ភាគទី២០(ឲ្យយើងសុំទោស)

119 11 2
                                    

លោកម្ចាស់ក្រោយពីប្រលែងដៃចេញពីកររបស់រាងតូចហើយក៏ដើរជ្រែងចង្កេះដើរទៅម្ខាងនៃជ្រុងបន្ទប់។នាយដើររ៉េរ៉ទៅវិញទៅមកដើម្បីរំងាប់អារម្មណ៍ឆាប់ឈួលដែលមាននៅក្នុងខ្លួន។

«ខិខិ!ហ្ហឹក!»រាងតូចដែលត្រូវលោកម្ចាស់ច្របាច់ករក៏ប្រឹងប្រមូលដង្ហើមមកវិញទាំងត្រដរខ្យល់ហើយក៏ខំប្រឹងសម្រួលអារម្មណ៍របស់ខ្លួនឡើងមកវិញដូចគ្នា។

ក្រោយពីសម្រួលខ្យល់ដង្ហើមឡើងវិញហើយក៏សម្រួលអារម្មណ៍ឡើងវិញហើយរាងតូចក៏ដើរទៅរករាងក្រាស់ម្ដងបន្តិចៗទាំងយំយ៉ាងសរស្រាក់សរស្រាំ។

«ហ្ហឹក!ហឺ!លោកម្ចាស់!ហ្ហឹក!»រាងតូចចូលទៅឱបលោកម្ចាស់ពីក្រោយហើយក៏ជុបមុខយំលើកខ្នងរបស់លោកម្ចាស់។

«....»គ្មានការឆ្លើយតបពីរាងក្រាស់ឡើយនាយនៅតែឈរបែរខ្នងឲ្យរាងតូចឈរឱបពីក្រោយដដែលដោយមិនខ្ចីងាកទាល់តែសោះ។

«ហ្ហឹក!ហឺ!ខ្ញុំមិនដឹងថាលោកម្ចាស់ខឹងនិងខ្ញុំរឿងអ្វីនោះទេតែឲ្យខ្ញុំសុំទោសដែលធ្វើឲ្យលោកម្ចាស់ខឹងបែបនេះហ្នឹក!ខ្ញុំស្រឡាញ់លោកម្ចាស់ណាស់លោកម្ចាស់»រាងតូចយំរៀបរាប់ប្រាប់ពីអារម្មណ៍របស់ខ្លួនទៅឲ្យលោកម្ចាស់ស្ដាប់គេមិនបានខឹងស្អប់លោកម្ចាស់ដែលបានធ្វើបាបលើករាងកាយហើយក៏មិនខឹងដែលលោកម្ចាស់ប្រើពាក្យសម្ដីបែបនោះនៅនិងមុខព្រះនាងដែរ។

«ហូប៊ី!ឲ្យយើងសុំទោស»រាងក្រាស់បែបមកវិញហើយក៏ទាញរាងតូចយកមកឱបយ៉ាងណែនជាប់ទ្រូងរួចក៏ពោលពាក្យសុំទោសទៅកាន់រាងតូច។

«លោកម្ចាស់មិនខុសទេអ្នកដែលខុសគឺជាប៊ី ប៊ីធ្វើឲ្យលោកម្ចាស់ខឹងហ្ហឹក!ហឺ»ក្មេងប្រុសអាយុម្ភៃឆ្នាំយំរៀបរាប់ឡើងដង្ហក់ទៅកាន់មនុស្សចាស់វ័យម្លៃប្រាំឆ្នាំ។

«កុំយំអីណាឈប់យំទៅឯងមិនខុសទេឲ្យយើងសុំទោសឯងឈប់យំទៅណា»រាងក្រាស់ជូតទឹកភ្នែកឲ្យរាងតូចហើយក៏ទាញរាងតូចមកឱបម្ដងទៀតដើម្បីជាការលួងលោម។គេខុសពីតមែនដែលមកបញ្ចេញកំហឹងដាក់រាងតូចបែបនេះ។

«លោកម្ចាស់ប្រាប់ប៊ីមកថាប៊ីខុសអ្វីបានជាលោកម្ចាស់ខឹងនិងប៊ីខ្លាំងដល់ថ្នាក់នេះ?»រាងតូចងើយមុខទៅសួររាងក្រាស់ទាំងទឹកភ្នែកហូរហាម។

រឿង លោកម្ចាស់កំណាច🔥Where stories live. Discover now