ផ្ទះមួយពីរនាក់ (07)

48 5 4
                                        

ប៉ុន្មានថ្ងៃមកនេះ ចេស្ដាមិនដែលនិយាយរកនិស្ស័យទេ មុខមិនឲ្យក្រោយក៏មិនមើល ហាក់ដូចនិស្ស័យនេះជាខ្យល់គ្មានរូបរាងអ៊ីចឹង។ និស្ស័យក៏ចេះតែតាមនិយាយជាមួយគេតែគេក៏មិនខ្វល់ មិនឆ្លើយតប។

«ចេស្ដា!និស្ស័យ! មកនេះមកកូន ប៉ាម៉ាក់មានរឿងចង់ប្រាប់»អ្នកស្រីមេត្តាឃើញកូនៗទាំងពីរចុះពីជាន់ខាងលើមកដំណាលគ្នាក៏ប្រញាប់ហៅពួកគេឲ្យចូលអង្គុយជាមួយពួកគាត់ភ្លាម។
«មានរឿអីឬប៉ាម៉ាក់!»ចេស្ដាក៏ចូលទៅអង្គុយ និស្ស័យក៏ដូចគ្នា។
«គឺជំនួញរបស់ប៉ានៅអាមេរិកមានបញ្ហាមួយចំនួនធំប៉ានិងម៉ាក់ត្រូវឡើងទៅដោះស្រាយនៅថ្ងៃស្អែកនេះ ហើយទម្រាំចប់ស្រួលបួលប្រហែលពេញមួយឆ្នាំឯណោះបានត្រឡប់វិញ»លោកមង្គល
«ចឹងហើយម៉ាក់ចង់ផ្ដាំឲ្យកូនៗចេះមើលថែគ្នាពេលប៉ាម៉ាក់មិននៅ ពិសេសគឺចេស្ដាត្រូវមើលថែប្អូនឲ្យបានល្អណាកូន»អ្នកស្រីមេត្តា
«មែនហើយ ផ្ទះមួយនៅតែពីរនាក់បែបនេះត្រូវមើលថែគ្នាឲ្យមែនទែនណាកូន ក្រែងមានឈឺស្កាត់យប់អាធ្រាតអីត្រូវចេះជួយគ្នាឮទេ»លោកមង្គល
«បាទ!»និស្ស័យយល់ព្រមពិតមែន តែក្នុងចិត្តមិនចង់ឃ្លាតឆ្ងាយពីអ៊ំស្រី អ៊ំប្រុសទេ។
«បើនៅតែពីរនាក់ពិបាក ជួលមេផ្ទះមកជួយកិច្ចការក្នុងផ្ទះក៏បានដែរ ម៉ាក់ខលរកជួលឲ្យ»
«មិនបាច់ទេម៉ាក់កូនចេះដោះស្រាយខ្លួនឯងហើយ ម៉ាក់ប៉ាទៅចុះមិនបាច់បារម្ភច្រើនទេកូនធំហើយ»ចេស្ដា
«ហឹម! ល្អណាស់! និស្ស័យមកនេះឲ្យម៉ាក់អ៊ំអោបបន្ដិចមកកូន»អ្នកស្រីត្រដាងដៃឲ្យនិស្ស័យចូលមករកខ្លួននិងអោបគេដោយក្ដីស្រឡាញ់និងមិនអស់អាល័យសោះ។
«ក្មួយនឹកម៉ាក់អ៊ំស្លាប់មិនខានទេ»និស្ស័យមុខស្រពោន។
«នេះធំហើយណាកូនត្រូវចេះអត់ទ្រាំមិនថាមានរឿងអីទេត្រូវតែទ្រាំឲ្យបានជីវិតមនុស្សធំគឺលែងស្រួលដូចកូនក្មេងទៀតហើយណាកូន សឺត» អ្នកស្រីរៀបរាប់ហើយថើបថ្ងាសនិស្ស័យមួយខ្សឺតយ៉ាងវែងតែម្ដងព្រោះស្រឡាញ់ពេក។

មកដល់ថ្ងៃនេះលោកមង្គលនិងអ្នកស្រីមេត្តាទៅអាមេរិកបានបីថ្ងៃហើយ។ ក្នុងផ្ទះមានតែចេស្ដានិងនិស្ស័យប៉ុណ្ណោះ។ និស្ស័យខំយកចិត្ត ធ្វើម្ហូបអាហារឲ្យចេស្ដារាល់ថ្ងៃតែនាយក៏នៅតែមិនចាប់អារម្មណ៍និងខ្វល់ខ្វាយពីគេសោះ។

មនុស្សអរូប(Ignore Meaning)Where stories live. Discover now