ភាគទី១៥(លោកជួយមើលថែនាងផង)

Start from the beginning
                                        

     គ្រប់មន្រ្តីទាំងអស់ឱនលំទោនយកដៃស្ដាំដាក់លើទ្រូងឆ្វេងហើយក៏នាំគ្នាស្រែកគោរពទៅកាន់ព្រះអង្គម្ចាស់ឮទ្រហឹងពេញសាលប្រជុំ។

     «សូមថ្វាយបង្គំព្រះអង្គ»មន្រ្តីគ្រប់ជាន់ថ្នាក់រួមទាំងថេយ៉ុងផងដែរ។

     «ពួកអស់លោកអាចសម្រួលឥរិយាបថបាន»ព្រះអង្គម្ចាស់យាងគង់លើរាជបល្ល័ង្កហើយក៏ប្រាប់ឲ្យមន្រ្តីទាំងអស់សម្រួលឥរិយាបថ។

     ថ្ងៃនេះជាថ្ងៃបើកសាលប្រជុំមន្រ្តីតូចធំទាំងអស់នាំគ្នាមកពិភាក្សាគ្នាដោយការអខាន់មួយរយៈមកនេះថ្ងៃនេះមានរឿងជំនុំជំម្រះជាច្រើនរហូតធ្វើឲ្យការប្រជុំមួយនេះបន្លាយអស់រយៈពេលរាប់ម៉ោង។

     ក្រោយពីប្រជុំពិភាក្សាអស់រាប់មករកដំណោះស្រាយរួចរាល់ហើយទាំងមន្រ្តីតូចធំក៏បំបែកគ្នាទៅកាន់កាប់តាមតំបន់រៀងៗខ្លួនវិញចំណែកឯព្រះអង្គម្ចាស់ក៏ត្រឡប់មកក្រឡាបន្ទុំវិញ។ព្រះអង្គម្ចាស់យាងមកជាមួយនិងលោកឧបរាជ។

     «ហ្ហើយ!យើងមានអារម្មណ៍ថាធុញខ្លាំងណាស់គ្រប់ពេលប្រជុំម្ដងៗមានតែរឿងមិនចេះចប់នោះទេ»ព្រះអង្គម្ចាស់ពោលរអ៊ូរទាំដាក់លោកឧបរាជ។

     «ទ្រង់ជាស្ដេចដូច្នេះទ្រង់ត្រូវតែទទួលយកវាឲ្យបានទ្រង់មានតួរនាទីគ្រប់គ្រងអាណាចក្រនេះឲ្យបានល្អដូច្នេះទ្រង់កុំរអ៊ូអី»ថេយ៉ុង គេព្យាយាមណែនាំទៅកាន់ព្រះអង្គម្ចាស់តែមើលទៅទ្រង់ទោះជាប្រាប់ដាស់តឿនយ៉ាងណាក៏ទ្រង់ស្ដាប់មិនចូលដែរ។

     «បានហើយៗយើងទៅសម្រាកហើយ»ឃើញទេគ្រាន់តែលោកឧបរាជនិយាយប៉ុន្មានម៉ាត់ក៏ប្រញាប់គេចវេសភ្លាម។ថេយ៉ុងគេក៏មិនបាននិយាយអ្វីគ្រាន់តែនាយហួសចិត្តបន្តិចប៉ុណ្ណោះ។
.....
     វិមានលោកឧបរាជ~

     នៅក្នុងបន្ទប់របស់អាល្អិតជីមីននីរាងតូចហូប៊ីមួយថ្ងៃនេះគឺធ្វើអ្វីភ្លឹកៗសូម្បីតែបីអាល្អិតជីមីននីនិងដៃទៅហើយក៏មិនដឹងខ្លួនថាបីផង។

     «បង!ហើយបាត់អ្នកប្រុសតូចទៅណាហើយបង!»ហូប៊ីឱនទៅមើលក្នុងអង្រឹងតែមិនឃើញជីមីននីនៅក្នុងអង្រឹងនោះទេនាយតូចក៏ស្រាប់តែស្រែកសួរមេរៀល៍ដែលកំពុងតែរៀបចំនៅក្នុងបន្ទប់នោះធ្វើឲ្យនាងភ្ញាក់ផ្អើលភ្លាមៗ។

     «នេះបាត់អ្នកប្រុសតូចហេស៎?»មេរៀល៍ស្ទុះមកសួរនាំទៅកាន់រាងតូចរួចក៏ព្យាយាមរកអាល្អិតជីមីននីទាំងមិនបានចាប់អារម្មណ៍ក្នុងដៃរបស់រាងតូចឡើយ។

     «ខ្ញុំមិនដឹងទេបងមិញនៅទីនេះតា៎»រាងតូចក៏រកមើលនៅទីនេះទីនោះតែនៅតែរកមិនឃើញទៀតរហូតធ្វើឲ្យរាងតូចស្ទើរតែយំចេញមកទៅហើយ។

     «ហូប៊ី!អ្នកប្រុសតូចនៅក្នុងដៃរបស់ឯង»មេរៀល៍នាងគ្មានពាក្យអ្វីនិយាយក្រៅពីការហួសចិត្តនោះទេមិនដឹងថារាងតូចថ្ងៃនេះកើតអ្វីនោះទេ។

     «អូព្រះអើយ!ប្រហែលមកពីខ្ញុំភ្លេចហើយសុំទោសផងបង»រាងតូចអស់សំណើចតិចៗជាមួយនិងខ្លួនឯងមិននឹកស្មានថាគេភ្លេចភ្លាំងដល់ថ្នាក់នេះនោះទេ។

     «ឯងកើតអីបានដូចជាភ្លឹកៗបែបនេះ?»មេរៀល៍គេអត់ទ្រាំឆ្ងល់មិនបានក៏សួរនាំទៅកាន់រាងតូច។

     «ខ្ញុំមិនអីទេបងគ្រាន់តែខ្ញុំមិនទាន់បានធូរប៉ុណ្ណោះ»រាងតូចក៏ឆ្លើយតបទាំងញញឹមៗទៅកាន់មេរៀល៍។

     ថ្ងៃនេះខួរក្បាលរាងតូចគិតឃើញតែពាក្យសម្ដីរបស់មេរៀល៍និយាយទើបធ្វើឲ្យគេភ្លឹកៗបែបនេះ។

     “លោកម្ចាស់មើលថែឯងប្រាំពីរយប់ប្រាំពីរថ្ងៃស្ទើរតែមិនបានគេងសូម្បីតែកន្លែងធ្វើការក៏មិនទៅ”គ្រប់ពាក្យគ្រប់ម៉ាត់ដែលមេរៀល៍និយាយវាពិតជាធ្វើឲ្យរំខាន់ដល់រាងតូចខ្លាំងណាស់ហើយក៏កើតចិត្តងឿងឆ្ងល់ពីទង្វើរបស់លោកម្ចាស់ដូចគ្នា។

     «ចឹងឯងទៅសម្រាកទៅយ៉ាងណាអ្នកប្រុសតូចក៏គេងលក់ទៅហើយដាក់អ្នកប្រុសតូចក្នុអង្រឹងទៅរួចក៏ទៅសម្រាកនៅលើគ្រែទៅ»មេរៀល៍ នាងដឹញរាងតូចឲ្យទៅសម្រាកព្រោះមើលទៅទឹកមុខរាងតូចក៏ស្លេកស្លាំងណាស់ដែល។

     «អរគុណណាស់បង»រាងតូចដាក់ជីមីននីនៅក្នុងអង្រឹងរួចហើយក៏ដើរទៅគេងនៅលើគ្រែ។រាងតូចក៏សំម្ងំគេងព្រោះឥឡូវនេះនាយតូចបែកញើសឡើងជោគខ្លួនទៅហើយនៅក្នុងខ្លួនហាក់ដូចក្ដៅត្រជាក់ចម្លែកខ្លាំងណាស់។

រីករាយក្នុងការអាន💜

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now