេះចលាចលស្ទើតែឆ្កួតទៅហើយ ម្នាក់បាត់គូដណ្ដឹង ម្នាក់ទៀតបាត់crush មិនដឹងជាអ្នកណាទេ មកលួចយកម្ដងទាំងពីតែម្ដងហើយ។
«លោកមានបានដំណឹងពីនិស្ស័យខ្លះទេ!»ដេវីតសួរទៅវ៉ាយុដែលកំពុងអង្គុយមិនសុខនោះ
«បើបានមែនខ្ញុំទៅរកគេបាត់ហើយ មិននៅអង្គុយទីនេះឲ្យលោកមើលមុខចឹងទេ!»
«គេបាត់ទៅជាមួយ ចេស្ដាមិនខានទេ!»ដេវីត
«បើមែនវាយ៉ាងម៉េច! ពួកយើងអាចធ្វើស្អីបាន បើពួកគេជាបងប្អូនគ្នាហ្នឹង!»
«ចុះលោកមានដឹងទេថា ចេស្ដាមានផ្ទះស្នាក់នៅ នៅទីណាខ្លះ»
«មិនដឹង!»ដឹងតែមិនចង់ប្រាប់ច្រើនជាង
«ជាមិត្តម៉ាកស្អី គ្មានដឹងរឿងមិត្តអីបន្ដិចចេះ!»
«ទោះជាមិត្តក៏មិនចាំបាច់ទៅដឹងរឿងគេគ្រប់យ៉ាងនោះទេ»
«អន់!»
«អ្នកណាអន់?»
«ឯងហ្នឹងហើយ!»
«ប្រយ័ត្នមាត់បន្ដិចទៅ តិចយើងវៃមិនដឹងកូនឧត្តមសេនីយឯកទៅ!»
«ខ្លាចឯងស្លាប់ហើយ!»
«ចង់សាកហេស៎?»
«បានហើយៗ មិនចង់ឈ្លោះខាតពេលជាមួយឯងទេ ពេលនេះនិស្ស័យទៅដល់ណាក៏មិនដឹង ហើយគូដណ្ដឹងយើងក៏បាត់ខ្លួនទៀត ហ៉ឺយ!»ដេវីតអង្គុយផ្អែកខ្នងទៅសាលាមួយទំហឹងរួចដកដង្ហើមធំចេញមក ព្រោះខំតាមរកបីនាក់នោះយ៉ាងណាក៏រកមិនឃើញ ដោយសារចេស្ដាក៏មិនដែលមកក្រុមហ៊ុន គេធ្វើការតាមកុំព្យូទ័ររាល់ថ្ងៃនៅផ្ទះលំហែ ព្រោះមិនចង់ឲ្យដេវីតរកនាយនិងថេសាឃើញឡើយ ទើបត្រូវប្រយ័ត្នបន្ដិច។

ងាកមកអ្នកនៅផ្ទះលំហែវិញ ពេលនេះកម្លោះតូចនិស្ស័យកំពុងគេងលក់នៅឡើយ ព្រោះតែអស់កម្លាំងពេកកាលពីយប់មិញ។
«ហឹម!...»រាងតូចក្រហឹមដើម.កឡើងតិចៗ មុននឹងបើកភ្នែកប្រិមៗឲ្យស៉ាំនឹងពន្លឺព្រះអាទិត្យ។
«ពុទ្ធោអើយ! នេះខ្ញុំនៅក្នុងបន្ទប់បងចេស្ដាតើ!»និស្ស័យប្រញ៉ាប់ក្រោកចុះពីគ្រែ...
«អួយ!...ហឹក!ហឹក! ឈឺណាស់!»សំឡេងរំអួយរបស់និស្ស័យផុសឡើងភ្លាមៗនៅពេលគេក្រោកឈរផ្នែកខាងក្រោមគេឈឺដូចរហែក ហើយជើងវិញឡើងញ័រ ឈរសឹងតែមិនជាប់ឡើយ។ និស្ស័យខំប្រឹងរើសយកខោអាវមកស្លៀកពាក់ឲ្យរួចរាល់ប្រញ៉ាប់ចេញពីបន្ទប់ចេស្ដាទៅបន្ទប់គេវិញ។

មនុស្សអរូប(Ignore Meaning)Where stories live. Discover now