ច្រឡំ🚫 (08)

Start from the beginning
                                        

ក្លឹបរបស់ថានុ

«កើតអីនឹងអាសម្លាញ់បានមកក្លឹបយើងទៀតហើយ!»ថានុសួរពេលឃើញចេស្ដាមកដល់ទាំងមុខវិញមើលមិនយល់។ ហើយចេស្ដាថែមទាំងហៅវ៉ាយុមកថែមទៀត គ្នាប្រាប់ថារវល់ហើយក៏នៅតែឲ្យគ្នាមក។
«ឈឺចាប់!»ឆ្លើយយ៉ាងខ្លីដាក់ខ្លួនអង្គុយហើយផឹកយកតែម្ដង។
«ឈឺចាប់រឿងអី?»ថានុ
«អាដេវីតវាចាប់ថើបថេសាឌឺយើង!»
«អៅ! ហើយជាគូដណ្ដឹងគេសោះ គេថើបនាងមានអីខុស!»វ៉ាយុដែលអង្គុយក្បែរក៏ឆ្លើយតបភ្លាមៗ ធ្វើឲ្យចេស្ដា ចង់ចិញ្ចើមកាន់តែខ្លាំង។
«វាដឹងថាយើងស្រឡាញ់ថេសា បានវាឌឺយើងរបៀបនេះ ចាំមើលទៅយើងនឹងមិនលើកលែងឲ្យវាទេ»
«មានដែរឬ ជនទីបីសម្ដីខ្លាំងបែបនេះ?»វ៉ាយុ
«អាវ៉ាយុពេលខ្លះបើឯងមិននិយាយក៏គ្មានអ្នកណាថាឯងគដែរ»ចេស្ដាចង់ជេអាម្សៀមិត្តនេះណាស់ និយាយស្ដីចេញមកមិនដែលកាន់ជើងមិត្តដូចម៉េចទេ កោតខ្លួនឯងដែរចេះតែរាប់គ្នាបានរាប់ឆ្នាំ។
«តោះ យើងផឹកកំដរ ផឹកឲ្យស្រវឹង ផឹកឲ្យភ្លេចគ្រប់យ៉ាងទៅ»ថានុលើកកែវស្រាបបួលមិត្តផឹកដើម្បីប្រែស្ថានការណ៍ បើទុកយូរពីរនាក់នេះបានវៃគ្នាមិនខានទេ។ កម្លោះទាំងបីក៏នាំគ្នាផឹករហូតដល់ស្រវឹងរៀងខ្លួន។
ចេស្ដាក៏នៅមានស្មារតីអាចបើកឡានមកផ្ទះដោយខ្លួនឯងបាននាយក៏បើកមកដល់ផ្ទះ។

ងាកមកមើលរាងតូចនិស្ស័យវិញពេលនេះកំពុងអង្គុយសំកុក ចាំចេស្ដា ព្រោះខ្លាចថាថ្ងៃនេះគេស្រវឹងទៀតឬមានអ្វីកើតឡើងលើគេ។

ក្រាក!
«បងមកវិញហើយ?»រាងតូចឃើញកាយក្រាស់ដើរចូលមកដល់ភ្លាមក៏ប្រញាប់ក្រោកទៅរកភ្លាម។
«ចេញទៅ! កុំមកប៉ះយើង!»ដៃក្រាស់ក្រវៀសដៃស្ដើងនោះចេញទាំងគ្មានស្រណោះ។
«បងស្រវឹងហើយ! ចាំខ្ញុំជួយគ្រាហ៍ទៅបន្ទប់!»រាងតូចមិនគិតច្រើនក៏នៅតែព្យាយាមចូលមកជិតគេនិងជួយគ្រាហ៍គេ។
«កុំមកខ្វល់រឿងយើង! ចេញទៅ! ទៅណាក៏ទៅទៅ ចេញឲ្យបាត់ពីមុខយើងទៅ!»សម្ដីធ្ងន់ដេញគេចេញបែបនេះ សួរថាគេខុសអី ម៉េចចាំបាច់អាក្រក់នឹងគេម្ល៉េះ? គ្រាន់តែនិយាយជាមួយគេតាមសម្រួលទៅមិនបានទេឬ? គេគ្រាន់តែចង់ជួយទេតើ។
«មោះ ខ្ញុំគ្រាហ៍បងទៅខាងលើ»រាងតូចនៅតែចចេសចង់ជួយមិនចុះចាញ់ទោះម្ចាស់ខ្លួនគេដេញយ៉ាងណាក៏ដោយ។
«កុំយកដៃស្មោគគ្រោករបស់ឯងប៉ះយើង!»ស្រវឹងឡើងចង់បិទភ្នែកជិតម្ដងៗទៅហើយ តែសម្ដីវិញរើសអើងសាឡប់ម៉ង។
«បងស្រវឹងហើយឆាប់ទៅសម្រាកទៅ!»និស្ស័យគ្រាហ៍គេឡើងជណ្ដើរ ហើយអ្នកស្រវឹងនោះវិញមាត់ដេញគេមិនឲ្យជួយតែពេលគេគ្រាហ៍ក៏ដើរតាមគេ។
«ឯងនេះមុខក្រាស់មែន យើងដេញឲ្យចេញហើយនៅមិនចេញទៀត»មុខក្រាស់ព្រោះស្រឡាញ់><

មនុស្សអរូប(Ignore Meaning)Where stories live. Discover now