ភាគទី០៦(បន្លំខ្លួនធ្វើជាម្ដាយរបស់ជីមីននី)

Start from the beginning
                                        

      «អូ!ម៉េចក៏គាត់ស្លាប់លឿនម្ល៉េះ?»រាងតូចបន្តសួរទៅកាន់ទៅ។

      «គាត់ខ្សោយសម្រាលកូនហើយក៏ស្លាប់បាត់ទៅ»មីងអេរ៉ាគាត់ក៏មិនលាក់បាំងអ្វីដែរប្រាប់ទៅកាន់រាងតូចអស់គ្មានសល់។

     «ម៉េចបានមីងថាខ្ញុំមុខដូចស្រដៀងលោកស្រី?»រាងតូចគេនៅមិនទាន់អស់ចិត្តរឿងនេះទេម៉េចក៏នៅសុខៗមកថាគេមុខដូចលោកស្រីទៅវិញ។

     «មកពីឯងដូចពិតមែនទាំងដៃទាំងជើងទាំងមាឌទាំងមុខគ្មានខុសនោះទេបើសិនជាសក់វែងថែមទៀតច្បាស់ណាស់យើងថាឯងជាលោកស្រីហើយ»មីងអេរ៉ាប៉ះមុខរាងតូចតិចៗហើយក៏សម្លឹងមើលមុខរបស់រាងតូចមុខក្រោយៗលើក្រោមមិនឈប់រួចគាត់ក៏និយាយបន្តទៅទៀត÷

     «បានហើយៗឆាប់ទៅធ្វើការទៅអាហារពេលព្រឹកចាំខ្ញុំឲ្យគេយកមកឲ្យណា»មីងអររ៉ាប្រាប់ទៅកាន់រាងតូចហើយក៏ប្រញាប់ដើរចេញទៅធ្វើការរបស់ខ្លួន។

     រាងតូចក្រោយពីមីងអេរ៉ាដើរចេញទៅបាត់ខ្លួនក៏ទៅលុបមុខដោះសម្អាតខ្លួនហើយក៏មកមើលថែសេះដូចធម្មតាវិញ។

     ក្រឡេកមកកាន់ថេយ៉ុងវិញក៏ដើរចេញពីបន្ទប់ហើយក៏ដើរទៅមើលកូនប្រុសរបស់ខ្លួនបន្តិចក៏ចុះមកខាងក្រោមដើម្បីស្រុះស្របអាហារពេលព្រឹកមុននិងទៅធ្វើការ។

     «ឈប់សិន!»រាងក្រាស់ថេយ៉ុង ពេលដែលដើរទៅតុអាហារក៏មានទាសករលើកថាសអាហារមួយថាសល្មមចេញមកដូចគ្នា។ទាសករបែបទៅទាំងឱនមុខចុះដោយមិនហ៊ានងើបមើលមុខឬនិយាយអ្វីទៅកាន់ថេយ៉ុងឡើយ។

     «ថាសអាហារនេះយកទៅណា?»ថេយ៉ុងសួរទាំងលើកចិញ្ចើមឆ្ងល់ព្រមទាំងលើកដៃទៅបើកអាហារក្នុងថាសនោះមើលថែមទៀត។

     «គឺនេះជាអាហាររបស់អ្នកគង្វៀសេះដែរទើបនិងមកថ្មីលោកម្ចាស់»ទាសករនិយាយទាំងញ័របរបូមាត់ព្រោះតែខ្លាចរអាទៅកាន់ថេយ៉ុង។

     «មិនបាច់យកទៅទេឯងទៅហៅគេមកចួបយើង»ថេយ៉ុងបញ្ជាឲ្យយកអាហារទៅទុកវិញហើយក៏ឲ្យទាសករទៅហៅរាងតូចមកចួបខ្លួនរួចក៏ដើរទៅអង្គុយនៅតុអាហារ។

     «ចា៎សលោកម្ចាស់»ទាសករស្រីម្នាក់នោះឆ្លើយហើយក៏ប្រញាប់ធ្វើតាមបញ្ជារបស់អ្នកជាម្ចាស់។

រឿង ដួងចិត្តលោកម្ចាស់កំណាច🔥Where stories live. Discover now