ភាគទី១៥(លោកជួយមើលថែនាងផង)

Start from the beginning
                                        

     «ថ្ងៃនោះមានរឿងអ្វីកើតឡើង?»ថេយ៉ុងសួរទាំងចងចិញ្ចើមត្របាញ់ចូលគ្នា។(ថ្ងៃដែលពួកគេទាំងពីរនិយាយគឺថ្ងៃដែលថេយ៉ុងឲ្យស្រីបម្រើឲ្យទៅយាងហើយប្រាប់ទ្រង់ថាព្រះអង្គម្ចាស់ចង់ចួបនោះឯង។

     «គ្មានអ្វីទេ!យើងមិនចង់ឲ្យខាតពេលរបស់លោកច្រើនទេយើងចង់ផ្ដាំផ្ញើរលោកឲ្យជួយមើលថែម្ចាស់ប្អូនរបស់យើងផងនាងនឹងមកដល់នៅថ្ងៃស្អែកនេះនាងមកនៅទីនេះមួយរយៈតែយើងមិនចង់ឲ្យនាងស្នាក់នៅក្នុងរាជវាំងទេយើងចង់ឲ្យនាងទៅស្នាក់នៅក្នុងវិមានរបស់លោកតើបានទេ?»ទ្រង់និយាយព្រមទាំងសួរទៅកាន់លោកឧបរាជ។

      «បាន!ទូលបង្គំនិងមើលថែម្ចាស់ប្អូនរបស់ទ្រង់ឲ្យបានល្អទ្រង់កុំបារម្ភ»ថេយ៉ុង ក៏តប.តទៅកាន់ទ្រង់វិញទាំងបញ្ចេញស្នាមញញឹមតិចៗទៅកាន់ទ្រង់។

     «យើងអរគុណលោកហើយយើងអស់កិច្ចការជាមួយនិងលោកហើយលោកអាចទៅបាន»ទ្រង់ក៏ប្រាប់ទាំងបញ្ចេញស្នាមញញឹមស្ងួតទៅកាន់ថេយ៉ុង។

     «ចឹង!ទូលបង្គំសុំលាសិនហើយទ្រង់មើលថែព្រះកាយផង»ថេយ៉ុងងើបឡើងឱនគំនាបបន្តិចហើយក៏ដើរបោះជំហានវែងៗចាកចេញទៅ។

     «ខឹក!ខិ!»ពេលដែលថេយ៉ុងចាក់ចេញទៅបាត់ព្រះអគ្គមហេសីក៏ក្អកឡើងមកខ្លាំងៗរហូតធ្លាក់ឈាមចេញតាមមាត់មកទៀតផង។

     «ព្រះអគ្គមហេសី!ទ្រង់យ៉ាងម៉េចហើយ?ពួកឯងមកជួយគ្រាព្រះអគ្គមហេសីទៅសម្រាក»ស្រីបម្រើទាំងអស់នៅក្នុងរាជដំណាក់នាំគ្នាឆោឡោពេលដែលឃើញព្រះអគ្គមហេសីក្អកធ្លាក់ឈាមមកបែបនេះ។

     ព្រះអគ្គមហេសីក៏ត្រូវបានស្រីបម្រើនាំទៅឲ្យសម្រាកនៅលើកក្រឡាបន្ទុំហើយស្រីបម្រើក៏នាំគ្នាជូតព្រះកាយឲ្យទ្រង់រហូតទាល់តែទ្រង់បានធូរស្បើយមកវិញ។

     ក្រឡេកមកចាប់អារម្មណ៍លោកឧបរាជវិញពេលនេះនាយក៏បានមកកាន់សាលធំរង់ចាំអ្នកអង្គម្ចាស់ឲ្យគ្រងរាជបល្ល័ង្កបំពេញភារៈកិច្ចជូនប្រជារាស្រ្ត។

     «ព្រះអង្គម្ចាស់យាងមកដល់~»មន្រ្តីម្នាក់ស្រែកឡើងដើម្បីឲ្យមន្រ្តីគ្រប់ជាន់ថ្នាក់ទាំងអស់ត្រៀបខ្លួនទទួលព្រះអង្គម្ចាស់។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now