EP15: ចួបគ្នាម្តងទៀត

233 48 22
                                    

Sunoo និយាយ

"គេនៅផ្ទះឬអត់?"
ក្រោយចេញពីក្រុមហ៊ុនខ្ញុំគិតនិងទៅដើរលេងបន្តតែជិះកាត់ផ្ទះមិត្តរួមការងារហើយក៏ឆៀងមកបំផ្លាបាយអង្ករគេមួយពេល។
ចូលមកដល់ខាងក្នុងស្ងាត់ណាស់ ធម្មតាគេចូលចិត្តបើកទូរទស្សន៍ចោលតែថ្ងៃនេះមិនដឹងព្រះចិត្តល្អណាចូលខ្លួនទេ។

"សៀវភៅរាយល្អម្ល៉េះ.."
ផ្ទះគេមិនដែលចឹងទេប្រហែលគេបានអានវាទេដឹង ។

"ហុឹកៗ"
សំឡេងយំ?? ចម្លែកចិត្តខ្ញុំងាកមើលទៅផ្ទះបាយ ហើយក៏បានឃើញមនុស្សមែន!

"ថីហ្នឹង? ម្ហូបសុីអត់កើតចាំបាច់ដេកយំ? ចេះតែមាន..."
យំកំសត់សុខៗ ពេលឮសំឡេងរបស់ខ្ញុំគេក៏ឈប់ហើយមើលមុខខ្ញុំទាំងមុខស្មើរ។

"Sunoo!! Sunoo សៀវភៅ! គឺសៀវភៅរឿងដែលឯងឲ្យយើងអាន.."
មុខនេះបែកថ្នាំសមណាស់មួយលានអារម្មណ៍ក្នុងមួយវិនាទី។

"យ៉ាងម៉េច? អ៎..នេះឯងយំព្រោះប្រលោមលោក? ថ្មីទៀតហើយអញ"

"យើងមិនបានយំព្រោះវាទេតែឯងត្រូវតែជឿយើងមុននេះ! ពេលយើងបានអានរឿងប្រលោមលោកមួយនោះយើងបាន..បានចូលទៅក្នុងពិកភលោកថ្មីមួយ!"

"ពិតមែន? យើងក៏បានចូលដូចគ្នា!"
Sunghoon ឮហើយបើកភ្នែកធំៗភ្ញាក់ផ្អើលផងមិនជៀផងទើបខ្ញុំប្រញប់និយាយវាយកំទេចក្តីសង្ឃឹមរបស់គេ។

"ឯងនិយាយមែនហ៎? ឯងពិតជាបានចូលទៅដែរ??"

"យើងចូលមកណែនាំគ្រូពេទ្យផ្លូវចិត្តឲ្យឯង!"

"ហ្អើយ!! យើងអត់បានកុបកទេវាជាការពិត..យើងដឹងបើនិយាយឯងក៏មិនជឿ! ប៉ុន្តែអ្នកនិពន្ធ..! Sunoo ឯងស្គាល់អ្នកនិពន្ធរឿងនេះត្រូវទេគេជានណា?"
ខ្ញុំមើលមុខគេហើយគិតបន្តិច គេដូចចាប់អារម្មណ៍លើរឿងនេះណាស់ខ្ញុំក៏ប្រាប់។

Crazy Writer!Where stories live. Discover now