ភាគទី១៥(លោកជួយមើលថែនាងផង)

ابدأ من البداية
                                        

     «ថ្វាយបង្គំព្រះអគ្គមហេសី»ថេយ៉ុងឱនគោរទៅកាន់អ្នកមានស័កយសខ្ពង់ខ្ពស់ជាខ្លួនដោយកាយវិការលំទោន។

     «នេះលោកដាច់ចិត្តត្រឡប់មកវិញហើយមែនទេ?»ព្រះអគ្គមហេសីពោលសួរទៅកាន់ថេយ៉ុងទាំងសម្លេងញ័រៗ។មើលទៅកាន់ទ្រង់ហាក់ដូចជាព្រះកាយមិនរឹងមាំនោះទេ។

     «ទ្រង់មានការអ្វីជាមួយទូលបង្គំមែនទេ?»ថេយ៉ុងងើបមុខឡើងសួរទៅកាន់ព្រះអគ្គមហេសីទាំងសេចក្ដីងឿងឆ្ងល់។

     «មកតាមយើងមក»ព្រះអគ្គមហេសីប្រាប់តែប៉ុណ្នឹងទ្រង់ក៏យាងត្រឡប់ទៅដំណាក់របស់ខ្លួនវិញដោយមានស្រីបម្រើចាំជួយទប់ដំណើររបស់ទ្រង់។

     ថេយ៉ុងក៏មិនបាននិយាយអ្វីនាយក៏ដើរទៅតាមព្រះអគ្គមហេសីដោយមិនប្រកែកមួយម៉ាត់។មកដល់រាជដំណាក់ព្រះអគ្គមហេសីទ្រង់ក៏យាងទៅគង់នៅលើកៅអីឈើស្រោបមាសមួយយ៉ាងស្រស់ស្អាត។

     «លោកអង្គុយចុះសិនមក»ព្រះអគ្គមហេសីធ្វើដៃជាសញ្ញាអញ្ជើញលោកឧបរាជឲ្យអង្គុយលើកៅអីឈើស្រោបមាសដូចគ្នា។

     «ខ្ញុំមើលទៅកាន់ទ្រង់ដូចជាមិនរឹងមាំនោះទេនេះទ្រង់មិនស្រួលក្នុងព្រះកាយមែនទេ?»ថេយ៉ុងគ្រាន់តែអង្គុយចុះភ្លាមក៏សួរនាំទៅកាន់ព្រះអគ្គមហេសីភ្លេតព្រះនាយបានសង្កេតឃើញតាំងពីបានចួបដំបូង។

     «ខិ!ខិ!លោកកុំខ្វល់ពីខ្ញុំអីវាជារឿងធម្មតាទៅហើយនិយាយពីរឿងលោកវិញបាត់ទៅណាមួយរយៈមកនេះរាជវាំងចលាចលខ្លាំងណាស់ពេលដែលោកមកនៅ»ទ្រង់ក្អកតិចទៅហើយក៏ព្យាយាមទប់កុំឲ្យក្អកម្ដងទៀតរួចក៏សួរនាំទៅកាន់លោកឧបរាជ។

     «មួយរយៈមកនេះទូលបង្គំមានបញ្ហាបន្តិចបន្តួចនៅក្នុងវិមានទើបមិនបានមកបំពេញភារៈកិច្ចរបស់ខ្លួនតែនៅទីនេះក៏មានព្រះអង្គម្ចាស់ហើយបើទូលបង្គំមិននៅក៏មានទ្រង់សម្រាប់គ្រប់គ្រងអាណាចក្រមួយនេះដែរ»វាគឺជាការពិតគេគ្មានអំណាចអ្វីអាចធ្វើឲ្យរាជវាំចលាចលនោះទេអ្នកដែលមានអំណាចពិតប្រាកដគឺជាព្រះអង្គម្ចាស់ទៅវិញ។

      «លោកគិតខុសហើយ!ពេលដែលលោកមិននៅទ្រង់ក៏បានដៃធ្វើតាមតែអំពើចិត្តមិនគិតពីរាជកិច្ចទេទ្រង់គិតតែពីសប្បាយសូម្បីតែថ្ងៃនោះ...»ព្រះអគ្គមហេសីរៀបរាប់ប្រាប់ទៅកាន់ថេយ៉ុងពីមូលហេតុដែលរាជវាំងចលាចលព្រោះតែប្រព័ន្ធគ្រប់គ្រងមិនល្អ។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥حيث تعيش القصص. اكتشف الآن