ភាគទី១៧(ស្នាមផ្លែ!)

131 15 0
                                    

     ពួកគេទាំងពីរបន្តរសន្ទនាគ្នាទាំងសប្បាយរីករាយស្របពេលដែលជីវិតពួកគេទាំងពីរកំពុងតែមានបញ្ហាពួកគេទាំងពីរក៏បានរកពន្លឺឲ្យគ្មានទៅវិញទៅមក។

     «បានហើយលោកម្ចាស់ខ្ញុំត្រូវទៅមើលថែអ្នកប្រុសតូចវិញហើយ»រាងតូចចុះចេញពីលើភ្លៅរបស់រាងក្រាស់ហើយក៏រៀបចំខ្លួនឯងឲ្យស្អាតបាត។

     «មើលថែតែកូនមិនមើលថែយើងផងទេហេស៎?»នាយលើកចិញ្ចើមជ្រួញចូលគ្នាធ្វើរឹកដូចក្មេងតូចចង់ឲ្យអូនមើលថែដែរព្រោះតែមានកូនចិត្តលួចច្រណែនអាល្អិតជីមីននី។

     «អត់ទេ!លោកម្ចាស់មានស្រីបម្រើមើលថែហើយមិនបាច់ចាំខ្ញុំមើលថែលោកម្ចាស់នោះទេ»រាងតូចតប.តមកកាន់លោកម្ចាស់ទាំងក្រវីក្បាលហើយញញឹមតិចៗ។

     «ណា!ណា!មកងូតទឹកឲ្យយើងបន្តិចទៅរួចចាំទៅមើលថែកូនវិញក៏បាន»ថេយ៉ុងចាប់រាងតូចទាញចូលមកជិតខ្លួនហើយក៏លើកដៃឱបក្រសោបចង្កេះមួយក្ដាប់របស់រាងតូច។

     «តើនេះពិតជាលោកម្ចាស់កំណាចដែលគេល្បីឈ្មោះនោះមែនទេ?ខ្ញុំមកនៅទីនេះជាងប្រាំមួយខែហើយទើបតែឃើញលោកម្ចាស់បែបនេះទេណា»រាងតូចលើកដៃទន់រលោងរបស់ខ្លួនទៅក្ដោបមុខរបស់លោកម្ចាស់ព្រមទាំងនិយាយធ្វើគ្រឺតខ្នាញ់ទៅកាន់ថេយ៉ុង។

     «នេះអ្នកណាគេថាយើងកំណាចនោះ?»នាយចងចិញ្ចើមចូលគ្នាពេលឮរាងតូចនិយាយបែបនេះគេមិននឹកស្មានថាមានអ្នកនិយាយដើមខ្លួនពីក្រោយខ្នងថាគេជាមនុស្សកំណាចសោះ។

     «គឺឮតែគេនិយាយតៗគ្នាថាលោកម្ចាស់កំណាចណាស់តែមើលរូបពិតចុះមិនកំណាចទាល់តែសោះ»រាងតូចអង្អែលមុខលោកម្ចាស់តិចៗដោយភាពគ្រឺតខ្នាញ់។

     «ចំពោះឯងយើងមិនកំណាចទេតែបើអ្នកផ្សេងយើងមិនធានាទេ»លោកម្ចាស់ចាប់ដៃរាងតូចតិចៗហើយក៏និយាយទាំងពាក្យសម្ដីទន់ភ្លន់ដាក់រាងតូច។

     «បាទ~ចឹងល្មមលែងខ្ញុំបានហើយខ្ញុំទៅលាយទឹកឲ្យលោកម្ចាស់ងូត»ហូប៊ី លោកម្ចាស់ក៏មិនបាននិយាយអ្វីដែលនាយក៏ប្រលែងរាងតូចឲ្យទៅលាយទឹកឲ្យខ្លួនឯងងូត។

រឿង លោកម្ចាស់កំណាច🔥Donde viven las historias. Descúbrelo ahora