«ថេសាកើតអីម៉េចមុខមិនស្រស់សោះចឹង?»ចេស្ដាដែលអង្គុយតុទល់មុខថេសាក៏សួរនាំនាងព្រោះមុខនាងក្រៀមក្រំខ្លាំងពេក។
«ចេស្ដា ខ្ញុំថាពួកយើងឈប់ជួបគ្នាទៀតទៅ»នាងនិយាយទាំងឱនមុខចុះ។
«ហេតុអី ហេតុអីក៏ត្រូវឈប់ជួបមុខគ្នា!»នាយមិនយល់ទេម៉េចបានសុខៗនាងនិយាយបែបនេះ ក្រែងប៉ុន្មានថ្ងៃមកនេះពួកគេក្លាយមនុស្សយល់ចិត្តយល់ថ្លើមគ្នាហើយទេតើ នាយដល់ថ្នាក់គិតថាពួកគេអាចទាក់ទងគ្នាបានទៀតផង ហេតុអីក៏មកផ្ដាច់ទំនាក់ទំនងរបៀបនេះ។
«ព្រោះប៉ារបស់ខ្ញុំដឹងហើយថាពួកយើងឧស្សាហ៍ណាត់ជួបគ្នា គាត់មិនពេញចិត្តនោះទេ ព្រោះគាត់ខ្លាចមានបញ្ហាដឹងដល់គ្រួសាររបស់ដេវីត»
«ថេសាផ្ដាច់ពាក្យជាមួយវាទៅ!»ហ៊ានណាស់ណ៎ឲ្យគេផ្ដាច់ពាក្យឆៅៗបែបនេះ។
«បើអាចធ្វើបាន ខ្ញុំធ្វើយូរហើយ!»
«ថេសាមិនបានស្រឡាញ់គេទេមែនទេ?»
«ខ្ញុំមិនដែលស្រឡាញ់គេ គឺប៉ាខ្ញុំបង្ខំឲ្យខ្ញុំភ្ជាប់ជាពាក្យជាមួយគេនោះ»
«ចឹងថេសាស្រឡាញ់ខ្ញុំទេ?»
«គឺ...គឺខ្ញុំស្រឡាញ់លោក! ស្រឡាញ់យូរហើយតាំងពីពួកយើងនៅរៀនវិទ្យាល័យជាមួយគ្នាម្ល៉េះ»តាមពិតនាងស្រឡាញ់ចេស្ដាមុនចេស្ដាស្រឡាញ់នាងទៅទៀត។
«អូហូ!ម៉េចក៏លាក់បានជិតល្អម្ល៉េះ?»រំភើបសឹងហោះទៅហើយរាល់ថ្ងៃស្មានតែស្រឡាញ់គេតែម្ខាងតើ ពេលនេះដឹងការពិតហើយគេស្រឡាញ់ខ្លួនមុនទៅទៀត។
«ព្រោះខ្ញុំដឹងថាទោះស្រឡាញ់អ្នកណាក៏គ្មានន័យដែរ ព្រោះប៉ាខ្ញុំបានរៀបចំអនាគតគ្រប់យ៉ាងទុកឲ្យខ្ញុំហើយ»
«ថេសាជឿបងណា បងនឹងយកថេសាពីអាម្នាក់នោះឲ្យបាន»ចេស្ដាកាន់ដៃនាងជាប់និយាយទាំងភាពម៉ឺងម៉ាត់ហាក់ចង់ឲ្យនាងជឿចិត្តគេ។
«ខ្ញុំមិនចង់ឲ្យចេស្ដាមានគ្រោះថ្នាក់នោះទេ ចេស្ដាមិនបាច់តស៊ូដណ្ដើមខ្ញុំឡើយ»
«ថេសាជាមនុស្សដែលបងស្រឡាញ់បងមិនខ្លាចប្រថុយនឹងគ្រោះថ្នាក់ដើម្បីអូនឡើយ»នាងរំភើបស្ទើរស្រក់ទឹកភ្នែកទៅហើយឮបែបនេះ។
ក្រោយអ្នកទាំងពីរក៏នាំគ្នាញ៉ាំអីហើយក៏បណ្ដើរគ្នាចេញពីហាងអាហារមកវិញ។
«ហេម! ទុកគូដណ្ដឹងចោល បែរជាមកបណ្ដើរប្រុសផ្សេងបែបនេះសួរថាសមឬអត់?»ដេវីតឈរជ្រែងហោប៉ៅផ្អែកខ្លួននឹងឡានទំនើបរបស់គេនិយាយទៅកាន់ថេសាដែលបណ្ដើរគ្នាជាមួយចេស្ដា។
«ដេវីត ម៉េចក៏បងមកទីនេះ?»
«មកតាមមើលគូដណ្ដឹងបណ្ដើរប្រុសផ្សេងហ្នឹងហើយ!»នាយញញឹមឌឺដាក់នាង។
«មកនេះ!»ដេវីតកញ្ឆក់ដើមដៃថេសាមួយទំហឹងទាញនាងមកជិតខ្លួន។
«អួយ!»ថេសាឈឺណាស់ខំបេះដៃនាយចេញតែបេះមិនបាន។
«ទៅជាមួយយើង បើមិនចង់ឲ្យរឿងនេះដឹងដល់ប៉ារបស់នាងទេនោះ»នាយគំរាម
«លែងនាងទៅ!»ចេស្ដាស្រែកឲ្យដេវីតដែលកំពុងអូសថេសាចូលឡាននោះ។
«ឯងក៏ចឹងដែរ យើងមិនទាន់ជម្រះបញ្ជីជាមួយឯងទេ ដែលហ៊ានមកណាត់ជួបគូដណ្ដឹងយើងរាល់ថ្ងៃបែបនេះ»តាមពិតដេវីតដឹងគ្រប់យ៉ាងថាអ្នកទាំងពីរណាត់ជួបគ្នាសឹងតែរាល់ថ្ងៃ។
«ឯងគិតថាយើងឯងខ្លាចឬ?»ចេស្ដាមិនញញើតនឹងតតាំងឡើយ។
«ឯង!»ដេវីតខឹងនិងចេស្ដាឡើងញ័រក្បាលទៅហើយមកដណ្ដើមគូដណ្ដឹងគេហើយនៅសម្ដីខ្លាំងទៀត។
«បានហើយៗ អ្នកទាំងពីរឈប់ទៅ ខ្ញុំព្រមទៅជាមួយបងតាមសម្រួលហើយ ចំណែកចេស្ដាលោកទៅវិញចុះ»ថេសា
«តែ...»ចេស្ដាមិនចង់ឲ្យនាងទៅជាមួយដេវីតទេ។
«ខ្ញុំថាឲ្យទៅៗ»ថេសាគំហក
«ក៏បាន»រាងក្រាស់បែរខ្នងដើរចេញតាមការសុំរបស់ថេសាទៅហើយតែដេវីតបែរជាឃាត់គេ។
«អេ! ឈប់សិន! អ៊ុប!» ចេស្ដាងាកក្រោយមក ដេវីតក៏ថើបមាត់ថេសាជាប់ជញ្ជក់យ៉ាងប្រហើន បំណងឌឺឲ្យអ្នកខ្លះបានឃើញនិងឈឺចាប់។
«ឯង!»ចេស្ដាខឹងឡើងញ័រខ្លួន ចង់ចូលទៅទាញគេចេញមកវៃគ្នាទៅហើយតែ ដេវីតរហ័សបិទទ្វាឡានហើយបើកចេញទៅ។
