ភាគទី២៣(លុបបំបាត់ឈ្មោះជាទាសករ)

102 12 7
                                    

នៅក្រោមពន្លឺព្រះចន្ទដ៏សែនស្រស់ស្អាតបានបញ្ចេញបន្លឺដ៏ត្រចាសត្រចង់របស់ខ្លួនចាំងចូលទៅក្នុងទឹកស្ទឹងចាំងដល់បាតស្ទឹងផ្កួបផ្សំជាមួយនិងពន្លឺអំពិលអំពែកដែលហោះពេញផ្ទៃមេឃដែលអមដោយហ្វូងផ្កាយរាប់លានដួងកាន់តែធ្វើឲ្យរាត្រីមួយនេះជារាត្រីដែលមិនអាចបំភ្លេចបានចំពោះគូរស្នេហ៍ដែលស្រឡាញ់ភេទដូចគ្នាមួយគូរនេះ។

«ដួងច័ន្ទយប់នេះពិតជាស្រស់ស្អាតខ្លាំងណាស់»រាងតូចសម្លឹងទៅមើលដួងច័ន្ទដែលកំពុងតែបង្ហាញខ្លួនពេញវង់នោះ។

«ដួងច័ន្ទស្អាតចាញ់ឯងនោះទេ»លោកម្ចាស់ និយាយនេះមិនដឹងថាជាការសរសើរឬក៏បញ្ជោរឲ្យប្រាកដនោះទេ។

«បែបនេះទៀតហើយលោកម្ចាស់ចូលចិត្តប្រៀបធៀបខ្ញុំជាមួយនិងរបស់ដែលនៅទីខ្ពស់រហូត»រាងតូចឱនមើលទៅកាន់មុខរបស់លោកម្ចាស់និយាយឡើងទាំងមុខក្រម៉ូវតិចៗលេចចេញនៅថ្ពាល់ប៉ោងៗតិចៗធ្វើឲ្យអ្នកដែលមើលអត់ខ្នាញ់មិនបាន។

«មកពីឯងជាមនុស្សដែល់ខ្ពស់ទើបយើងប្រៀបធៀបជាមួយរបស់ដែលខ្ពង់ខ្ពស់ដូចគ្នា»លោកម្ចាស់ លើកដៃទៅច្បិចថ្ពាល់រាងតូចតិចៗទាំងគ្រឺតខ្នាញ់។

«ខ្ញុំគ្រាន់តែជាកូនកសិករធម្មតាថែមទាំងមានឋានៈជាទាសករថែមទៀតឲ្យក្លាយជាមនុស្សខ្ពង់ខ្ពស់យ៉ាងម៉េចទៅ?»រាងតូចសួរទាំងងឿងឆ្ងល់ទៅកាន់លោកម្ចាស់ នេះប្រហែលជាលោកម្ចាស់និយាយចង់ឲ្យខ្លួនមានឋានៈស្មើរនឹងលោកហើយបានជានិយាយបែបនេះឡើងមក។

«យើងនិងលុបពាក្យជាទាសករចេញពីឯងយើងនិងលើកតម្កើងឯងធ្វើជាមនុស្សជំនិតរបស់យើង»លោកម្ចាស់ ងើបអង្គុយស្មើររាងតូចហើយក៏និយាយទាំងទឹកមុខមាំ។

«លោកម្ចាស់!លើកតម្កើងខ្ញុំពេកហើយ»រាងតូច មិននឹកស្មានថាលោកម្ចាស់ស្រឡាញ់គេដល់ថ្នាក់នេះនោះទេនិយាយតែបន្តិចសោះក៏លើកតម្កើងតែម្ដង។

«អេស៎!ឯងចង់បានយ៉ាងម៉េច?ថានៅជាទាសករក៏ថាមិនអាចប្រៀបធៀបជាមួយនិងរបស់ដែលនៅខ្ពស់បានដល់ពេលដែលយើងលើកតម្ដើងហើយថាលើកតម្កើងពេកឯងចង់បានបែបណាវិញ?»លោកម្ចាស់ចងចិញ្ចើមត្របាញ់ចូលគ្នាពេលដែលរាងតូចរឿងច្រើនពេក។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now