ពេញវ័យ(04)

42 6 6
                                        

១៣ឆ្នាំកន្លងផុតទៅហើយ អ្វីៗក៏បានផ្លាស់ប្ដូរនិងប្រែប្រួលទៅតាមពេលវាលា នេះហើយជាច្បាប់នៃធម្មជាតិ ក្មេងកាន់តែធំ មនុស្សធំកាន់តែចាស់ គ្រប់យ៉ាងវិវត្តន៍ទៅតាមពេលវេលា ទោះចង់ឃាត់ក៏ឃាត់មិនបានដែរ។ ពេលវេលាពិតជាដើរលឿនណាស់ មួយប៉ព្រិចភ្នែកសោះវាកន្លងទៅ១៣ឆ្នាំហើយដែលក្មេងតូចនិស្ស័យរស់នៅជាមួយគ្រួសារលោកមង្គល ពេលនេះ គេធំពេញវ័យហើយ។

«ចេញពីរៀនហើយហ្អីកូន?»អ្នកស្រីមេត្តាកំពុងអង្គុយលើសាឡុងមើលទូរទស្សន៍ ក៏ងាកមកទទួលស្វាគមន៍ កូនប្រុសពៅដែលទើបតែមកដល់ផ្ទះដើរចូលមករកខ្លួន ទាំងស្នាមញញឹមដូចផ្ការីក។ នេះឬក្មេងតូចនិស្ស័យកាលពី១៣ឆ្នាំមុននោះ? ធំពេញរូបពេញរាងទៅ ស្រស់ស្អាតផុតលេខដាក់តែម្ដងហើយ ច្រមុះស្រួច បបូមាត់ក្លែបក្រូច ចិញ្ចើមងរមានទម្រង់ កែវភ្នែកថ្លាយង់ សក់ខ្មៅរលើបរលោង ស្បែកសម៉ដ្ឋខៃ ថ្ពាល់ក្រពុំផ្កាឈូក រាងតូចច្រឡឹងស្រឡូនស្រឡៅ ស្អាតផ្អើលអស់ផៅសន្ដាន សំឡេងវិញពីរោះស្រួយស្រេះប្រល័យបេះដូងអ្នកស្ដាប់។

«ចេញហើយបាទ...»កម្លោះតូចឆ្លើយបង្អួសសំឡេងយ៉ាងពីរោះ ទុកកាតាបរៀនលើតុហើយក៏ចូលខ្លួនទៅគេងកើយភ្លៅ អ៊ំស្រីសំណព្វចិត្តដើម្បីយកកម្លាំង។
«ហត់ខ្លាំងទេកូនថ្ងៃនេះ?»ដៃអង្អែលសក់ក្មួយបណ្ដូលចិត្តថ្នមៗដោយក្ដីស្រឡាញ់។ រាល់ថ្ងៃនេះស្រឡាញ់ណាស់ ស្រឡាញ់ស្ទើលេបទៅហើយបានតែមួយគ្រាប់នេះទេ ដែលស្ដាប់បង្គាប់បានបទនោះ មិនស្រឡាញ់ម៉េចនឹងកើត ថ្នមណាស់ថែណាស់ មកដល់ពេលនេះនិស្ស័យរៀនសាកលវិទ្យាល័យឆ្នាំទីមួយហើយ អ្នកស្រីនិងលោកប្រុសផ្គត់ផ្គង់គ្រប់យ៉ាងមិនឲ្យខ្វះ។
«មិនហត់ទេបាទ!»មាត់ថាមិនហត់តែភ្នែកបិទសង្ងំគេងស្រេចទៅហើយ។
«អៅ! មិនហត់ទេហ្អីនេះ គេងលក់បាត់ហើយ»គេងកើយភ្លៅអ៊ំស្រីមិនបានប៉ុន្មានផងក៏លង់លក់បាត់មាត់ឈឹង។ អ្នកស្រីមេត្តាក៏នៅស្ងៀមរួចងាកទៅមើលទូរទស្សន៍បន្ដ ដៃក៏ចេះតែអង្អែលលក់ក្មួយថ្នមៗ ចាំរហូតដល់គេភ្ញាក់ឡើងវិញនឹងឲ្យគេឡើងទៅបន្ទប់រៀបចំខ្លួននឹងបានញ៉ាំបាយ។

ងាកមកក្រុមហ៊ុនរបស់លោកមង្គលវិញទាំងបុគ្គលិកទាំងនាយក កំពុងមមាញឹក និងការងារដកដៃមិនរួច។ នៅក្នុង Office របស់អគ្គនាយកក្រុមហ៊ុនមានបុរសម្នាក់ មាឌមាំខ្ពស់ស្រឡះ ចិញ្ចីមក្រាស់ ស្មារបើកធំទូលាយ មុខមាត់សង្ហារមានមន្ដស្នេហ៍ ខាបព្រលឹងអស់មនុស្សស្រីប្រុសទាំងពួង ដែលកំពុងអង្គុយជ្រប់មុខនឹងអេក្រង់កុំព្យូរទ័រនៅចំពោះមុខ ម្រាមដៃចុចជាប់ស្មេរមើលមិនទាន់។
«អ្នកប្រុស! ម៉ោងពីររសៀលនេះអ្នកប្រុសមានកិច្ចប្រជុំពីគម្រោងចេញម៉ូតថ្មី! ហើយនេះឯកសារដែលអ្នកប្រុសត្រូវពិនិត្យបន្ថែម!»នារីវ័យ៣០ម្នាក់ក្នុងដៃមានកាន់ឯកសារដែលនិយាយអំពីការចេញម៉ូតនាឡិកាថ្មីរបស់ក្រុមហ៊ុន ដើរចូលមករកអ្នកកម្លោះដែលកំពុងរវល់នឹងការងារក្នុងដៃ រួចនាងក៏ទុកឯកសារលើតុឲ្យនាយពិនិត្យដោយកាយវិការយ៉ាងទន់ភ្លន់។
«ហ៉ឹម! ខ្ញុំដឹងហើយចាំខ្ញុំពិនិត្យ!»ឆ្លើយទាំងមិនដកភ្នែកចេញពីកិច្ចការខ្លួន មើលទៅនាយម៉ឺងម៉ាត់នឹងការងារណាស់។
«ចាសអ្នកប្រុស! អ៉ីចឹងខ្ញុំសុំលាទៅវិញសិនហើយ!»នាងឱនគំនាបបន្ដិចមុននឹងចេញទៅវិញ ព្រោះនាងដឹងថានាយកនាងមិនចូលចិត្តឲ្យគេរញ៉េរញ៉ៃពេលគេធ្វើការនោះឡើយ។

មនុស្សអរូប(Ignore Meaning)Where stories live. Discover now