ភាគទី១៥(លោកជួយមើលថែនាងផង)

216 17 0
                                        

     ដំណើររឹងមាំដើរបោះជំហានវែងជាមួយភាពជឿរជាក់ពេញខ្លួន។លោកឧបរាជគ្រង់ឈុតពេញយសជាមួយនិងសក់ពណ៌មាសរលាស់រលោងដើរចូលក្នុងរាជវាំយ៉ាងមានអំណាចធ្វើឲ្យភីលាងនិងទាហាននៅក្នុងរាជវាំងឱនគោរពកោតខ្លាចគ្រប់ៗគ្នា។

     «ព្រះអង្គម្ចាស់នៅឯណា?»គ្រាន់តែចូលមកដល់ភ្លាមលោកឧបរាជក៏ចូលទៅរកព្រះអង្គម្ចាស់ភ្លេត។

      «ទ្រង់នៅខាងក្នុងរាជដំណាក់លោកឧបរាជ»ស្រីបំបម្រើនៅខាងមុខរាជដំណាក់ប្រាប់ទាំងឱនគំនាបទៅកាន់លោកឧបរាជ។

      «ហុឹម!»លោកឧបរាជក្រហុឹមដើមករបន្តិចអ្នកបម្រើក៏បើកទ្វាររាជដំណាក់ឲ្យថេយ៉ុងចូលទៅខាងក្នុង។

     មកដល់ខាងក្នុងរាជដំណាក់គឺមានសភាពរញ៉េរញ៉ៃដបសុរារ៉ាយប៉ាយពាសពេញហ្នឹងសំម្លៀកបំពាក់មាននៅគ្រប់ទីកន្លែងស្ទើរតែគ្មានកន្លែងដើរចូលទៅជិតគ្រែផ្ទុំរបស់ស្ដេច។

     ថេយ៉ុងដើរចូលទៅទាំងហួសចិត្តនេះគេគ្រាន់តែខានមកមួយរយៈសភាពព្រះអង្គម្ចាស់វាយ៉ាប់ដល់ថ្នាក់នេះផងហេស៎?

     នាយដើរចូលទៅជិតក្រឡាបន្ទំហើយក៏ឃើញព្រះអង្គម្ចាស់កំពុងតែផ្ទុំធ្វើឲ្យនាយរហ័សដាក់ទ្រង់ភ្លាមៗ។

     «ព្រះអង្គម្ចាស់!ព្រះអង្គម្ចាស់!»ថេយ៉ុងឈរទាំងទឹកមុខមាំដាស់ទ្រង់ឲ្យភ្ញាក់ឡើង។

     «ហុឹម!ហា៎!លោកឧបរាជ!»ព្រះអង្គម្ចាស់គ្រាន់តែបើកភ្នែកឡើងឃើញលោកឧបរាជកំពុងតែឈរមើលមកកាន់ខ្លួនទាំងទឹកមុខមាំនោះក៏មានអារម្មណ៍ភ្ញាក់ផ្អើលជាខ្លាំងខ្លួនចាប់ផ្ដើមញ័រហាក់ដូចជាកោតខ្លាចទៅកាន់លោកឧបរាជ។

     «រៀបចំព្រះកាយរបស់ទ្រង់ឲ្យបានស្អាតបាទទូលបង្គំទៅចាំនៅខាងក្រៅ!»លោកឧបរាជគ្រាន់តែប្រាប់បែបនេះរួចក៏ងាកទៅឲ្យសញ្ញាដល់ស្រីបម្រើនៅក្នុងរាជដំណាក់ឲ្យប្រតិបត្តិតួរនាទីរបស់ខ្លួនហើយនាយក៏ចេញទៅចាំនៅខាងក្រៅ។

     ចេញមកដល់ខាងក្រៅដំណាក់ចៃដន្យក៏ចួបជាមួយនិងព្រះអគ្គមហេសីទ្រង់យាងមកមិនដឹងថាមានការអ្វីនោះទេ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now