ភាគទី២: ស្រឡាញ់គេម្នាក់ឯង

Start from the beginning
                                        

ជេគបានប្រមូលក្រដាសរួចរាល់ហើយយកប្រគល់ឲ្យហ៉ីស៉ឹង បន្ទាប់មកហ៉ីស៉ឹងក៏ពិនិត្យមើលព្រមទាំងកែសម្រួល

ផាក សុងហ៑ុន>>ហ៉ីស៉ឹងនិយាយទាំងមុខមាំ

បាទ លោកគ្រូ>>សុងហ៑ុន

មកទីនេះហើយយកក្រដាសរបស់ឯងអានឲ្យឮៗ>>

បាទ>>សុងហ៑ុន ក៏ដើរទៅយកក្រដាសពីគ្រូហើយអានឮឮ រហូតដល់ចប់

ចប់ហើយ លោកគ្រូ>>សុងហ៑ុន

ទាំងអស់គ្នាគិតយ៉ាងមិចចំពោះកិច្ចការរបស់សុងហ៑ុន>>ហ៉ីស៉ឹងសួទៅកាន់សិស្ស

ស្ងាត់.....

ចុះឯងគិតយ៉ាងមិច?>>ហ៉ីស៉ឹងបែរមកសួរាងតូច

គឺ គឺខ្ញុំធ្វើមិនបានល្អទេ>>សុងហ៑ុននិយាយទាំងឱនមុខចុះ

ហើយយ៉ាងមិចទៀត?>>ហ៉ីស៉ឹងនិយាយទាំងមិនមើលមុខរាងតូចទាល់តែសោះ ព្រោះរវល់មើលក្រដាសមួយទៀត

ខ្ញុំនិងព្យាយាមបន្តទៀត>>សុងហ៑ុន

ទៅវិញចុះ>>ហ៉ីស៉ឹង

បាទ>>សុងហ៑ុន ក៏ដើរទៅតុរបស់គេវិញ

ស៉ីម ជេយ៉ុន>>ហ៉ីស៉ឹង

បាទ លោកគ្រូ>>ជេគ

អត់ខ្លឹមសារ>>ហ៉ីស៉ឹងនិយាយទាំងប្រើកែភ្នែកពិឃាតទៅកាន់ប្អូន មើលចុះបងប្រុសជាគ្រូអក្សរសាស្រ្ដតែប្អូនវិញយ៉ាប់ខាងនឹងតែម្ដង  ជេគពូកែតែគណិតនិងរូបវិទ្យាទេ ខាងអក្សរសាស្ត្រវិញគឺចប់ជាស្ថាពរ

គឺ គឺ >>ជេគគាំងស្ញេញវាចាលែងចេញ ព្រោះវាជាការពិត

គឺ យ៉ាងមិច?>>ហ៉ីស៉ឹង

គឺអត់ចេះ ហិហិ>>ជេគនិយាយទាំងសើចមិនសូវសម

ជេយ៍>>ហ៉ីស៉ឹង

បាទ លោកគ្រូ>>ជេយ៍

ឯងជួយបង្រៀនជេយ៉ុនផងព្រោះឯងធ្វើបានល្អ>>ហ៉ីស៉ឹង និយាយទៅកាន់ជេយ៍ព្រោះគេជាមិត្តនឹងគ្នាស្រាប់ហើយគេក៏ដឹងថាប្អូនរបស់គេគិតបែបណាលើមិត្តគេដែរ(មិនឲ្យដឹងមិចបើគាត់អ្នកនិពន្ធខ្លួនឯង) ជេយ៍គេពូកែខាងអក្សរសាស្រ្ដនិងភាសាអង់គ្លេស

កំណត់ត្រាស្នេហ៍ (Complete)Where stories live. Discover now