ភាគទី៥: អាការៈអ្វី?

Start from the beginning
                                        

អេ អូនស្អាត ហេតុអីថ្ងៃនេះយូម្ល៉េះបងចាំអូនយូហើយណា>>កាងមីនដែលជាមេក្រុម ថាហើយក៏ចុះពីលើម៉ូតូដើរសម្ដៅមករកសុងហ៑ុន

នឹកណាស់ សុំថើបមួយមើល(យីអានេះមកសុំកូនអញថើបទទេៗចឹងមែន?🙄) >>កាងមីនក៏ឱនមករកថើបពិតមែន តែសុងហ៑ុនក៏គេចចេញ

កំណាញ់ម្ល៉េះហ៎ា បាន>>កាងមីន ក៏អោបរឹតរាងតូចជាប់

លែង យើង ទៅ>>សុងហ៑ុនព្យាយាមរើសបម្រាស់ផងស្រែកផង

មិនលែងងាយៗទេ>>កាងមីនថាហើយបម្រុងនឹងឱនថើបរាងតូចទៅហើយប៉ុន្តែ

ឌឹប អាចង្រៃ>>ហ៉ីស៉ឹង ចូលមកទាំងកម្រោលវាយកាងមីនមិនដកដៃ ពេលនោះកូនកូនចៅកាងមីនឃើញដូចនេះក៏សម្រុកចូលមកវាយប្រហារាងក្រាស់តែសុំទោសផងសមត្ថភាពត្រឹមពួកនឹងហ៉ីស៉ឹងឲ្យស្ពៃ 4-5 នាក់ដេករាលនឹងដីស្អាត បន្ទាប់មកគេក៏ទៅរករាងតូច

ឯងមិនអីទេហ៎េស?>>ហ៉ីស៉ឹង

ហឹក ខ្ញុំខ្លាច>>សុងហ៑ុនថាហើយក៏ចូលទៅអោបរាងក្រាស់ជាប់

មិនអីទេណា អស់អីហើយ>>ហ៉ីស៉ឹងក៏អង្អែលក្បាលលួងលោម

ហឺ ខ្ញុំខ្លាចណាស់ ហឹក >>សុងហ៑ុនជ្រុបមុខឈ្មុសឈ្មុលនឹងដើមទ្រូងក្រាស់ដ៏កក់ក្ដៅ គេអោបរាងក្រាស់យ៉ាងជាប់ គេពិតជាភ័យខ្លាចពិតមែនបើមិនបានរាងក្រាស់មកជួយទេម្ល៉េះពេលនេះគេមិនដឹងទៅជាយ៉ាងណាទេ

អ៎ា អ៎ា អស់អីហើយណាឈប់យំទៅ សឺត>>រាងក្រាស់ក៏អោនថើបសក់សុងហ៑ុនមួយខ្សឺត សុងហ៑ុនក៏ងើបមុខមកវិញដោយមានទឹកភ្នែកហូរហាម ហ៉ីស៉ឹងក៏លើកដៃជួយជូតទឹកភ្នែកដែលហូរមកនោះ

ឈប់យំបានហើយ តោះយើងជូនទៅផ្ទះណា>>ហ៉ីស៉ឹង

បាទ>>សុងហ៑ុន ភ្លាមនោះហ៉ីស៉ឹងស្រាប់តែអង្គុយចុះនៅពីមុខរាងតូច

លោក លោកគ្រូធ្វើអីនឹង?>>សុងហ៑ុន

ជិះខ្នងយើងមក>>ហ៉ីស៉ឹង

គឺ មិនសមទេដឹង>>សុងហ៑ុន

ថាជិះមក>>ឮដូច្នេះ សុងហ៑ុនក៏ឡើងជិះពិតមែន ហើយហ៉ីស៉ឹងក៏បន្តអៀវសុងហ៑ុន
រហូតដល់មុខផ្ទះ

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now