EP1: ជីវិតរបស់មនុស្សលោក

624 47 13
                                    

Sunghoon និយាយ

"សៀវភៅថ្មីហ៎អានទៀតហើយ? ប្រាក់ខែហ្នឹងចាយគ្រប់ឬអត់? "
ខ្ញុំអង្គុយចុះនៅកន្លែងការងារហើយឆ្លៀតទៅទើសជីវិតរបស់មិត្តព្រោះវាចូលចិត្តយកលុយទៅចំណាយលើសៀវភៅរឿងប្រលោលោកស្អីវាទេក្នុងនាមជាអ្នកដទៃទើសក្បាលវាលេងទៅ។

"មិនដឹងដែរ"
គេបិទសៀវភៅហើយឆ្លើយបែបខ្លីៗមកខ្ញុំវិញ បើនិយាយរៀបរាប់ពីគេរៀងវែងឆ្ងាយស្គាល់តែឈ្មោះបានហើយម្នាក់នេះគឺ sunoo មនុស្សងប់ងល់និងប្រលោមលោកបុរស្រឡាញ់បុរស ពឹនម៉ងខាងស្រមើស្រមៃទាំងថ្ងៃ Top 1 ក្នុងការិយាល័យសូម្បីតែ CEO ក៏គេយកមក Ship ជាមួយខ្ញុំដែរ។

"រស់នៅដើម្បីតែអានឬម៉េចហ្នឹងមិនចេះគិតពីជីវិតសោះ យើងឆ្ងល់ណាស់"

"ខ្វល់អីម៉ែឪយើងចេះគិតជំនួសហើយ! ធ្វើតែការងាររបស់ឯងទៅកុំខ្វល់រឿងអ្នកដទៃ "

"ទុកជាមិត្តទើបខ្វល់ មិនយល់បំណងល្អមែន"

"មិនបាច់ខ្វល់ទេ ចិត្តបានម្ល៉េះមកេះដឹងរឿងកូនអគ្គនាយកហ្នឹង!?"
ខ្ញុំស្ងាត់មាត់ដូចគេរុក..ត្រូវហើយវាហ្នឹងមែនមនុស្សធម្មតាដូចខ្ញុំទេគេជាកូនប្រុសពៅរបស់ក្រុមហ៊ុនមួយនេះ ខ្ញុំគ្រាន់តែបុគ្គលហាត់ការ..កំសត់ម្ល៉េះអញហើយ។

"មិនរវល់ក៏បាន"

"ប៉ុន្តែនិយាយចឹងសៀវភៅដែលឪ្យទៅមានអានដែរទេ?"
ខ្ញុំមើលមុខគេទាំងធ្វើមុជ្រឹមៗដើម្បីសុំការអភ័យទោស មនុស្សមិនដែលកាន់សៀវភៅផងមកឪ្យអានម៉េចទៅ

"ដូចជា..."

"អត់!?"
ខ្ញុំសើចព្រោះគេដឹងចម្លើយមុន។

"ឆើស! ចារឹកចឹងចង់ធ្វើមិត្តយើង?បើចង់តោងគួរតែធ្វើឪ្យត្រឹមត្រូវជាងនេះមក"

"បើមិនដែលអានផងបង្ខំម្លេះ.."

"សាច់រឿងហ្នឹងវាល្អទើបចែកឪ្យឯងអាន ខកចិត្តណាស់ ប្រាក់លើកទឹកចិត្តឯងខែហ្នឹងមិនបាច់យកទេ"
ខ្ញុំបើកភ្នែកធំៗស្ទុះក្រោកឈរតវ៉ាភ្លាម ចុយយ..យកលុកមកគម្រាមម៉េចចេះ។

Crazy Writer!Donde viven las historias. Descúbrelo ahora