EP18: អាត្មានិយម

215 39 46
                                    

Sunghoon ចេញមកដល់បន្ទប់ទឹកភ្លាមគេក៏ទន់ចង្កង់នៅនិងមុខកញ្ចក់ ទម្រាំចាកចេញមកបានធ្វើចិត្តមិនក្រោមដប់នាទីទេ។ គេអោបមុខចុះយ៉ាងក្រៀមក្រំតែបានបន្តិចក៏ទើបនឹកឃើញ..

"មកខូចចិត្តរកស្លាប់ស្អីនេះ..គេមែនប្តីយើងផង! ចង្រៃយក៍! ហើយហេតុអ្វីក៏ sunoo គេស្រលាញ់ប្រុសម្នាក់នោះ! ហ្អើយ..ចង់តែឆ្កួតទេអញ!"

ផូសៗ
ដោយសារគិតអ្វីមិនចេញគេក៏ច្រឡំបោកក្បាលនិងកញ្ចក់លេង បោករហូតភ្លេចខ្លួនថាមានមនុស្សដើរចូលមក។

"សុំទោស.."
Sunghoon ងាកមុខចេញហើយនិយាយសុំទោសដែលធ្វើឲ្យមនុស្សភ័យតែគេមិនបានចាប់អារម្មណ៍ឡើយអ្នកដែលចូលមកនេះគឺជាមនុស្សដែលកំពុងធ្វើឲ្យគេវិលវល់។

"ពួកយើង..!"
សំឡេងនិយាយកាត់ពេល sunghoon រៀបចំដើរចេញព្រោះគេអោនមុខចុះបានជាមិនឃើញថាអ្នកនិយាយជានណា ពេលងើយមុខឡើងហើយបានត្រឹមឈរគាំង។

"មិនអីទេមែនទេ..? កាលពីម្សិលមិញ.."
Heesueng សួរនាំពីរឿងដែល sunghoon ដួលកាលពីភាគមុននៅចាំតើហី!?

"អត់អីទេ! ខ្ញុំអរគុណម្តងទៀត"
Sunghoon តបយ៉ាងប្រញាប់ហើយក៏ប្រុងឈានជើងដើរត្រឡប់ទៅវិញតែគេក៏ឈប់ហើយនឹកគិតទាំងសម្លឹងមុខ Heesueng មិនដាក់ភ្នែក។

"មានការអីមែន?"
Heesueng ចម្លែកចិត្តក៏សួរឡើង sunghoon ញញឹមហើយក្រវីក្បាល។

"តែ..!"
Sunghoon លាន់មាត់ទាំងគ្មានដើមចុង រហូតដល់ Heesueng ចង់ភាំងនិងគេ។

"តែ!?"

"មិនមានអ្វីទេ! ខ្ញុំគ្រាន់តែចង់ប្រាប់លោកថាខ្ញុំមានសុខភាពផ្លូវចិត្តល្អណាស់ហើយក៏គ្មានបំណងអាក្រក់អីដែរ.."
នាយតូចនិយាយបណ្តើរក៏ចូលទៅរកគេបណ្តើរ ចូលកាន់តែជិតទៅៗហើយក៏បន្តនិយាយឥតឈប់។

"ប៉ុន្តែ..អត់ទេទោះវាខុសបន្តិចក៏ដោយតែខ្ញុំដឹង! ហើយខ្ញុំនិងទទួលខុសត្រូវចំពោះទង្វើរបស់ខ្ញុំគ្រប់..យ៉ាង! "

"ហាស៎?"

"ខ្ញុំដឹងលោកគ្មានកំហុសទេតែ..សុំទោស!"

ផូស!!!
Sunghoon ចាប់យកថូផ្កាតាំងក្បែរនោះហើយវាយទៅកាន់ Heesueng មួយកម្លាំងដៃយ៉ាងរហ័សធ្វើឲ្យគេមិនបានត្រៀមខ្លួនមុននិងរង់កម្លាំងវាយនោះតែវាក៏មិនជាបញ្ហាព្រោះគេក៏រវាសដូចគ្នា Heesueng ចាប់ដៃ sunghoon ជាប់ហើយវាយដៃគេឲ្យទម្លាក់ថូផ្កាទៅដីបែកប្រាវ ប្រតិកម្មរហ័សរបស់គេធ្វើឲ្យអ្នកបង្កហេតុចាប់ផ្តើមស្លន់ស្លោ។ មុននេះដែល sunghoon និយាយគឺចង់សំដៅចង់ចាប់ជម្រឹតកូនកម្លោះគេតែបរាជ័យ។

Crazy Writer!Dove le storie prendono vita. Scoprilo ora