ភាគទី០៤(ឯងនេះអភ័ព្វពិតមែន)

119 18 3
                                    

     ចូលមកដល់ខាងក្នុងរាងតូចក៏ចូលមកអង្គុយចុះផ្ទាល់និងឥដ្ឋការ៉ូហើយថេយ៉ុងក៏អង្គុយនៅលើសាឡុងឈើដ៏ប្រណិតលើកជើងគង់អន្ទាក់ខ្លាយ៉ាងសង្ហា។

     «ឯងសម្រេចចិត្តច្បាស់ហើយមែនទេថាមកធ្វើជាទាសកររបស់យើង?»ចូលមកដល់ខាងក្នុងថេយ៉ុងក៏សួរបញ្ជាក់ទៅកាន់រាងតូចឲ្យបានកាន់តែច្បាស់។

     «បាទខ្ញុំច្បាស់ហើយ»រាងតូចឆ្លើយតបទាំងឱនមុខចុះមិនហ៊ានងើបមុខឡើយ។

     «ហ្ហឹក!យើងមិនដែលឃើញអ្នកណាចង់ធ្វើជាទាសករដល់ថ្នាក់នេះនោះទេមានតែគេចង់ធ្វើការរំដោះខ្លួនចេញពីពាក្យថាទាសករតែឯងបែរជាចង់ធ្វើជាទាសករ»ថេយ៉ុង គេមិននឹកស្មានថាមានមនុស្សដែលចង់ធ្វើជាទាសករចឹងនោះទេលើកទីមួយហើយនេះ។

     «ខ្ញុំគ្មានជម្រើសទេពុករបស់ខ្ញុំត្រូវព្យាបាលតែខ្ញុំគ្មានប្រាក់ការងារក៏បានប្រាក់មិនគ្រប់និងព្យាបាលជម្ងឺពុករបស់ខ្ញុំទេដូច្នេះមានតែជម្រើសនេះប៉ុណ្ណោះ»រាងតូច រៀបរាប់ប្រាប់ទៅកាន់ថេយ៉ុងទាំងឆួលចុងច្រមុះ។

      «ហុឹម!ហើយឯងប្រុងយកពីយើងប៉ុន្មាន?»ថេយ៉ុងផ្ដេចខ្លួនឱនមកមុខបន្តិចដៃទាំងពីរច្រត់និងក្បាលជង្គង់ផ្ទៃមុខសង្ហាក៏លោរទៅរករាងតូច។

     «ប...ប៉ុន្មានក៏បានដែរឲ្យតែលោកម្ចាស់ឲ្យមកខ្ញុំ»រាងតូចនិយាយត្រដិតព្រោះតែមានអារម្មណ៍ដឹងថាផ្ទៃមុខសង្ហាកំពុងតែនៅជិតមុខខ្លួនស្ទើរតែគ្មានចន្លោះកែវភ្នែកមុតស្រួចក៏កំពង់តែសម្លឹងមើលមកខ្លួនមិនដាក់ភ្នែកនោះទេ។

     រាងក្រាស់មិនបាននិយាយអ្វីក៏ងើបខ្លួនអង្គុយត្រង់ផ្អែកខ្នងនៅលើសាឡុងវិញ។

     «យកកាកមាសមក»ថេយ៉ុងលាដៃចាំទទួលកាក់មាសពីមេការ។

     «នេះលោកម្ចាស់!»មេការយកកាក់មាសមួយថង់ក្រណាត់មកឲ្យថេយ៉ុងនាយក៏ក្រឡេកមើលទៅថង់ប្រាក់កាក់នោះឆ្លាស់ជាមួយនិងមុខមេការ។

     «យកថែមបីថង់ទៀតមក»ក្រោយពីសម្លឹងមើលថង់កាក់មាសហើយថេយ៉ុងក៏បញ្ជាឲ្យយកកាក់មាសថែមបីថង់មកទៀត។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now