ពេលព្រឹកប្រលឹម ពន្លឺព្រះអាទិត្យក៏បំភ្លឺទ្វីបលោកជាថ្មីឲ្យភ្លឺត្រចះត្រចង់។ រាងខ្ពស់ស្រឡះចុះចេញពីបន្ទប់យ៉ាងប្រញ៉ាប់មកផ្ទះបាយតែមិនបានឃើញអ្នកណាម្នាក់នៅក្នុងនេះឡើយ ហើយអាហារក៏មិនឃើញមានលើតុ ទើបប្រញ៉ាប់ឡើងទៅរកនិស្ស័យក្នុងបន្ទប់ តែចូលក្នុងបន្ទប់ក៏មិនឃើញ ក្នុងបន្ទប់ទឹកក៏មិនឃើញ...
«ពុទ្ធោអើយ! តើគេទៅណាទាំងព្រឹកចឹង!»រាងក្រាស់ឈរច្រកដៃនឹងចង្កេះយកអណ្ដាតទល់ថ្គាម ព្រោះមិនដឹងថាក្មេងនោះទៅណាទេ។ ចេស្ដាក៏ចេញមករកគេនៅខាងក្រៅផ្ទះម្ដងក្រែងគេចេញមកស្រូបខ្យល់នៅខាងក្រៅផ្ទះ។
«និ.និស្ស័យ!»រាងខ្ពស់ស្រឡះសឹងតែគ្រលាស់អណ្ដែតមិនរួចពេលឃើញ រាងតូចនិស្ស័យដេកស្ដូកស្ដឹងកណ្ដាលវាលមុខផ្ទះ ទឹកមុខគេស្លេកស្លាំង ស្បែកដៃនិងមុខក៏ក្រហមអុចៗសុះតែម្ដងប្រហែលមកពីមូសខាំ
«និស្ស័យឯងកើតអី ម៉េចក៏មកដេកត្រង់នេះ»ចេស្ដាចូលទៅត្រកងបីកាយនិស្ស័យយកចូលទៅក្នុងផ្ទះរួចដាក់គេឲ្យគេងក្នុងបន្ទប់។
«ខ្លួនឯងត្រជាក់ខ្លាំងណាស់! ចាំបន្ដិចណា!»នាយក៏ប្រញ៉ាប់រត់ចេញទៅយកថង់កម្ដៅមកស្អំដៃជើងឲ្យរាងតូច ព្រោះខ្លាចគេត្រជាក់ដល់រលត់ធាតុ។
«ហឹក! ប៉ាម៉ាក់! ហឹកៗកុំទៅចោលកូន»មាត់តូចមមើយំរកប៉ាម៉ាក់ដូចលើកមុនចឹង ព្រោះពេលនេះគេធ្លាក់ខ្លួនឈឺម្ដងទៀតហើយ!
«កុំទៅអីម៉ាក់!»រាងតូចស្រវាចាប់ដៃចេស្ដាជាប់ នាយឃើញបែបនេះក៏មានអារម្មណ៍ថាអាណិតគេតិចៗដែរ ទើបចូលខ្លួនទៅឱបគេជាប់ អ្នកក្នុងទ្រូងគេវិញបានគេឱបបែបនេះក៏មានអារម្មណ៍ថាកក់ក្ដៅណាស់ទើបឈ្មុលចូលកាន់តែកៀកដើមទ្រូងហាប់ណែន ព្រោះកាលពីយប់មិញគេមិនបានត្រឡប់មកគេងក្នុងបន្ទប់វិញទេគេយំនៅខាងក្រៅរហូតដល់គេងលក់តែម្ដង។
ចេស្ដាឃើញគេគេងលក់ហើយក៏ក្រោកចេញពីគ្រែនិងបានយកភួយមួយបន្ថែមទៀតដណ្ដប់ឲ្យនិស្ស័យ ដើម្បីឲ្យគេបានកក់ក្ដៅ។
ច្រើនថ្ងៃកន្លងផុតទៅនិស្ស័យក៏តែងតែនៅចាំបម្រើថេសា ដោយរៀបចំបាយម្ហូបឲ្យនាងនិងចេស្ដារៀងរាល់ថ្ងៃ តែមួយរយៈនេះនិស្ស័យមិនដែលនិយាយរកចេស្ដាទេ ហាក់អន់ចិត្តនឹងគេ ទើបមិនចង់និយាយរកគេ។
«កើតស្អី? ម៉េចមិននិយាយរកយើង!»ចេស្ដាចូលទៅរកនិស្ស័យក្នុងផ្ទះបាយ តែគេមិនស្ដីមិនមើលនាយឡើយក៏បម្រុងដើរចេញទៀត ទើបនាយទ្រាំទៀតមិនបានក៏សួរនិស្ស័យតែម្ដង។
«...»
«ឮយើងសួរទេ!ម៉េចមិនឆ្លើយ?»នាយដំឡើងសំឡេង
«ខ្ញុំគ្មានអីនិយាយជាមួយបងទេ»
«ក្រែងពីមុនចូលចិត្តតាមនិយាយតាមស្ដីរកយើងណាស់ហី? ឥឡូវយ៉ាងម៉េច?»នាយដើរចូលសន្សឹមៗទៅរកនិស្ស័យ ឯនិស្ស័យក៏ចេះតែថយក្រោយជារឿយៗ
«មកពី ពីមុនខ្ញុំស្រឡាញ់បង!»
«ចុះឥឡូវឈប់ស្រឡាញ់ហើយ?»នាយចូលកាន់តែកៀក
«បើអាចឈប់បាន ប្រហែលជាល្អណាស់ ក្នុងលោកនេះមានតែខ្ញុំទេដែលល្ងង់នៅទ្រាំស្រឡាញ់មនុស្សដែលគេមិនស្រឡាញ់ខ្លួននោះ»
«អ្នកណាឲ្យឯងឈប់ស្រឡាញ់យើង!»សំឡេងត្រជាក់សង្កត់ជើងធ្មេញធ្វើឲ្យអ្នកស្ដាប់ព្រឺរោម
«គ្មានអ្នកណាទេ គឺខ្ញុំចង់ឈប់ដោយខ្លួនឯង អឹក!»កាយតូចក៏ត្រូវថយរហូតទល់ខ្នងនឹងទូទឹកកក ថយទៀតលែងកើត រាងក្រាស់ក៏លើកដៃទៅឃាំងខ្លួននិស្ស័យជាប់
«ហេតុអីក៏ចង់ឈប់ស្រឡាញ់យើង! ឬយើងលែងសង្ហាក្នុងភ្នែកឯងហើយ?»
«បងនៅតែសង្ហា នៅតែជាអ្នកមានគុណរបស់ខ្ញុំ តែខ្ញុំមិនចង់ជ្រាជ្រែកបងនិងបងថេសាទេ ខ្ញុំចាញ់ហើយ ព្រោះបងស្រឡាញ់បងថេសា ខ្ញុំមិនចង់ប្រជែងទៀតទេ គឺខ្ញុំចាញ់ហើយហឹក! សូម្បីតែយប់ដែលបងធ្វើរឿងនោះលើខ្ញុំ ក៏ព្រោះបងច្រឡំខ្ញុំថាជាគាត់ដែរ ហ៉ឹកហ៉ឹក!»និស្ស័យសម្រក់ទឹកភ្នែកចំពោះមុខចេស្ដានិងរៀបរាប់រឿងគ្រប់យ៉ាងក្នុងចិត្តដោយគ្មានខ្មាសអៀនឡើយ
ហឹប!
«បងធ្វើអី ឆាប់លែងខ្ញុំទៅ!»រាងខ្ពស់ស្រឡះលើកបីកាយតូចរបស់និស្ស័យឡើង រួចចេញពីផ្ទះបាយនិងឡើងទៅបន្ទប់របស់នាយ
«លែងខ្ញុំទៅ! ប្រយ័ត្នបងថេសាមកឃើញ!»
«យើងមិនខ្លាចផង! ឯងខ្លាចស្អី!»
