ព្រឹកថ្ងៃថ្មី~
ពន្លឺព្រះអាទិត្យបញ្ចេញរស្មើរចាំងជះបំភ្លឺផែនដីគ្រប់ទីកន្លែងជាការដាស់តឿនដល់សព្វសត្វឲ្យភ្ញាក់ឡើងពីដំណេងដើម្បីស្វែងរកចំណីអាហារតាមលិទ្ធភាពដែលអាចធ្វើបាន។រីឯមនុស្សវិញក៏ភ្ញាក់ឡើងទៅបំពេញការងាររកសុីចិញ្ចើមជីវិតតាមទម្លាប់របស់ខ្លួន។
ក្រឡេកមកចាប់អារម្មណ៍វិមានដ៏ធំស្គឹមស្កៃរបស់លោកឧបរាជវិញពេលនេះអ្នកបម្រើនិងទាសករនៅក្នុងវិមានទាំងអស់ក៏កំពុងតែញ៉ាប់ដៃញាប់ជើងបំពេញការងាររបស់ពួកគេរៀងៗខ្លួន។
ចំណែកឯលោកម្ចាស់ក៏ទើបតែភ្ញាក់ឡើងពីដំណេកជាមួយនិងភាពស្វាហាប់ដែលមាននៅក្នុងខ្លួន។លោកម្ចាស់ងើបឡើងបោះជំហ៊ានវែងៗចូលទៅបន្ទប់សម្អាតខ្លួនប្រាណហើយក៏រៀបចំខ្លួនឲ្យបានស្អាតបាទមុននិងចេញទៅខាងក្រៅ។
រាងក្រាស់ចូលមកជិតរាងកាយតូចដែលគេងសកដូងស្ដឹងនៅជិតខ្លួនកាលពីយប់មិញនេះនាយឈរសម្លឹងរាងតូចទាំងមានអារម្មណ៍ថាសង្វែកជាខ្លាំងមិនគួរណាមនុស្សសម្ដីចាក់ទឹកមិនលេចដូចរាងតូចមានគេប៉ងសម្លាប់បែបនេះសោះ។
«លោកម្ចាស់អាហារពេលព្រឹករៀបចំរួចហើយ»មេការអេរ៉ា ដើរចូលមកប្រាប់ទៅកាន់លោកម្ចាស់។
«ហុឹម!នាងចាំមកជួយជូតខ្លួនឲ្យហូប៊ីផង»ថេយ៉ុងឈានជើងដើរចេញទៅតែក៏មិនភ្លេចផ្ដាំឲ្យមេការជួយជូតខ្លួនឲ្យហូប៊ី។
«ចា៎ស»មេការអេរ៉ា ឆ្លើយតបយ៉ាងទន់ភ្លន់ទៅកាន់អ្នកដែលមានឋានៈធំជាង។
ថេយ៉ុងចុះមកដល់ខាងក្រោមក៏ស្រុះស្របអាហារពេលព្រឹករួចក៏ឡើងមកខាងលើវិញថ្ងៃនេះនាយមិនបានទៅរាជវាំងទេព្រោះត្រូវមើលថែអាល្អិតជីមីននីនិងហូប៊ីបើសិនជាគេទៅបំពេញភារៈកិច្ចច្បាស់ណាស់ថាជីមីននីនិងយំមិនឈប់ហើយមិនព្រមតាមអ្នកណានោះទេក្រៅពីហូប៊ីនិងខ្លួនគេផ្ទាល់។
កន្លងផុតទៅអស់មួយរយៈកាលរាងតូចហូប៊ីក៏បានដឹងខ្លួនឡើងជាធម្មតាអ្នកត្រូវថ្នាំពុលមិនងាយដឹងខ្លួនបានលឿនដល់ថ្នាក់នេះនោះទេតែនេះជាហូប៊ីដែលទទួលបានការមើលថែនិងយកចិត្តទុកដាក់ពីលោកម្ចាស់និងទទួលថ្នាំទៀងទាត់ទើបអាចដឹងខ្លួនលឿនបែបនេះ។
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។
