EP8: Marry me !

244 39 36
                                    

Sunghoon pov

"មើលមុខស្អី មិនដែលឃើញមនុស្សមកមើលកុនហ៎េ!?"
ខ្ញុំដើរចូលមកអង្គុយកៅអីចន្លោះកណ្ដាលរវាង Ni-ki Jake ពួកគេមានទឹកមុខភ្ញាក់ផ្អើលហើយក៏ធុញទ្រាន់។

"ឯងមកធ្វើអីដែរ!?"
តួប្រុសសំណព្វចិត្តអ្នកនិពន្ធ គេមើលខ្ញុំថ្លែរហើយសួរយ៉ាងគ្មានការពេញចិត្តសូម្បីតែបន្តិច។

"ឯងតាំងចិត្តតាមយើងមែនទេ?"
Jake សម្លឹងមុខខ្ញុំខណៈពេលខ្ញុំបានអង្គុយចុះ។

"បើប្រាប់ថាចៃដន្យជឿអត់?"
ខ្ញុំតបខ្លីៗខ្ចិលកុហកច្រើន។

"ចៃដន្យឯងមករោគកុនដូចយើង! ចៃដន្យឯងមកមើលរឿងតែមួយជាមួយយើង! ចៃដន្យឯងមកអង្គុយត្រង់នេះ!? "
Jake និយាយរៀបរាប់ទាំងមុខខឹងព្រោះឃើញមុខខ្ញុំតាមគេគ្រប់ពេលពេក។

"អឹមហ្នឹងហើយ ចៃដន្យមែន!"
ខ្ញុំនិយាយធ្វើពើហើយក៏មើលរឿងធ្វើមិនដឹងមិនឮ

"យើងស្អប់មុខឯងពេញទម្ហឹងហើយ!!"
Ni-ki ទាញយកពោតផ្ទុះពីដៃខ្ញុំវិញហើយក៏រអ៊ូរ របស់តិចតួចចែកគ្នាញ៉ាំមិនបាន ឈ្លើយហើយគម្រិះទៀត!

"ក្មេងឈ្លើយ! ឯងគួរតែយកគំរូតាម Heesueng គេគួរឪ្យស្រឡាញ់ណាស់មិនដូចឯងទេ!"
ដោយសារម៉ួម៉ៅបាត់ Heesueng យូរពេកខ្ញុំក៏បញ្ចេញកំហឹងដាក់គេ ព្រោះគេជាតួឯកទើប Heesueng ជាតួរង បើគ្មានគេខ្ញុំច្បាស់ជាបានជាគូរនិង Heesueng ហើយ ដល់ពេលនេះខ្ញុំលែងលាក់ចារឹដើម្បីឪ្យគេស្រឡាញ់អីហើយ ព្រោះយកគេមិនតែខ្ញុំអាចបំបែកគេបាន។

"បើឯងស្រឡាញ់គេមិនទៅតាមគេទៅមករញ៉េរញ៉ៃស្អីទីនេះ!"

"វាមិនដោយសារតែឯងទេ..? កុំមាត់ច្រើនមើលរឿងទៅឯងក្មេងជាងយើងទេកុំឈ្លើយ!"

"ឯងនិយាយស្អី! សាកម្តងទៀតទៅ!!"

វឹប!!
ខ្ញុំមិនតបតែទាញពោតពីដៃគេមកវិញ Ni-ki ខឹងមុខឡើងមាំរហូតត្រូវបាន Jake មកសម្រួល។

Crazy Writer!Where stories live. Discover now