EPISODE 1 : តួនាទីខ្ញុំគឺការពារចៅហ្វាយ

Start from the beginning
                                        

Wooyoung : ចៅហ្វាយ មានរឿងអ្វីល្អមែនទេ ?
San : ឯងថាទៅ

_នាយសង្ហារតបទាំងទឹកមុខនៅតែញញឹមមិនប្ដូរ

Wooyoung : ខ្ញុំធ្វើម៉េចនឹងដឹងទៅ
San : ហឹស ! គឺស្រីកាលពីយប់មិញនេះធ្វើអោយយើងពេញចិត្តខ្លាំងណាស់

_នាយsan តបទាំងទឹកមុខញញឹមស្ទើរតែរហែកមាត់លើសដើម ក្រោយឮសម្ដីដ៏គួរអោយរអើមរបស់ចៅហ្វាយខ្លួនហើយ wooyoung ហាក់គាំងខួរក្បាល បេះដូងលោតបុកផ្ទប់នឹងទ្រូង ឆួលៗចុងច្រមុះរកកល់ចង់យំ ត្បិតតែស្រឡាញ់តែក៏មិនអាចបង្ហាញអោយឃើញ បន្ទាប់ពីស្ងាត់បានបន្តិចwooyoung ក៏ស្រដីទាំងខ្សោយសម្លេងប្រៀបដូចគ្មានកម្លាំង

Wooyoung : ដូ...ដូច្នេះ ...
San : យើងនឹងទៅរកនាងម្ដងទៀត

_នាយក្រាស់និយាយទាំងជាប់ចិត្ត តែគេមិនដឹងថាព្រោះតែសម្ដីគេធ្វើអោយដុំសាច់មួយដុំកំពុងឈឺពើតផ្សានោះទេ

Wooyoung : .....ចៅហ្វាយ!!!

_ក្រោយស្ងាត់បានបន្តិចរាងស្ដើងក៏ហៅនាយក្រាស់តិចៗទាំងឱនមុខចុះសម្លឹងទៅឥដ្ឋ
San : ហុឹម~~
_នាយសង្ហារតបទាំងកំពុងឱនមើលឯកសារនិងមានស្នាមញញឹមជាប់មុខជានិច្ច

Wooyoung :ខ្ញុំ.... «ខ្ញុំស្រឡាញ់ចៅហ្វាយ»

_wooyoungបានតបនៅក្នុងចិត្តព្រោះមិនចង់ឲ្យចំណងគេនិងសាន់កាន់តែពិបាក ដោយឃើញរាងតូចហៅមួយម៉ាត់ស្ងាត់ឈឹងក៏ទម្លាក់ទឹកមុខញញឹមចេញនិងងើយមើលមុខគេដើម្បីចាំស្ដាប់មិនដឹងថាជាសំណួរឬជាចម្លើយ។

San : យ៉ាងម៉េច?
Wooyoung : គ្មានអីទេ ចៅហ្វាយបន្តការងារចុះចាំខ្ញុំទៅឆុងកាហ្វេឲ

_wooyoung ក៏ដើរចេញទៅយ៉ាងរហ័សធ្វើអោយ san ប្លែកបន្តិចដែរតែក៏បន្តការងារគេវិញ

+Night club 🌃
_ពេលយប់ក៏ឈានចូលមកដល់wooyoungក៏បានជួនsanមកក្លឹបដែលបានមកកាលពីម្សិលមិញម្ដងទៀត

Wooyoung : ដល់ហើយចៅហ្វាយ
San : ឯងអាចទៅ......

_នាយបម្រុងដេញកំលោះតូចឲ្យទៅផ្ទះមុនទៅហើយប៉ុន្តែក៏ត្រូវឈប់វិញព្រោះអ្នកជាកូនចៅនិយាយកាត់ទាំងអោនមុខចុះ

Wooyoung :តើខ្ញុំអាចនៅកំដរចៅហ្វាយបានទេ ខ្ញុំអត់ចូលទៅក្នុងទេខ្ញុំគ្រាន់តែចង់នៅទីនោះដើម្បីធានាសុវត្ថិភាពរបស់ចៅហ្វាយ។ ព្រោះបើខ្ញុំទៅផ្ទះពេលនេះខ្ញុំអត់មានពាក្យណាបកស្រាយប្រាប់លោកម្ចាស់ទេព្រោះតួនាទីខ្ញុំគឺ....ការពារចៅហ្វាយ!

_ ក្រោយឮកូនចៅស្នើយ៉ាងនេះហើយsanក៏មិនអាចដេញwooyoungឲ្យទៅបានដែរព្រោះគេដឹងថាប៉ារបស់គេជាមនុស្សកាចគួរសម និងមានហេតុផលណាស់។

San : អឺ...អូខេនៅចុះតែកុំទៅរំខានយើងណា៎
Wooyoung : បាទ ចៅហ្វាយ

_លុះឮអ្នកជាដៃស្ដាំទទួលបាននូវអ្វីដែលគេផ្ដែផ្ដាំហើយក៏បើកទ្វារឡានចេញនិងដើរចូលទៅក្នុងក្លឹបបាត់ទុកឲ្យកម្លោះតូចនៅលេបថ្មលេបគ្រោះតែម្នាក់ឯង។
+ In the club
_san មកដល់ក៏បានអង្គុយនៅកន្លែងដែលគេកក់ទុកជាប្រចាំដើម្បីចាំស្រីស្រស់មកដល់ មួយសន្ទុះក្រោយមកនារីសាច់សរៀងស្រឡូនពីក្បាលដល់ចុងជើងស្លៀកស**ស៊ីក៏បានមកដល់និងប្រឹងសម្លឹងរកមើលsanឯsanក្រោយឃើញនាងក៏លើកដៃជាសញ្ញាព្រោះបើហៅគឺមិនឮទេដោយសារភ្លេង dj គឺទ្រហឹងពេញក្លឹបតែម្ដង។
Girl: ចាំយូរទេ
_ មកដល់នាងដាក់កាបូបចុះនិងអង្គុយជិតsan
San : មិនយូរទេ
_ក្រោយផឹករៀនស្រវឹងស្រាងៗទាំងពីរនាក់ហើយនាងស្រីស្រស់ក៏បបួលsan ឱ្យទៅរាំលុះរាំក្រលែងបានពីរបីបទពួកគេក៏ត្រឡប់មកតុវិញ។
San : ហត់ទេ
Girl: គួរសម តោះផឹក
_អ្នកទាំងពីរក៏លើកកែវចូលគ្នាទៅវិញទៅមកផឹកមើលមុខគ្នាបានមួយក្អឹកក៏ស្រាប់តែលេចមុខបុរសមាឌធំមិនចាញ់sanមកនិងទាញដៃស្រីម្នាក់នោះឲ្យងើបឈរជិតគេធ្វើឲ្យអ្នកទាំងពីរស្រឡាំងកាំងបន្តិច។

Boy : តើគេជាអ្នកណាម៉េចបានជាមកអង្គុយផឹកជាមួយវា បងប្រហែសតែមួយថ្ងៃអូនលែងឈុតធំជាមួយបងហ៎េស?







  បើមានកំហុសខុសឆ្គងត្រង់ណាadmin សុំអភ័យទោសផងដោយសាររឿងនេះគឺជាស្នាដៃដំបូងរបស់admin ដូច្នេះសូមជួយគាំទ្រផង🤟 love you guys ❤️




                                 Author: Ane ❤️🤟

ស្រឡាញ់ខ្ញុំទេ?Where stories live. Discover now