"លីសា! រាងកាយរបស់នាង...." ជីស៊ូដើរទៅរកលីសាហើយភ្លាមៗនោះលីសាបានដាក់លាវអាវរបស់នាងហើយបែរទៅរកជីស៊ូ។
"ខ្ញុំមិនអីទេ កុំបារម្ភអី! ប៉ាម៉ាក់របស់ខ្ញុំនឹងមកទីនេះនៅថ្ងៃស្អែកនេះ"
"អីគេ! ហេតុអ្វី?"
"ខ្ញុំកំពុងរស់នៅទីនេះ! ជីយ៉ុងបានប្រាប់ពួកគាត់អំពីរឿងនេះហើយការហោះហើររបស់ពួកគាត់គឺមកដល់នៅថ្ងៃស្អែក"
"អូខេ! ខ្ញុំនឹងទៅជាមួយឯងនៅថ្ងៃស្អែក ប៉ុន្តែសម្រាប់ពេលនេះនៅតែចង់ទៅមែនទេ?" ជីស៊ូចង់ឱ្យប្រាកដថាលីសានៅតែអាចដើរបានហើយលីសាក៏ងក់ក្បាល។
ពួកគេទាំងបីបានសប្បាយរីករាយនឹងឧទ្យានសំណព្វរបស់ជេននី។ ពួកគេមានការ៉េម ភីហ្សា និងមាន់បំពងដើម្បីញ៉ាំនៅទីនោះ។ ជេននីកំពុងដាក់Kaiឱ្យលេងនៅលើស្មៅដូចKumaនិងDalgomដែរ។ ពួកគេបានមើលសត្វឆ្កែទាំងបីជាមួយនឹងស្នាមញញឹមលើមុខ សម្រាប់ជេននីពេលនេះអ្វីៗគ្រប់យ៉ាងគឺល្អឥតខ្ចោះទាំងអស់ នាងមានមិត្តភក្តិ កូនៗរបស់នាងហើយលីសា។
លីសាបានក្រោកឈរឡើងហើយទៅរកKumaហើយរត់លេងជាមួយគេ។ ជីស៊ូ ឆេយ៉ុងនិងជេននី មើលពួកគេទាំងពីររត់លេង ភ្លាមៗនោះKumaបានរត់ទៅរកជេននីរួចលីសាក៏ដើរតាមពួកគេវិញហើយនាងក៏ថើបជេននី អំឡុងពេលនោះជេននីក៏ឃើញឈាមហូរតាមច្រមុះលីសា។ ជីស៊ូស្ទុះក្រោកឈរដើរទៅជិតលីសា។
"លីសា! តើបងមិនអីទេ? ច្រមុះបងកំពុងហូរឈាមហើយ!!" ជេននីក្រោកឈរហើយមានការព្រួយបារម្ភយ៉ាងខ្លាំង។
"តើពួកយើងគួរត្រលប់ទៅផ្ទះវិញទេ?" ជីស៊ូសួរ។
"មិនអីទេ! ខ្ញុំមិនអីទេ ប្រហែលជាដោយសារតែក្ដៅទេដឹង?"
"តើក្ដៅមែនទេ? លីសាពេលនេះវាត្រជាក់ណាស់!"
"ចាំនៅទីនេះហើយខ្ញុំទៅយកឡានសិន" ជេននីក៏ងើបឡើងហើយដើរចាកចេញទៅ។
"ចង្រៃមែន! ខ្ញុំមិនគួរណាសួរនាងឱ្យមកទីនេះទេ មើលទៅអ្វីដែលបានកើតឡើងចំពោះនាងទៅ" ជីស៊ូនិយាយទាំងទឹកមុខក្រៀមក្រំ។ នាងដើរថយក្រោយហើយបន្ទោសខ្លួនឯងព្រោះភ័យខ្លាចថានៅពេលណាមួយឆាប់ៗនេះនឹងមានមនុស្សមកយកលីសាទៅកន្លែងមួយដ៏សែនឆ្ងាយហើយនាងមិនអាចទៅដល់នោះ លុះត្រាតែនាងស្លាប់។ ឆេយ៉ុងជូតឈាមច្រមុះឱ្យលីសា ដោយកន្សែងដៃរបស់នាង។
YOU ARE READING
គូស្នេហ៍ គូនិស្ស័យ
Romanceនិស្ស័យនាំឱ្យពួកគេជួបគ្នា ក្ដីស្រលាញ់ដែលកើតឡើងតាំងពីពេលណា។ ចំណងនៃនិស្ស័យរបស់ពួកគេទៅជាយ៉ាងណាចាំតាមដានទាំងអស់គ្នា។
ភាគទី ១៨
Start from the beginning
