ផ្ទះមួយពីរនាក់ (07)

Start from the beginning
                                        

«បងមកញ៉ាំបាយសិនទៅ!»និស្ស័យហៅចេស្ដាដែលទើបតែមកពីធ្វើការឲ្យមកញ៉ាំបាយពេលល្ងាចជុំគ្នា។
«យើងមិនឃ្លាន ស៉ីម្នាក់ឯងទៅ»មុខឡើងស្អុយប៉ែរ ហាក់ខឹងអ្នកណាពីខាងក្រៅមកតែបែរជាមកសម្ដីអាក្រក់ដាក់អ្នកមិនដឹងអីទៅវិញ។
«បងមានរឿងអីឬ?»និស្ស័យមិនខឹងដែលគេសម្ដីអាក្រក់ដាក់ខ្លួនតែបែរជាបារម្ភពីគេទៅវិញ។
«កុំមកចេះដឹងរឿងយើង ឯងមិនមែនម៉ាក់យើងទេ!»នាយគំហកដាក់រាងតូចទាំងមុខធុញទ្រាន់។ ស្ដីឲ្យនិស្ស័យហើយគេក៏ឡើងទៅបន្ទប់បាត់ ទុកឲ្យរាងតូចអង្គុយញ៉ាំបាយម្នាក់ឯងទាំងកណ្ដោចកណ្ដែង។

ថ្ងៃថ្មី ថ្ងៃនេះរាងតូចដើរផ្សារដើម្បីទិញបន្លែត្រីសាច់យកទុកសម្រាប់ធ្វើម្ហូប ពេលអ៊ំស្រីគេមិននៅបែបនេះការងារក្នុងផ្ទះគ្រប់យ៉ាងគឺគេធ្វើខ្លួនឯងមិនថា ដាំស្ល សម្អាតផ្ទះនិងបោកខោអាវរបស់គេនិងចេស្ដា គឺគេធ្វើទាំងអស់។

«បងគិតលុយ»និស្ស័យទិញរបស់របរគ្រប់សព្វហើយក៏យកអ៉ីវ៉ាន់ទាំងនោះឲ្យបុគ្គលិកគិតលុយ។
«អស់ប៉ុណ្ណេះបង!»

ពេលគិតលុយរួចហើយនិស្ស័យក៏យូរអ៉ីវ៉ាន់មកក្រៅដើម្បីហៅតាក់ស៉ីជិះទៅផ្ទះវិញ។

«អេ ចៃដន្យម្ល៉េះជួបឯងម្ដងទៀតនៅទីនេះ!»ចៃដន្យពិតមែនឬ? តាមពិតលួចតាមដានគេមកដល់ទីនេះសោះហ្នឹង។
«លោកគឺ!»រាងតូចភ្ញាក់ឡើងបើកភ្នែកស្ទើរប៉ុនពងមាន់ទៅហើយក្រោយឃើញអ្នកដែលគេធ្លាប់ជួបម្ដងនោះ។
«មែនគឺខ្ញុំ! នៅចាំបានដែរហ៎! ថ្ងៃនោះឃើញឯងស្រវឹងទន់ខ្លួនថ្នាក់នោះមិននឹកស្មានថាចាំខ្ញុំបានសោះ»គេញាក់ចិញ្ចើមដាក់និស្ស័យ។ ត្រូវហើយនាយជាមនុស្សម្នាក់ដែលជួយទ្ររាងតូចកាលនៅក្នុងក្លឹបពីថ្ងៃមុននោះ។
«គឺ...ខ្ញុំសុំទៅវិញមុនហើយ»រាងតូចមិនចង់និយាយជាមួយគេក៏ប្រញាប់ដើរចេញតែត្រូវនាយចាប់ដៃជាប់។
«ឯងជិះតាក់ស៉ីទៅវិញមែនទេ! ចឹងចាំយើងជូនឯងទៅផ្ទះចុះ!»
«ប៉ុន្ដែ...»
«គ្មានតែគ្មានស្ករអីទាំងអស់ ចាំយើងជូនទៅផ្ទះ»រកតែនិស្ស័យប្រកែកមិនទាន់នាយក៏យកអ៉ីវ៉ាន់ពីដៃគេរួចដើរទៅរកឡានដែលចតខាងមុខនេះ រាងតូចក៏ដើរតាមគេទាំងមិនចង់។
«ឡើងឡានទៅ!»រាងតូចមិនប្រកែកក៏ព្រមឡើងតាមគេប្រាប់។ នាយក៏បើកឡានចេញទៅ។
«លោកស្គាល់ផ្ទះខ្ញុំនៅហ៎?»ឃើញថានាយបើកចំផ្លូវទៅល្អណាស់ទាំងដែលគេមិនទាន់បានប្រាប់ផ្ទះគេនៅទីណាផង។
«ស្គាល់ហ្នឹងហើយបានស្ម័គ្រខ្លួនជូនទៅ!»
«ស្គាល់បានរបៀបម៉េច?»
«ស្គាល់បានរបៀបម៉េចមិនបាច់ឆ្ងល់ទេ! ដឹងត្រឹមតែថាស្គាល់ទៅបានហើយ!»រាងតូចក៏មិនមាត់កទៀត តែសុខៗក៏នឹកឃើញថា អ្នកជូនគេមកផ្ទះនេះឈ្មោះអីក៏មិនដឹងរៀបហាមាត់សួរទៅហើយតែនាយក៏ស្ដីកាត់...
«ខ្ញុំឈ្មោះ ដេវីត»រាងតូចភ្ញាក់បន្ដិចដែលគេដឹងមុននូវអ្វីដែលខ្លួនចង់សួរ។
«លោកមិនសួរឈ្មោះខ្ញុំវិញទេ?»
«និស្ស័យ! ខ្ញុំស្គាល់រួចហើយ»មិនឲ្យស្គាល់យ៉ាងម៉េចបើខំតាមដានខំស៉ើបមកប៉ុន្មានថ្ងៃនេះទៅហើយ។
«ស្គាល់បានរបៀបម៉េច?»
«ស្គាល់បានរបៀបម៉េចកុំឆ្ងល់ ដឹងត្រឹមតែថាស្គាល់ទៅបានហើយ»រាងតូចមិនយល់ពីម្នាក់នេះទេ ស្គាល់គេគ្រប់សព្វតែម្ដងតែពេលសួរថាស្គាល់របៀបម៉េចនាយមិនឆ្លើយទៅវិញ។
ងឺត
«ដល់ផ្ទះហើយចុះទៅ នេះអ៉ីវ៉ាន់»នាយហុចអ៉ីវ៉ាន់របស់រាងតូចឲ្យគេវិញ។
«អរគុណលោកហើយ»និស្ស័យក៏ចុះពីលើឡាន។
«ប្ដូរពីពាក្យអរគុណនេះ ទៅជាការញ៉ាំបាយមួយពេលជាមួយខ្ញុំទៅទើបខ្ញុំទទួល»ដេវីតញញឹមខិល។
«ខ្ញុំចូលផ្ទះហើយ»
«ថ្ងៃស្អែកចេញពីរៀនចាំខ្ញុំទៅទទួលទៅញ៉ាំអីណា»នាយស្រែកប្រាប់ទៅរាងតូចដែលយូរអ៉ីវ៉ាន់ចូលផ្ទះនោះ រួចក៏បើកឡានចេញទៅទាំងរាងតូចមិនទាន់បានបដិសេធផង។

«អ្នកណាជូនមក!»ចេស្ដាអង្គុយគងអន្ទាក់ខ្លាលើសាឡុងសួរមកនិស្ស័យ។ទីបំផុតចេះនិយាយរកគេមុនហើយ><
«គេឈ្មោះដេវីត»
«តាមពិតជាអាកូនឧត្តមសេនីយ៍ឯកនោះសោះ»
«បងស្គាល់គេ?»
«វាជាសត្រូវស្នេហាយើង ឲ្យមិនស្គាល់យ៉ាងម៉េច!»
«គេនោះជាគូដណ្ដឹងរបស់បងថេសាឬ?»តាមពិតរាងតូចដឹងថាចេស្ដាមិនបានស្រឡាញ់ខ្លួនទេ ហើយនាយមានមនុស្សដែលនាយស្រឡាញ់ហើយ ម្នាក់នោះជាថេសា និស្ស័យក៏ដឹងតែគេនៅតែមិនអាចកាត់ចិត្តពីចេស្ដាបាន និងតាមស្រឡាញ់គេតែម្នាក់ឯងរហូតមក។
«មែន!»
«...»រាងតូចឮបែបនេះរលីងរលោងរកកលចង់យំព្រោះពេលនេះគេយល់ច្បាស់ពីបំណងចេស្ដាកាលនៅក្នុងក្លឹបនោះហើយ នាយចង់ឲ្យគេទាក់ដេវីតហើយនាយនិងមានឱកាសបានថេសាមកក្នុងដៃ។ គិតទៅគេយកខ្លួនដើម្បីធ្វើជាឧបករណ៍ដោះដូរតែប៉ុណ្ណោះ។
«បងទៅណា?»ឃើញនាយដើរចេញទៅបម្រុងទៅក្រៅក៏សួរ។
«ទៅជួបថេសា!»នាយដើរចេញទៅទាំងញញឹម។ មិនខ្វល់ពីអារម្មណ៍អ្នកនៅត្រង់នេះទេ ថាគេឈឺប៉ុណ្ណា។រាងតូចដាក់ខ្លួនអង្គុយចុះលើសាឡុងទឹកភ្នែកក៏ចាប់ផ្ដើមធ្លាក់ចុះដោយឃាត់មិនបាន។ មនុស្សដែលយើងស្រឡាញ់គេមិនខ្វល់នឹងយើងទុកយើងចោលដូចខ្យល់ គ្មានរូបរាងសួរថាអ្នកណាមិនឈឺ?

មនុស្សអរូប(Ignore Meaning)Where stories live. Discover now