EP3: fake កម្រិតដំបូង

318 41 16
                                    

Sunghoon និយាយ

"តើឯងមានបំណងស្អី!!!"
Jake ដើរមកហើយរុខ្លួនខ្ញុំខ្ទប់និងទ្វារ ក្រោយបានឮការសារភាពមិញនេះ ខ្ញុំក៏កំពុងគាំងដូចគ្នាព្រោះគិតថាអ្នកដែលវាយខ្ញុំគួរតែជា Heesueng ហេតុអ្វីក៏គេចេញមុខកាងជំនួសទៅវិញ?

"ឯងឆ្កួតហើយមែនទេ!"
គេនៅតែបន្តចាប់ក្របួចករអាវខ្ញុំហើយសម្លុតទាំងខឹង មនុស្សគ្រប់គ្នាស្ងាត់ជ្រងំហើយចាប់ផ្តើមឆោឡោព្រោះសកម្មភាពរវាងពួកយើង។ ខ្ញុំនិយាយអ្វីមិនកើតទេនៅពេលនេះបានត្រឹមសំងំស្ងៀម ។

"Jake ប៉ុណ្ណឹងសិនហើយ"
ខណៈឃើញ Jake ត្រូវបានមិត្តរបស់ចាប់អូនសទៅវិញព្រោះវត្តមានលោកគ្រូពីចម្ងាយនោះវាក៏បានធ្វើឪ្យខ្ញុំមានឪកាសលួចសើចម្នាក់ឯង..សមចិត្តណាស់តើ។ ហើយអារម្មណ៍សប្បាយរីករាយកើតឡើងក្នុងចិត្តខ្ញុំភ្លាមមួយរំពេច។

"តើពួកឯងកំពុងធ្វើស្អី!! ប្រញាប់ចូលថ្នាក់រៀនវិញភ្លាម!"
សំឡេងរបស់លោកគ្រូបានបន្លឺឡើងហើយបំបែកបរិយាកាសអាប់អ៊ូរទាំងអស់ មនុស្សគ្រប់គ្នាប្រញប់ដើរចូលថ្នាក់រៀនឯក្រុមមិត្តរបស់ Ni-ki ពួកគេមើលមកខ្ញុំមុនចូលថ្នាក់បែបចម្លែកនិងហួសចិត្តរួចក៏គ្នាចូលថ្នាក់វិញតាមសម្តីលោកគ្រូ..ហ្អើយ..ចង់ស្ទះទ្រូងដែរហ្នឹង។

"ហុឹស!"
ស្អីវា?! ម្នាក់ចុងក្រោយជា Heesueng គេសម្លឹងមុខខ្ញុំហើយក៏បានបញ្ចេញសំឡេងសើចនៅដើមកលក្ខណៈខ្ពើមរអើមខ្ញុំយ៉ាងពេញទម្ហឹង ។ ហើយអាក្រសែភ្នែកមើលលើក្រោមនេះវាមានន័យថាយ៉ាងម៉េចទៅ!? ខ្ញុំខាំមាត់ទប់ចិត្តកុំខឹងព្រោះគេគ្រាន់តែជាកូនអុករបស់ខ្ញុំប៉ុណ្ណោះ។

"ហ្អើយ! ចង្រៃយក៍ៗៗ"
ក្រោយចាកចេញពីមុខគ្រប់គ្នាខ្ញុំស្រាប់តែក្រឺតអាម្សៀ Heesueng ជាខ្លាំង មុេះបើគេគ្មានប្រយោជន៍បបួលវ៉ៃមួយស្មើរបាត់ហើយ។ តែថាផែនការដំណើរការបានមួយជំហានហើយ ខ្ញុំត្រូវតែចូលទៅក្បែរតួសំខាន់ៗឪ្យបានលឿនជាងនេះទៀត។

My Writers Opowieści tętniące życiem. Odkryj je teraz