EP14: ពិភពដើម

231 49 25
                                    

Sunghoon និយាយ

"សួរម្តងទៀត! ស្រឡាញ់ឬមិនស្រឡាញ់?"
ខ្ញុំសួរទាំងចិត្តអន្ទះសារវាជាលើកទីមួយដែលខ្ញុំស្រឡាញ់មនុស្សម្នាក់ខ្លាំង ដូច្នេះខ្ញុំក៏ពិបាកទប់ស្កាត់អារម្មណ៍ខ្លួនឯងដូចគ្នា

"ស្រឡាញ់!"

.....

Heesueng និយាយ

  ម៉ោងរៀនបានបន្ត ហើយខ្ញុំក៏បន្តគិតថាការសម្រេចចិត្តមុននេះខ្ញុំអាចធ្វើវាបានដោយរបៀបណា? មានហេតុផលច្រើនណាស់ដែលខ្ញុំមិនគួរយល់ព្រមតែក៏មានហេតុផលច្រើនដូចគ្នាដែលខ្ញុំបានលុងស្រឡាញ់មនុស្សដែលខ្ញុំទើបចួបអ្វីក៏ដោយវាគ្មានអ្វីគួរឲ្យខ្លាចជាងការសាកល្បងនោះទេតែគេម្នាក់គួរឲ្យខ្លាចជារឿងពិត..

ខ្ញុំងាកក្រោយមើលទៅកាន់ sunghoon ដែលតាំងពីម៉ោងកីឡាដល់ស្មើរនេះគេសម្លឹងមើលខ្ញុំអត់ព្រិចមើលហើយមើលទៀតមើមិនឈប់ តើមានកើតរោគចិត្តឬអត់នេះ?

"Heesueng"
បន្ទាប់ពីម៉ោងរៀនបញ្ចប់ភ្លាម sunghoon ក៏អូសខ្ញុំចេញពីថ្នាក់ទាំងមិននិយាយអ្វីច្រើន ខ្ញុំចម្លែកចិត្តតែក៏ចង់ដឹងថាគេកើតអ្វីមកដល់ក្រៅសាលាផ្លូវស្ងាត់មួយគេក៏ឈប់ ហើយងាកមកមើលមុខខ្ញុំចំៗ

"កើតអីមែនទេ?"
ខ្ញុំសួរព្រោះទ្រាំចាំគេនិយាយមុនមិនបាន sunghoon ក្រវីក្បាលហើយអោបដៃហើយក៏ដើរក្រឡឹងជុំវិញខ្ញុំជាមួយខ្សែភ្នែកអង្កេតការណ៍។

"ហៃយ៉ា...មនុស្សបែបនេះអាចមាននៅជីវិតពិតឬអត់ណ៎! ឥតខ្ចោះតែម្តងហើយ"
គេឈប់នៅចំពោះមុខខ្ញុំហើយនិយាយឡើង ទោះមិនយល់ពីអ្វីដែលគេចង់និយាយតែមានន័យសរសើរក្នុងនោះធ្វើឲ្យខ្ញុំញញឹមចេញមកទាំងមិនដឹងខ្លួន។

"អូហ៍! ចេះញញឹមដាក់ខ្ញុំហើយ? ទាល់ក្លាយជាសង្សារបានញញឹមឲ្យឃើញ! ចិត្តកំណាញ់ពិតមែន"

Crazy Writer!Where stories live. Discover now