ភាគទី០១
នៅក្នុងអាណាចក្រដ៏ធំធេងមួយកំពុងតែធ្វើពិធីអបអរសាទរនៃការឡើងគ្រងរាជរបស់ស្ដេចថ្មីនៃអាចក្រ“សាន់តូ អ៊ូសៀ”នេះឯង។
នៅក្នុងរាជតំណាក់យ៉ាងស្រស់ស្អាតពោពេញទៅដោយគ្រឿងលម្អតុបតែងដែរមាសនិងត្បូងកម្រផ្សេងៗព្រោះតែម្ចាស់តំណាក់ចូលចិត្តបែបនេះ។
ព្រះមហាក្សត្រយានីទ្រង់កំពុងតែអង្គុយក្ដៅក្នុងព្រះទ័យជាខ្លាំងដោយសារតែមន្ត្រីមិនសូវឲ្យតម្លៃមកកាន់ខ្លួន។
«ព្រះមាតា!យ៉ាងណាគេក៏ជួយកិច្ចការរបស់បិតាកាលពីបីតានៅមានព្រះជន្មដែរណា»ស្ដេចអ៊ូសៀ និយាយទៅកាន់មាតាទាំងទឹកមុខមិនសូវល្អ។
«បីតាបុត្រមើលមិនឃើញពីគោលបំណង់របស់ក្មេងនេះនោះទេមិនចឹងគេមិនប្រឹងពង្រីអំណាចគេបែបនេះទេ បុត្រទតឃើញឬអត់មន្រ្តីអស់ទាំងនោះគោរពគេប៉ុណ្ណាពួកគេធ្លាប់តែគោរពមាតាតែបែជាមកបំបាក់មុខមាតាបែបនេះ»ព្រះមហាក្សត្រយានីនិយាយឡើងទាំងក្នុងចិត្តនៅក្ដៅក្រហាយមិនទាន់បាត់នោះទេ។
«គ្រែនេះជាប្រពៃណីរបស់សាន់តូមែនទេមាតា?ម្យ៉ាងលោកឧបរាជគេក៏ជួយឲ្យអាណាចក្រសាន់តូ អូ៊សៀរីកចម្រើនដែរបុត្រទៅខាងក្រៅហើយមាតាគង់នៅទីនេះសិនទៅមិនបាច់ចេញទៅទេ»ស្ដេចអូ៊សៀ និយាយទៅកាន់មាតារួចក៏ដើរចេញមកខាងក្រៅ។ចំណែកអ្នកជាមាតាក៏ប្រាប់ត្រឹមតែអង្គុយរំងាប់អារម្មណ៍នៅក្នុងរាជតំណាក់តែប៉ុណ្ណោះ។
ចេញមកដល់សាលពិធីជប់លៀងព្រះអង្គម្ចាស់ក៏ទ្រង់យៀងមកនិយាយជាមួយនិងលោកឧបរាជវ័យក្មេងដែលកំពុងតែឈរជជែកគ្នាពីរឿងរាជកិច្ច។
«នេះពួកអស់លោកកំពុងតែជជែកគ្នាពីរឿងអ្វីនិង?»ព្រះអង្គម្ចាស់ចូលមកដល់ក៏សួរនាំតាមការគួរសម។
«សូមគោរពព្រះអង្គម្ចាស់»លោកមន្រ្តីនិងលោកឧបរាជឱនគោរពទៅកាន់ព្រះអង្គម្ចាស់យ៉ាងឱនលំទោន។
«គឺពួកទូលបង្គំជជែកគ្នាពីនេះពីនោះប៉ុណ្ណោះព្រះអង្គម្ចាស់»លោកឧបរាជ និយាយទាំងញញឹមតិចៗទៅកាន់ស្ដេចអ៊ូសៀ។
YOU ARE READING
រឿង ដួងចិត្តលោកម្ចាស់កំណាច🔥
Romanceស្នេហារបស់ពួកគេជាស្នេហាដែលពោពេញទៅដោយថាមពលតែទំនាក់ទំនងរបស់ពួកគេទាំងពីរស្ថិតនៅក្នុងការលាក់បាំងព្រោះតែពួកគេស្ថិតនៅក្នុងសម័យកាលដែរគ្មានភាពទូលំទូលាយសម្រាប់អ្នកដែរស្រឡាញ់ភេទដូចគ្នា។
ផ្ដើមរឿង+ភាគទី០១
Start from the beginning
