រាងតូចហូស៊ុកដើរកាត់តាមព្រៃឆ្ពោះទៅក្នុងទីក្រុងសាន់តូ អ៊ូសៀដោយសារតែតាមផ្លូវវាស្ងាត់ហើយរាងតូចក៏ដើរតែម្នាក់ឯងថែមទៀតម៉ោងពេលនេះអ្នកភូមិមិនសូវជាចេញដំណើរមកទេ។
«ស្ងាត់ខ្លាំងណាស់ថ្ងៃនេះគ្មានអ្នកណាចេញរកការងារធ្វើទេហេស៎?»រាងតូចហូស៊ុកដើរមកបណ្ដើររអ៊ូបណ្ដើរ។
ក្រឹកៗៗ!តុប!
សម្លេងកណ្ដឹងលាយឡំជាមួយនិងសម្លេងសម្រឹបជើងសេះបន្លឺរឡើងពីចំងាយរហូតមកកាន់តែជិតរាងតូច។
«អា៎!ហូប៊ី!នេះក្មួយទៅណានិងទាំងយប់បែបនេះ?»រទះសេះរបស់អ្នកភូមិចេញទៅលក់ដូរនៅទីក្រុងតាមទម្លាប់របស់គាត់នេះចេញខុសគ្នាតែមួយជំហានជាមួយនិងរាងតូចប៉ុណ្ណោះ។
«ខ្ញុំទៅសុំការងារលោកម្ចាស់សុីម៉ាធ្វើការលោកអ៊ុំ»រាងតូចក៏តបទៅវិញទាំងញញឹម។
«ម៉ោះៗឡើងជិះរទះសេះមកទៅជាមួយអ៊ុំតែម្ដងទៅអ៊ុំក៏ទៅទីក្រុងដែរឡើងមកកុំដើរម្នាក់ឯងអីផ្លូវឆ្ងាយហើយក៏ស្ងាត់ទៀតវាគ្មានសុវត្តិភាពទេ»លោកអ៊ុំម្ចាស់រទះសេះហៅរាងតូចឲ្យមកជិះជាមួយគាត់។ក៏ជាការពិតដែរផ្លូវនេះស្ងាត់ណាស់ពួកឈ្លាតឱកាសក៏មានច្រើនសំខាន់ស្អាតៗដូចជារាងតូចហូស៊ុកបែបនេះពួកវាចាប់មិនខ្វល់ថាប្រុសឬក៏ស្រីនោះទេ។
«បាទអរគុណណាស់លោកអ៊ុំ»រាងតូចនិយាយអរគុណទៅកាន់លោកអ៊ុំហើយក៏ឡើងទៅជិះលើរទះសេះ។
ការធ្វើដំណើរទៅជារើយៗមិនយូរប៉ុន្មានពួកគេទាំងពីរក៏បានមកដល់ទីក្រុងដ៏អស្ចារ្យមួយនេះហើយរាងតូចក៏ប្រញាប់លាទៅកាន់លោកអ៊ុំរួចក៏សម្ដៅទៅភូមិគ្រឹះលោកម្ចាស់សុីម៉ា។
«លឿនឡើងពួកឯងឆាប់លើកឲ្យលឿនទៅមើលទៅពោតនេះបានចេញដំណើរឬអត់ទេនិង?»សម្លេងគ្រលងធំស្រែកឲ្យកម្មករសុីឈ្នួលទាំងអស់ស្រូតដៃស្រូតជើងលើកពោះដាក់រទះសេះដឹងទៅដែនដីឆ្ងាយ។
«អើ!សួរស្ដីលោកម្ចាស់!»រាងតូចចូលទៅដល់ក៏ប្រញាប់គួរសមភ្លាមៗតែម្ដង។
«អើ!ហើយនាងជាអ្នកណា?»លោកម្ចាស់សុីម៉ាងាកមកក៏សួរទៅកាន់រាងតូចភ្លាមៗ។
ŞİMDİ OKUDUĞUN
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romantizmស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។